ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃុំ​យល់ព្រម​… ចៅហ្វាយស្រុក​ចុះ​ចាប់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ មិន​ទាន់​ដឹង​អំពី​ច្បាប់ទម្លាប់​របស់​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ ឲ្យ​ប្រាកដប្រជា​ថា តើ​ត្រូវ​ប្រតិបត្តិ​បែប​ណា​ដើម្បី​ឲ្យ​ស្របច្បាប់ ចំពោះ​ជន​ទុច្ចរិត​ដែល​នាំ​គ្រឿងចក្រ​ចូល​ទៅ​ជីក​ស្រះ ជីក​ប្រឡាយ ប៉ះពាល់​លើ​តំបន់ហាមឃាត់

ខេត្តបាត់ដំបង ៖ មិន​ទាន់​ដឹង​អំពី​ច្បាប់ទម្លាប់​របស់​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ ឲ្យ​ប្រាកដប្រជា​ថា តើ​ត្រូវ​ប្រតិបត្តិ​បែប​ណា​ដើម្បី​ឲ្យ​ស្របច្បាប់ ចំពោះ​ជន​ទុច្ចរិត​ដែល​នាំ​គ្រឿងចក្រ​ចូល​ទៅ​ជីក​ស្រះ ជីក​ប្រឡាយ ប៉ះពាល់​លើ​តំបន់ហាមឃាត់ ដើម្បី​ស្ទាក់​យក​ត្រី ក្រោម​លេស​ជីក​ស្ដារ​ស្រះ និង​ប្រឡាយ ដើម្បី​ស្ដុក​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​រដូវប្រាំង តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​ដែល​រស់នៅ​ជិត​បឹង​ទន្លេសាប​។

ស្ទើរ​រៀង​រាល់​ឆ្នាំ​នា​រដូវប្រាំង គេ​តែង​ឃើញ​ក្រុម​ជន​ទុច្ចរិត​ដែល​មាន​គ្រឿងចក្រ តែង​ឆក់​ឱកាស​បញ្ជូន​គ្រឿងចក្រ​ចុះ​ទៅ​ស៊ី​ឈ្នូ​ល​ជីក​ស្រះ ជីក​ប្រឡាយ នៅ​តាម​តំបន់​ព្រៃ​លិច​ទឹក​ជិត​បឹង​ទន្លេសាប ដើម្បី​ស្ទាក់​យក​ត្រី​នា​រដូវ​ទឹក​ស្រក ក្រោម​លេស​ជីក​ស្ដារ​ស្រះ ស្ដារ​បឹង ឬ​ស្ដារ​អូរ ដើម្បី​ស្ដុក​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​រដូវប្រាំង តាម​ការ​ស្នើ​សុំ​ពី​ប្រជា​ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​នោះ​។ សកម្មភាព​បំភាន់​ភ្នែក​ទាំងនេះ ជា​រឿយ​ៗ​គេ​តែង​ឃើញ​មានការ​សមគំនិត​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៀត​ផង ខណៈ​មន្ត្រី​ថ្នាក់លើ  ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​តែង​បដិសេធ​ជា​បន្តបន្ទាប់​ថា មិន​បានដឹង​។

ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ឧសភា អាជ្ញាធរ​ស្រុក​ឯក​ភ្នំ និង​កម្លាំង​សមត្ថកិច្ច​មួយ​ក្រុម​បាន​ចុះ​ទៅ​ឃាត់​គ្រឿងចក្រ​មួយ​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្មភាព​ជីក​ស្រះ​នៅ​ក្បែរ «​តំបន់​២» ក្នុងភូមិ​សាស្ត្រ ឃុំ​ព្រែក​ហ្លូ​ង ស្រុក​ឯក​ភ្នំ ដែល​ជា​តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក​សម្រាប់​ជម្រក​ត្រី​ពង​កូន ក្រោយ​ពី​មាន​សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​ថា គ្រឿងចក្រ​នោះ​កំពុង​ជីក​ស្រះ​រំលោភ​លើ​តំបន់ហាមឃាត់​។ សេចក្ដីរាយការណ៍​បាន​បញ្ជាក់​ថា គ្រឿងចក្រ​នោះ​បាន​ចុះ​ទៅ​ស៊ី​ឈ្នូ​ល​ជីក​ស្រះ ដើម្បី​ស្ទាក់​យក​ត្រី​ក្នុង​រដូវ​ទឹក​ស្រក នៅ​តាម​តំបន់​ព្រៃ​លិច​ទឹក​ក្បែរ «​តំបន់​២» ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ អភិបាលស្រុក​ឯក​ភ្នំ បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ដើម្បី​ផ្អាក​សកម្មភាព​គ្រឿងចក្រ​នោះ​។ អភិបាលស្រុក​ឯក​ភ្នំ លោក​ឡុ​ង សុ​ភឿន បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ឧសភា ថា ពិតជា​មាន​គ្រឿងចក្រ​ចុះ​ទៅ​ស៊ីឈ្នួល​ជីក​ស្រះ​នៅ​ក្បែរ​តំបន់ហាមឃាត់​នោះ​មែន​។ លោក​ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ តែ​លោក​រក​ឃើញ​លិខិត​អនុញ្ញាតិ​មួយ​ច្បាប់​របស់​លោក​មេឃុំ​ព្រែក​ហ្លូ​ង ដែល​នេះ​ជា​ការ​ខ្វះចន្លោះ​របស់​លោក​មេឃុំ​។ លោក​អភិបាលស្រុក​បាន​បញ្ជាក់​ដូច្នេះ​ថា «​លោក និង​កម្លាំង​សមត្ថកិច្ច​បាន​សម្រេច​ឲ្យ​ម្ចាស់​គ្រឿងចក្រ​នោះ​ផ្អាក​ធ្វើ​សកម្មភាព​សិន ដើម្បី​សួរនាំ​អំពី​បញ្ហា​ផ្លូវច្បាប់​»​។