ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

7 ឆ្នាំ មុន

វ៉ា​ន់​នៅ​តែ​បិទ​ភ្នែក​ជិត ។ ច័​ន្ទ្រ​ផ្អិ​ប​ក្បាល​លើ​ទ្រូង​វ៉ា​ន់​ស្ដាប់​ដង្ហើម រួច​អង្រួន​ខ្លួន​វ៉ា​ន់ តិច​ៗ
ច័​ន្ទ្រ​៖ វ៉ា​ន់​ៗ !

វ៉ា​ន់​ស្រវា​អោយ​ច័​ន្ទ្រ​ជាប់ និយាយ​ទាំង​បិទ​ភ្នែក​របៀប​ដូច​កំពុង​យល់សប្ដិ
វ៉ា​ន់​៖ កែវ​អូន ! បង​ស្រឡាញ់​អូន​ណាស់​! អូន​ជា​បេះដូងរ​បស់បង !

វ៉ា​ន់​នៅ​តែ​បិទ​ភ្នែក​ជិត ។ ច័​ន្ទ្រ​ផ្អិ​ប​ក្បាល​លើ​ទ្រូង​វ៉ា​ន់​ស្ដាប់​ដង្ហើម រួច​អង្រួន​ខ្លួន​វ៉ា​ន់ តិច​ៗ
ច័​ន្ទ្រ​៖ វ៉ា​ន់​ៗ !

វ៉ា​ន់​ស្រវា​អោយ​ច័​ន្ទ្រ​ជាប់ និយាយ​ទាំង​បិទ​ភ្នែក​របៀប​ដូច​កំពុង​យល់សប្ដិ
វ៉ា​ន់​៖ កែវ​អូន ! បង​ស្រឡាញ់​អូន​ណាស់​! អូន​ជា​បេះដូងរ​បស់បង ! អូន​ជា​ស្នេ​ហ៏​គ្រា​ដំបូង​ក្នុង​ជីវិត​បង​! បង​ហ៊ាន​ស្បថ​យក​មេឃ​ដី​ជា​សាក្សី ! បើ​បង​មិន​ស្មោះ​នឹង​ស្រី សុំ​មេឃ​ដី​…

វ៉ា​ន់​និយាយ​មិន​ទាន់​អស់​ពាក្យ​ផង ច័​ន្ទ្រ​រើ​រួច​ពី​រង្វង់​ដៃ​វ៉ា​ន់ រួច​មូរ​ស្លឹកត្រចៀក​វ៉ា​ន់
​ច័​ន្ទ្រ​៖ ណែ​ៗ ! កែវ​អូន កែវ​បង​ស្អី​! យល់សប្ដិ​ទាំង​ថ្ងៃ​ទេ​ដឹង !

វ៉ា​ន់​ភ្ញាក់​ដឹងខ្លួន ក្ដោប​ស្លឹកត្រចៀក ស្ទុះ​ងើប​អង្គុយ បើកភ្នែក​ធំ​ៗ​ដាក់​ច័​ន្ទ្រ
វ៉ា​ន់​៖ អេ​ហ្ហ​! គឺ​នាង​ទៀត​ហើយ​ហ្អី​! ម៉េច​បានជា​តាម​មក​រករឿង​មិន​ឈប់​អ​ញ្ចឹ​ង ! មនុស្ស​កំពុង​តែ​ដេក​យល់សប្ដិ​ល្អ​ផង ! ចំ​ជា​រំខាន​មែន !

