ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរនាក់ប្តី-​ប្រពន្ធ​​ជាមេខ្លោង​​ជួញ​ដូរ​គ្រឿងញៀន​​​ធំគ្រាន់បើត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ពីរនាក់ប្តី-​ប្រពន្ធ​​ជា​មុខ​សញ្ញា​ចាស់ មេខ្លោង​​ជួញដូរគ្រឿងញៀនធំ​គ្រាន់បើ​ ត្រូវ​​បានសមត្ថកិច្ច​​ចាប់ខ្លួន​កាលពីវេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃទី​​២៨ កុម្ភៈ​ ២០១១ នៅ​ក្នុង​ផ្ទះ​​​របស់ពួក​គេ​​ស្ថិតនៅ​សង្កាត់វត្តភ្នំ ​ខណ្ឌ​ដូនពេញ ​ហើយ​ត្រូវ​បានបញ្ជូន​ទៅសួរនាំ​ទៅការិយាល័យ​​ព្រហ្មទណ្ឌ​នៃអធិការ​ដ្ឋាន​​នគរបាល​​ខណ្ឌដង្កោ ​ព្រោះ​សមត្ថកិច្ច​ខណ្ឌ​​ដង្កោ​​ជាម្ចាស់​ករណី​លើ​មុខ​សញ្ញា​​ពីរនាក់​ប្តី​-​ប្រពន្ធ​​នេះ ។​

ប៉ូលិស​​មិនទាន់​ប្រាប់​ឈ្មោះ​​ និងអត្ត​សញ្ញាណ​​​ពីរនាក់​ប្តី-ប្រពន្ធ​​នេះ​ឱ្យ​ដឹងនៅឡើយទេ ដោយ​​គ្រាន់តែ​​បញ្ជាក់យ៉ាង​​ខ្លី​ថា អ្នកទាំង​​២នេះ​​ជា​មុខសញ្ញា​​ចាស់ និង​ជាមេខ្លោង​​ធំ​គ្រាន់បើ​ដែរ…​ពេលឃាត់ខ្លួន​​សមត្ថ​កិច្ច​ដក​ហូត​បាន​ថ្នាំ​គ្រាប់​​ពណ៌​ផ្កាឈូក​​៣៩គ្រាប់ និង​​កញ្ឆា​​ក្រៀម​​២០​​ដុំ ​ឥឡូវ​កំពុង​​កសាង​សំណុំរឿង​​ចាត់ការ​តាម​ច្បាប់ ៕​