ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​និស្សិត​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រា​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៥ ខែឧសភា បាន​សម្រេច​ឃុំខ្លួន​និស្សិត​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាស​ន្ន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រា​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៥ ខែឧសភា បាន​សម្រេច​ឃុំខ្លួន​និស្សិត​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាស​ន្ន ក្រោម​ការ​ចោទប្រកាន់​ពីរ​បទ បើកបរ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​អ្នក​ដទៃ​ស្លាប់ និង​របួស ។ និស្សិត​ដែល​ត្រូវ​ឃុំខ្លួន​ឈ្មោះ រ៉ាត វិ​រៈ​តា​រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រៀន​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​មួយ នៅ​ក្រោយ​សាលា​បាក់​ទូក ខណ្ឌ​៧​មក​រា មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។  

ការ​សម្រេច​ឃុំខ្លួន​និស្សិត​រូប​នោះ​គឺ​លោកស្រី ថ្លាង ផា​ណែ​ត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​យោង លើ​ការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​សំណាក់​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ផង​ដែរ ។ គួរ​បញ្ជាក់​ថា  បុរស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​៤​នាក់​ទៀត​បាន​រង​របួសធ្ងន់ ដោយសារ​តែ​យុវជន​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ បើករថយន្ត​ហា​យ​ប្រ៊ី​ដ  ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​រះ​ម៉ូតូ​២​គ្រឿង​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត និង​ម៉ូតូ​១​គ្រឿងផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល ។ រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​មក​អន្តរាគមន៍​មក​បាញ់​ពន្លត់ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើត ឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២​ខែ ឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។ ចំណែក​ជន​រង​គ្រោះ​ទី​១.​ឈ្មោះ សុក ថាំ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ត្របរ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​ជន​រង​គ្រោះ​ទី​២ មិន​ទាន់​ស្គាល់​អត្ត​ស​ញ្ញ​ណ​នៅឡើយ ។ ប្រភព​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​កា​មេ​រី​ហា​យ​ប្រ៊ី​ដ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-6797 បើកបរ​ដោយ​យុវជន​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថានីយប្រេងឥន្ធនៈ​សូ​គី​ម៉ិច​ច្រមុះជ្រូក​ក្បាលថ្នល់​សំដៅ​ទៅ​ចាក់​អង្រែ​ក្រោម ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​រះ​ម៉ូតូ​២​គ្រឿង​ពីក្រោយ​ពេញទំហឹង​១​គ្រឿង​ម៉ាក ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-2075 និង​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-6466 ដោយ​ម៉ូតូ​ទាំង​២​គ្រឿង​ជិះ​ឌុ​ប​គ្នា​៣​នាក់​ដូច​គ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់​ផ្លោង​បោក​ក្បាល​នឹង​កង់​លូ​ស្លាប់ និង​ម្នាក់​ទៀត​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ យ៉ាង​អាណោច​អា​ធ​ម​នៅ​នឹង​កន្លែង​កើតហេតុ និង​៤​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយមក​រថយន្ត​បង្ក និង​ម៉ូតូ​១​គ្រឿង​អូស​ជាប់​គ្នា ហើយ​រថយន្ត​បាន​ហូរ​ប្រេង​ផ្ទុះ​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ មក​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ចំនួន ៣​គ្រឿង​ទើប​រលត់ ប៉ុន្តែ​រថយន្ត​និង​ម៉ូតូ​១​គ្រឿង​បាន​ឆេះ​ខ្ទេច​ទាំងស្រុង​ទៅ​ហើយ ។ ចំណែក​យុវជន​ដែល​ជា​អ្នក​បើករថយន្ត​បង្ក បាន​ព្យាយាម​រត់គេច​ខ្លួន​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មក​វិញ ហើយ​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ជាមួយ​អ្នក​បើករថយន្ត​បង្ក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ រីឯ​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ ឱ្យមក​ទទួលយក​ទៅ​ធ្វើបុណ្យ នៅ​ស្រុក​កំណើត​តាម​ប្រពៃណី​៕