សត្វឆ្កែមួយក្បាលធ្វើឱ្យគេស្រឡាញ់ និងអាណិតព្រោះរយៈពេល៥ឆ្នាំមកហើយវាអង្គុយចាំនៅខាងមុខផ្ទះ ដោយមិនដឹងថាម្ចាស់ស្លាប់បាត់បង់ជីវិតទៅហើយទេ ។
ក្រោយពីការស្លាប់របស់ម្ចាស់រយៈ៥ឆ្នាំ ឆ្កែមួយក្បាលនោះនៅចាំខាងមុខផ្ទះក្នុងភូមិ Malu Mare ក្នុងប្រទេសរ៉ូម៉ានី ហើយអ្នកភូមិសរសើរចំពោះភក្តីភាពរបស់វាចំពោះម្ចាស់។ ទោះបីជាអ្នកស្រុកមួយចំនួនព្យាយាមយកវាទៅចិញ្ចឹម និងរកទីជម្រកថ្មីឱ្យក៏ដោយ ប៉ុន្តែឆ្កែនោះនៅតែរត់ទៅនៅផ្ទះរបស់វាវិញ ។ ឆ្កែកម្សត់អាចរស់នៅបានតាមរយៈការអាណិតអាសូរពីអ្នកដែលដើរឆ្លងកាត់ដែលរមែងយកចំណីទៅឱ្យវាស៊ី តែវាមិនព្រមឱ្យនរណាម្នាក់ចូលក្នុងរបងផ្ទះទេ ។
អ្នកស្រុកនិយាយដូចគ្នាថា ប្រទះឃើញឆ្កែនោះនៅមុខផ្ទះអស់រយៈពេល៥ឆ្នាំមកហើយ ទោះបីជាមានភ្លៀង ឬអាកាសធាតុក្តៅក៏ដោយ។
អ្នកស្រុកម្នាក់និយាយថា ឆ្កែមួយក្បាលនោះមិនធ្លាប់ចាកចេញពីផ្ទះរបស់វាទៅទីណាឆ្ងាយទេ។ លោក Alexandru Dicu ចៅហ្វាយក្រុង Malu Mare និយាយកាលពីពេល ថ្មីៗកន្លងមកថា «ឆ្កែមួយក្បាលនោះស្លូត ប៉ុន្តែវាមិនព្រមឱ្យនរណាម្នាក់ចូលទៅក្នុងរបងផ្ទះទេ ។ វារង់ចាំម្ចាស់ វាមានភាពស្រងេះស្រងោច ។ វាបង្ហាញពីភក្តីភាពចំពោះម្ចាស់គួរឱ្យអាណិត និងស្រឡាញ់» ៕
ចែករំលែកព័តមាននេះ