ច័​ន្ទ្រ​ទាញ​ខ្នោ​យ​បោះ​ចំ​មុខ​វ៉ា​ន់ មុខ​ខឹង
ច័​ន្ទ្រ​៖ ហ៊ឹ ! ខំ​យក​បបរ​មក​ឲ្យ​ហើយ មិន​អរគុណ ហ៊ាន​មក​ស្ដី​ឲ្យ​ថែម​ទៀត​! ចំ​ជា​គ្មាន​ដឹងគុណ​ទោស​ស្អី​មែន !
វ៉ា​ន់​៖ ណែ​! នៅ​ហ៊ាន​មក​រាប់​គុណ​ទោស​ផង​ហ្អី​! អ្នក​ណា​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​បែប​នេះ ! រួច​យក​បបរ​មួយ​ស្រាក់​ហ្នឹង​មក​លួង​ចិត្ត​ហ្អី ! សង​មិន​រួច​ទេ​ប៉ុណ្ណឹង​នោះ !

ច័​ន្ទ្រ​ដើរទៅ​ឆក់​យក​ស្រាក់​បបរ ដើរ​ចេញ​ទៅ​វិញ និយាយ​បណ្ដើរ
​ច័​ន្ទ្រ​៖ ល្អ ! បើ​ប៉ុណ្ណឹង​សង​មិន​រួច​ទេ មិនបាច់​ហូប​មិនបាច់​អី​ទេ !

ច័​ន្ទ្រ​ដើរ​ដល់​មាត់ទ្វារ វ៉ា​ន់​ស្ទុះ​ងើប​តាម
វ៉ា​ន់​៖ ឈប់​ៗ ! ក្រែង​យក​បបរ​មក​ឲ្យ​ខ្ញុំ​ហូប​ហ្អី ចង់​យក​ទៅ​ណា​វិញ​ហើយ​! បានជា​យក មក​ដល់​ហើយ ខ្ញុំ​អាណិត​ព្រម​ទទួល​ហូប​ទៅ​ចុះ ! កុំ​ឲ្យ​ជំពាក់​កម្ម​គ្នា​ទៅ​ជាតិ​ក្រោយ​ទៀត !

ច័​ន្ទ្រ​ងាក​មក​ពេបមាត់​ដាក់​វ៉ា​ន់
ច័​ន្ទ្រ​៖ មិន​ចាំបាច់​ទេ ! មនុស្ស​មាត់ដាច់​អ​ញ្ចឹ​ង សម​ដេក​អត់​បែប​នេះ​ហើយ ! ចាំ​ទៅ​រក​ញ៉ាំ​បបរ​នៅផ្ទះ​អូន​កែវ​ទៅ ! បាន​វា​ឆ្អែត​ដល់​បេះដូង​! បបរ​នេះ​ខ្ញុំ​យក​ទៅ​ចាក់​ឲ្យ​ជ្រូក​ស៊ី​វិញ​ល្អ​ជាង !

ច័​ន្ទ្រ​ដើរ​ចេញ​ទៅ​បាត់​យ៉ាង​លឿន ។ វ៉ា​ន់​ខាំមាត់​សម្លក់​តាម​ក្រោយ យកដៃ​ក្ដោប​ពោះ​បណ្ដើរ
វ៉ា​ន់​៖ ស្រី​ឆ្នាស់​នេះ​ចំ​ជា​ចិត្តអាក្រក់​មែន ! ធ្វើ​ឲ្យ​ឯង​ឈឺ​ហើយ មិន​ព្រម​នៅ​មើលថែ​ទាំ​ទៀត​! បាន​តែ​មក​បញ្ឈឺ​ថែម​ទៅ​វិញ ! ចាំ​មើល​ណា៎ ឲ្យ​តែ​អាវ៉ា​ន់​បានជា​មាន​កម្លាំង​វិញ​ចុះ បាន​ស៊ីសង​គ្នា​ល្អមើល​ហើយ !

កម្មករ​រោង​ម៉ាស៊ីន​បី​នាក់​កំពុង​អង្គុយ​កៅអី​ទល់មុខ​ឆែម ។ ឆែម​ចែក​លុយ​ឲ្យ​គ្រប់​គ្នា​និយាយ​បណ្តើរ
ឆែម​៖ ពួក​ឯង​ប្រាកដ​ហើយ​ហ្អី ថា​សា​ម៉​ន​មិន​បានឃើញ​មុខ​ពួក​ឯង​ទេ​នោះ ?

