ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោផ្តល់​ប្រាក់លើកទឹកចិត្ត​ ​អ្នក​នាង​ពេជ្រ សោភា និង​លោក​ដេ​វីត

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប្រភព​ពី​ផេ​ក​សិ​ល្បៈ​ករ​កម្ពុជា​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា អ្នក​នាងពេជ្រ សោភា និង​លោកដេ​វីត បាន​​ទទួល​​ថវិកា​លើក​ទឹក​ចិត្ត​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​តារា​ទាំង​ពីរ​ខាងលើ​នេះ​ បាន​និពន្ធបទ​​ថ្មី​ៗ ​មិន​ចម្លង​ពី​បរ​ទេស ​។

ប្រភព​ខាងលើ​បញ្ជាក់​ទៀតថា ដោយ​យោង​តាម​ការ​បង្ហើប​យ៉ាង​ច្បាស់​​ពី​មន្ត្រី​ថ្នាក់​ផ្កាយ​២​​​បញ្ជាក់​ថា ថវិកា​នេះ គឺជា​ការ​លើ​ទឹកចិត្ត​ដល់​តារា​ទាំង២ ​ដែល​បាន​​ខិតខំ​និពន្ធ​បទ​ចម្រៀង​ថ្មី​ មិន​ចម្លង​ពី​បរទេស ជា​ពិសេស​បទ​ «រាំ​ញី​កែងជើង​» សម្រាប់​ឱ្យ​​ប្រជាពលរដ្ឋ​ខ្មែរ​រាំ​កម្សាន្ត​ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​ទៅ​​នេះ​ ។ គួរបញ្ជាក់​ថា ទឹក​​ប្រាក់​​ដែល​​សម្តេច​តេជោ បាន​ផ្តល់​ជូន​តារាទាំង២នោះ គឺ​មាន​​ចំនួន​៤​មុឺន​ដុល្លារ ។