ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ផលិតកម្ម​របស់​ចិន​កើនឡើង​ម្តងទៀត​នៅ​ខែមេសា

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ សកម្មភាព​ផលិតកម្ម​របស់​ចិន​បាន​កើន​ឡើងជា​លើក​ទី​២​នា​ខែមេសា ប៉ុន្តែ​វា​មាន​កំណើន​យឺតយ៉ាវ ។ នេះ​បើ​តាម​តួលេខ​ដែល​បាន​ចុះ​ផ្សាយ​ជា​ផ្លូវការ​កាលពី​ពេល​កន្លង​មក ។

ប្រទេស​ចិន ៖ សកម្មភាព​ផលិតកម្ម​របស់​ចិន​បាន​កើន​ឡើងជា​លើក​ទី​២​នា​ខែមេសា ប៉ុន្តែ​វា​មាន​កំណើន​យឺតយ៉ាវ ។ នេះ​បើ​តាម​តួលេខ​ដែល​បាន​ចុះ​ផ្សាយ​ជា​ផ្លូវការ​កាលពី​ពេល​កន្លង​មក ។

ចំពោះ​ស​ន្ទ​ស្សន៍​នៃ​ការ​គ្រប់គ្រង​អ្នកបញ្ជា​ទិញ (PMI) ស្មើនឹង​៥០,១​ពិន្ទុ​នា​ខែមេសា ពោល​គឺ​បាន​ធ្លាក់​ចុះ បើ​ធៀប​នឹង​ខែមីនា មាន​៥០,២​ពិន្ទុ  ។

តួលេខ​នេះ គឺ​ទាប​ជាង​តួលេខ​ដែល​បាន​ព្យាករ​ទុក​ក្នុង​អត្រា​៥០,៣​ពិន្ទុ​ទៅ​ទៀត ។ នេះ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​ស្ថិតិ​ជាតិ និង​សហព័ន្ធ​ទិញ និង​ដឹក​ជញ្ជូន​របស់​ចិន ។

លោក Zhang Liqun អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​ក្រុមប្រឹក្សារដ្ឋ បាន​ថ្លែង​ថា ៖ « សេដ្ឋកិច្ច​ចិន​កំពុង​តែ​មាន​ស្ថិរភាព ដែល​នៅ​ខែមេសា គឺ​នៅ​តែ​ភាព​វិជ្ជមាន ទោះបីជា​បាន​ធ្លាក់​ចុះ​បន្តិច​ក្តី » ។

រីឯ​អ្នក​ស្ថិតិ​មក​ពី​ការិយាល័យ​ស្ថិតិ​ជាតិ លោក Zhao Qinghe លើក​ឡើង​ថា ៖ « ការ​កើនឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​នេះ គឺ​បណ្តាល​មក​ពី​ទីផ្សារ​លំនៅ​ឋាន និង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បាន​រើប​ឡើង​វិញ » ។

ជាក់ស្តែង នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ ការ​វិនិយោគ​ទៅ​លើ​ទ្រព្យសកម្ម​បាន​កើនឡើង ១០,៧%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​ការ​ចំណាយ​លើ​អចលនទ្រព្យ​កើនឡើង​៦,២%​។ នេះ​បើ​តាម​តួលេខ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក Zhao Qinghe បន្ត​ថា ៖ « វិធានការ​កំណើន និង​ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ បាន​ជួយ​ឲ្យ​តម្រូវការ​រើប​ឡើង​វិញ​នៅ​ក្នុង​ខែមេសា » ។

រដ្ឋាភិបាល​ក៏​បាន​កាត់​បន្ថយ​ទៅ​លើ​អត្រា​ការ​ប្រាក់​, ពន្ធ​, ការ​ផ្គត់ផ្គង់​លើស​កំណត់ ព្រមទាំង​ផ្តួចផ្តើម​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ឡើង​វិញ ដើម្បី​ជួយ​ដល់​វិស័យ​ផលិតកម្ម ដែល​កំពុង​តែ​ប្រឈម​នឹង​អាកាសធាតុ​ប្រែប្រួល​ផង​ដែរ ។

តម្លៃ​នៃ​វត្ថុធាតុដើម​បាន​បន្ត​កើនឡើង​កាលពី​ខែ​មុន ដែល​ស​ន្ទ​ស្សន៍​រង​បាន​កើនឡើង​ដល់​៥៧,៦​ពិន្ទុ ជា​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​នេះ ។

លោក​បន្ថែម​ថា ៖ « កំណើន​នៃ​ការ​បញ្ជា​ទិញ​នៅ​ក្នុងស្រុក និង​ការ​បញ្ជា​ទិញ​ពី​បរទេស​បាន​ថយ​ចុះ​បន្តិច​ម្តង​ៗ ដោយសារ​តែ​រង​នូវ​ព្យុះ​បោកបក់​ជាស​កល ហើយ​ប្រហែលជា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ទៀត​ផង » ។

ទន្ទឹម​នឹង​នេះ សកម្មភាព​មិនមែន​ជា​វិស័យ​ផលិតកម្ម​របស់​ចិន​នៅ​តែ​មាន​អត្រា​ខ្ពស់ បើ​ទោះជា​មាន​កំណើន​ខ្សោយ​បន្តិច​ក្តី​ក្នុង​ខែមេសា ដែល​ធ្លាក់​ត្រឹមតែ​០,៣​ពិន្ទុ ក្នុង​ខែមីនា មាន​៥៣,៥​ពិន្ទុ​។ នេះ​បើ​តាម​របាយការណ៍​បាន​បញ្ជាក់ ។

ចំណែក​ស​ន្ទ​ស្សន៍​នៃ​ការ​សាងសង់ បាន​បន្ត​រើប​ឡើង​វិញ​ស្មើនឹង​៥៩,៤​ពិន្ទុ ខណៈ​វិស័យ​សេវាកម្ម​មាន​តែ​ជាង​៥២,៥​ពិន្ទុ ៕