ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​គេង​តិច​ជាង​6​ម៉ោង​ក្នុង​1​យប់​ប្រឈម​ខ្លាំង​នឹង​ជំងឺ​បេះដូង

7 ឆ្នាំ មុន

តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​កបាន​រក​ឃើញ​ថា បណ្តា​ស្ត្រី​ដែល​ទទួលទានដំណេក​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឱ្យ​ជំងឺ​បេះដូង​កាន់តែ​មាន​ស្ថានភាព​អាក្រក់​ជាង​មុន ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​កបាន​រក​ឃើញ​ថា បណ្តា​ស្ត្រី​ដែល​ទទួលទានដំណេក​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឱ្យ​ជំងឺ​បេះដូង​កាន់តែ​មាន​ស្ថានភាព​អាក្រក់​ជាង​មុន ។

ការ​ស្រាវជ្រាវ​ដែល​បាន​ពិសោធ​លើ​មនុស្ស​៧០០​នាក់​នៅ​អា​មេ​រិ​ក និង​ចំណាយពេល​អស់​៥​ឆ្នាំ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ទទួលទានដំណេក​តិច​ជាង​៦​ម៉ោង​ក្នុង​១​យប់ ហើយ​តែង​ភ្ញាក់​ពី​ព្រលឹម​យ៉ាង​ទៀងទាត់​ទៀត​នោះ អត្រា​រលាក​កើនឡើង​ខ្ពស់ ហើយ​អាច​នាំ​ឱ្យ​លំហូរ​ឈាម​ទៅ​កាន់​បេះដូង​ត្រូវ​កាត់​ផ្តាច់​ដោយ​កំណក​ដុំ​ឈាម ។

អ្នកនិពន្ធ​អត្ថបទ​ស្រាវជ្រាវ​វេជ្ជបណ្ឌិត Aric Prather បាន​ថ្លែង​ថា ការ​រលាក​គឺជា​គ្រូទាយ​ដ៏​ល្បីល្បាញ​ចំពោះ​សុខភាព​បេះដូង ។ ឥឡូវនេះ​យើង​មាន​ភស្តុ​តាង​ដែល​បង្ហាញ​ថា ដំណេក​មិន​គ្រប់គ្រាន់​គឺជា​បញ្ហា​សំខាន់ និង​ធំដុំ​ជាង​ការ​គិត​របស់​យើង​ពី​មុន​ក្នុង​ការ​បង្កើត​កម្រិត​រលាក ។ ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​មក​ពី​សាកលវិទ្យាល័យ Johns Hopkins University បាន​អះអាង​ថា គេ​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​រាល់​ជំងឺ​ស្ទើរ​ទាំងអស់​បាន​ដល់​ទៅ​៨០​ភាគរយ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បែបបទ​នៃ​ការ​រស់នៅ​មាន​ដូច​ជា ហាត់ប្រាណ​ជា​ប្រចាំ និង​ទៀងទាត់ ទទួលទាន​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​រាង​កាយ (​ផ្លែ​ឈើ បន្លែ ត្រី​) រក្សា​ទម្ងន់​ខ្លួន​ឱ្យ​នៅ​ថេរ ហើយ​អ្វី​ដែល​សំខាន់​បំផុត​គួរ​ចៀសវាង​ទម្លាប់​ជក់បារី និង​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ។

Haitham Ahmed  អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​ថ្លែង​ថា «​នេះ​ជា​ការ​សិក្សា​លើក​ដំបូង​ដែល​បាន​ស្វែង​យល់​ពី​ការ​ពាក់ព័ន្ធ​គ្នា​រវាង​កត្តា​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​មាន​អត្រា​ប្រឈម​ទាប​នឹង​សញ្ញា​ដំបូង​នៃ​ជំងឺ​បេះដូង ៕