កម្មករ​ទី​មួយ​រាប់​លុយ​មុខរីក​រាយ
កម្មករ​ទី​១៖ ច្បាស់​ហើយ អ៊ំ​មេឃុំ !  ពួក​ខ្ញុំ​បង្ហាញ​តែ​ដៃ មិន​បាន​បង្ហាញមុខ​ទេ​! ធ្វើ​ម៉េច​នឹង​ឃើញ​ពួក​ខ្ញុំ​ទៅ ?
កម្មករ​ទី​២៖ ចំណែក​ខ្ញុំ​វិញ តឺ​នុយ​សុទ្ធតែ​អាវ​អ្នក​ទីក្រុង​សង្ហា​ខ្លាំង​ណាស់ ! គាត់​ពិតជា​ចំណាំ​ខ្ញុំ​មិន​បាន​ទេ !

ឆែម​ងក់ក្បាល
ឆែម​៖ អ៊ឺ បើ​អ​ញ្ចឹ​ង​ល្អ​ហើយ​! ឲ្យ​តែ​ពួក​ឯង​ធ្វើ​តាម​បញ្ជា​របស់​យើង កុំ​ប៉ះពាល់​ទ្រព្យ​    ​របស់​គេ​ឲ្យ​សោះ ! ទោះជា​ថ្ងៃក្រោយ បែក​ការណ៍ ក៏​គ្មាន​ទោស​កំហុស​អី​ធ្ងន់ធ្ងរ​ដែរ ! តែបើ​គេ​ចំណាំ​ពួក​ឯង​មិន​បាន រឿងរ៉ាវ​ក៏​វា​នឹង​ចប់​ងាយស្រួល មិន​ពាក់ព័ន្ធ​អ្វី​ដល់​    ​ពួក​យើង​ទេ !
កម្មករ​ទី​៣៖ អ៊ំ​មេឃុំ​កុំ​ភ័យ ! ពួក​ខ្ញុំ​មិន​បាន​ប៉ះពាល់​របស់ទ្រព្យ​លោក​មេ​ភូមិ​ទេ​! អ៊ំ​មេ​    ​ឃុំ​បញ្ជា​ឲ្យ​ធ្វើ​យ៉ាងម៉េច គឺ​ពួក​ខ្ញុំ​ធ្វើ​យ៉ាងហ្នឹង មិន​ហ៊ាន​ល្មើសបទបញ្ជា​ទេ !
ឆែម​៖ ល្អ បើ​អ​ញ្ចឹ​ង​ពួក​ឯង​ទៅ​ធ្វើ​ការងារ​រៀងខ្លួន​វិញ​ទៅ !

កម្មករ​ទាំង​បី​សំពះ​អរគុណ​ឆែម រួច​ទៅ​លើក​បាវ​ស្រូវ សំអាត​រោង​ម៉ាស៊ីន​រៀងខ្លួន ។ ឆែម​គង​អន្ទាក់ខ្លា អង្រួន​ជើង ជក់​ខ្សៀរ​បង្ហុយ ធ្វើ​មុខ​ទ្រឹង​គិត ផ្លុំ​ផ្សែង​ចេញពី​មាត់​បណ្តើរ គិត​ក្នុង​ចិត្ត
ឆែម​៖ (​យើង​មិន​ព្រម​ឈប់​ត្រឹមហ្នឹង​ទេ​មេ​ភូមិ​សា​ម៉​ន ! យើង​នឹង​ធ្វើ​ឲ្យ​ឯង​លើក​កូន​    ​ស្រី​ឲ្យ​កូនប្រុស​ជើងដៃ​ពីរ​តែ​ម្តង ចាំ​មើលចុះ​!)

