ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្ស័យគេលួចដុតផ្ទះ ពេលម្ចាស់មិននៅ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​​មានការ​ភ្ញាក់​ផ្អើល ​ដោយ​ផ្ទះ​មួយ​ខ្នង​ត្រូវ​ភ្លើង​ឆាបឆេះ​​​ហុយ​ទ្រលោម ​ពេល​ម្ចាស់ផ្ទះ​មិន​នៅ ​ទៅ​លេង​មិត្តភក្តិ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ លួច​បើក​បង្អួច​ដុត​ពួក​គ្រែ​ឆាប​ឆេះ​​សន្ធោសន្ធៅ​ កាលពី​វេលា​ម៉ោ​ងប្រមាណ០៨​ និង​៣០​នាទី​យប់​ថ្ងៃ​ទី៤​ ឧសភា​២០១៦ ស្ថិត​នៅ​ខាងក្រោយ​សណ្ឋាគារ​ទន្លេ​វ៉ៃ​គោ​ ​ក្នុងភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង ​។

ម្ចាស់ផ្ទះ​រង​​គ្រោះ​ឈ្មោះ​ភោគ​ យុទ្ធ ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ​ ជា​មន្ត្រី​នគ​បាល​ខេត្ត​ មាន​ប្រពន្ធ​ឈ្មោះ​លឹ​ម​ សុធី​ អាយុ​៥១​ឆ្នាំ​ មាន​ទីលំ​នៅ​ភូមិ​ខា​ងលើ​​បានឱ្យ​​ដឹង​ថា ​មុនពេលកើតហេតុ ​​រូប​គាត់​​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ផ្សារ​កំពង់​ចក ​ស្រុក​រំដួល ស្រាប់តែ​ប្អូន​​ទូរ​ស័ព្ទ​ប្រាប់​​ថា​ ភ្លើង​ឆេះ​ផ្ទះ​ ក៏​ត្រឡប់​មក​វិញ ​ក៏​ប៉ុន្តែ​អ្នក​ជិតខាង​បាន​ជួយ​ពន្លត់​បាន​ហើយ​ ។

​ជន​រង​គ្រោះ​ដាក់​ការស​ង្ស​យ័​ថា គឺ​មាន​មនុស្ស​លួច​ដុត​ផ្ទះ​របស់​គាត់​ ដោយ​មាន​ទំនាស់​​រឿង​ដីធ្លី​ជាមួយ​ផ្ទះ​​ក្បែ​រគ្នា និង​បាន​ជេរ​​បញ្ចោ​គ្នា​៣ថ្ងៃ​​ជាប់​គ្នា​​ ព្រម​ទាំង​ចោទថា ​ពេល​មិន​នៅផ្ទះ​ក៏​​​អ្នក​មក​លួច​ដុត​ផ្ទះ​របស់​គាត់​តែ​ម្តង​ ។ រីឯ​សមត្ថកិច្ច​នគ​របាល​សង្កាត់​ស្វាយ​រៀង​ធ្វើការ​សន្និដ្ឋាន​ដំបូង​ថា​ ទុ​​ស្សេ​ខ្សែភ្លើង ក៏​ប៉ុន្តែ​ពល​ពិនិត្យ​ប្រ​ព័ន្ធ​​ខ្សែភ្លើង​ក្នុងផ្ទះ​ គឺ​នៅ​ដំណើរការ​ល្អ​ទាំងអស់​ ទើប​សន្និដ្ឋាន​ថា ​ពិតជា​មាន​មនុស្ស​លួច​ដុត ។