ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ចុះ​ពី​ភ្នំ​ដងរែក​ក្រឡាប់​ភីង

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​រង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៤ ឧសភា ២០១៦ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ចំណុច​ចង្កេះភ្នំ​ដងរែក

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​រង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៤ ឧសភា ២០១៦ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ចំណុច​ចង្កេះភ្នំ​ដងរែក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧B ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី ស្រុក​អន្លង់​វែង ។

ជន​រង​គ្រោះ​ឈ្មោះ ហេង ចិត្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ដូន​កី ឃុំ​ដូន​កី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​ឈ្មោះ រិ​ន រិ​ទ្ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រង​របួស រស់នៅ​ភូមិ​ទួល​គ្រួ​ស ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ជា​អ្នកបើកបរ​រថយន្ត ពាក់​ស្លាក​លេខ​សៀមរាប 2A-0625 ដឹក​គ្រឿងទេស ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាម​រី​កែ​ច្នៃ ដឹក​ទំនិញ​បើកបរ​ចេញពី​ចំណុច​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ ធ្វើ​ដំណើរ​ចុះ​ពីលើ​កំពូលភ្នំ​ដងរែក ពេល​មក​ដល់​ចង្កេះភ្នំ ស្រាប់តែ​រថយន្ត​នោះ​បង្កើន​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​រនាំង​ថ្ម​ចិញ្ចើម​ផ្លូវ​ក្រឡាប់​សង្កត់​ព្រូ​រថយន្ត​ម្នាក់​ស្លាប់​ភ្លាម​ៗ ។

ប៉ូលិស​ចរាចរណ៍​ស្រុក​អន្លង់​វែង ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​បុរស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសស្រាល​ សមត្ថកិច្ច​ក៏​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ដឹក​សព​យក​ទៅ​ដាក់​វត្ត​អន្លង់​វែង រង់ចាំ​ឪពុក​ម្តាយ និង​សាច់ញាតិ​មក​ទទួលយក​ទៅ ដោយឡែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​រថយន្ត​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​អន្លង់​វែង រង់ចាំ​ធ្វើការ​ដោះស្រាយ ។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​កន្លែង​ចង្កេះភ្នំ​ដងរែ​ក​នេះ តែងតែ​កើត​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ច្រើន​លើក​មក​ហើយ មនុស្ស​ចាស់​ក្មេង ប្រុស​ស្រី​បាន​ស្លាប់​បាត់បង់​ជីវិត​អស់​ជា​ច្រើន​នាក់​ផង​ដែរ សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ រួម​ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ៕