កែវ និង​ម្លិះ​កំពុង​ធ្វើ​បង្អែម​ចេក​ខ្ទះ​ជាមួយ​គ្នា​។ ម្លិះ​ពូត​ខ្ទិះដូង កែវ​ចិត​ចេក​។ ម្លិះ​អើត​មើល​ធ្វើ​មុខ​ឆ្ងល់
ម្លិះ​៖ បង​កែវ ចិត​ចេក​ច្រើន​ម្ល៉េះ គ្នា​យើង​តែ​ប៉ុន្មាន​នាក់​ហ្នឹង ! ចិត​ចេក​តែ​មួយ​ស្និទ្ធ​បាន​ហើយ !

កែវ​ញញឹម
កែវ​៖ អូស៍ បង​ធ្វើ​ឲ្យ​ច្រើន​ព្រោះ​ចង់​យក​ទៅ​ផ្ញើ​របង​រុណ​ញ៉ាំ​ផង​! គាត់​មាន​របួស​អ​ញ្ចឹ​ង គួរតែ​ញ៉ាំ​បង្អែម​ខ្លះ​ឲ្យ​ឆាប់​មាន​កម្លាំង !

ម្លិះ​មើល​មុខ​កែវ​បន្តិច
ម្លិះ​៖ បង​កែវ​ដូច​ជា​បារម្ភ​ពី​បង​រុណ​ណាស់​ហ្ន៎ !

កែវ​ញញឹម
កែវ​៖ មនុស្ស​ស្រឡាញ់​គ្នា​ត្រូវ​តែ​បារម្ភ​ពី​គ្នា​អ​ញ្ចឹ​ង​ហើយ !

ម្លិះ​មើល​មុខ​កែវ​ភាំង​បន្តិច
ម្លិះ​៖ មនុស្ស​ស្រឡាញ់​គ្នា ?
កែវ​៖ មែនហើយ ! បង​រុណ​គាត់​ជា​មនុស្ស​ខ្មាស់​អៀន​ច្រើន ! មិន​ហ៊ាន​និយាយ​ស្តី មិន​ហ៊ាន​សារភាព តែ​មនុស្ស​ស្រឡាញ់​គ្នា​អាច​យល់ចិត្ត​គ្នា​បាន​ណា​អូន​ម្លិះ ! បង​រុណ​ព្យាយាម​បង្ហាញ​ថា​គាត់​យកចិត្តទុកដាក់​ចំពោះ​បង​ណាស់ ! បារម្ភ​ពី​បងគ្រប់​ពេលវេលា ! គាត់​ធ្លាប់​និយាយ​ប្រាប់​បង​ថា គាត់​នឹង​រៀប​ការ​ជាមួយ​មនុស្ស​ស្រី​ដែល​គាត់​ស្រឡាញ់ ! នៅ​ពេល​ដែល​គាត់​មាន​លិទ្ធ​ភាព​គ្រប់គ្រាន់​ធ្វើ​ជា​មេ​គ្រួសារ នោះ​គាត់​នឹង​ចូល​ស្តីដណ្តឹង​គេ រៀប​ការ​ពេញ​ច្បាប់ ! គាត់​និយាយ​ប្រាប់​ប៉ុណ្ណឹង​ហើយ ចាំបាច់​ឲ្យ​គាត់​និយាយ​ត្រង់​ៗ​ថា​ស្រី​ម្នាក់​នោះ​ជា​អ្នក​ណា​ទៀត​ហ្អី ? បើ​គាត់​មិន​ចង់​សារភាព​ប្រាប់​បង​ទេ ហេតុ​អី​ក៏​មក​និយាយ​រឿង​នេះ​ប្រាប់​បង​ទៅ​វិញ ?

ម្លិះ​មើល​មុខ​កែវ​ទ្រឹង​បន្តិច​រួច​ញញឹម​ស្ងួត​ងក់ក្បាល
ម្លិះ​៖ ច៎ា មែនហើយ !

(​នៅ​មាន​ត​)