ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sony ផលិត​កញ្ចក់​ពាក់​ភ្នែក​អាច​កត់ត្រា​អ្វី​ដែល​មើលឃើញ

7 ឆ្នាំ មុន

ក្រុមហ៊ុន​សូ​នី​ទើបតែ​ទទួល​បាន​សិទ្ធិ​ប៉ាតង់​លើ​ការ​ផលិត​កញ្ចក់​អេ​ក្រង់​ពាក់​ភ្នែក (Contact Lens) ដែល​អាច​កត់ត្រា​អ្វី​ដែល​អ្នក​ពាក់​មើលឃើញ​បាន​ថែម​ទៀត​ផង ។ កញ្ចក់​ពាក់​ភ្នែក​នេះ​មាន​លក្ខណៈ​ពិសេស​ខុស​ពី​កញ្ចក់​ពាក់​ភ្នែក​ធម្មតា

ក្រុមហ៊ុន​សូ​នី​ទើបតែ​ទទួល​បាន​សិទ្ធិ​ប៉ាតង់​លើ​ការ​ផលិត​កញ្ចក់​អេ​ក្រង់​ពាក់​ភ្នែក (Contact Lens) ដែល​អាច​កត់ត្រា​អ្វី​ដែល​អ្នក​ពាក់​មើលឃើញ​បាន​ថែម​ទៀត​ផង ។ កញ្ចក់​ពាក់​ភ្នែក​នេះ​មាន​លក្ខណៈ​ពិសេស​ខុស​ពី​កញ្ចក់​ពាក់​ភ្នែក​ធម្មតា ពោល​គឺ​វា​អាច​រក្សា​ទុក​រូបភាព និង​វី​ដេ​អូ​ដែល​អ្នក​ប្រើប្រាស់​មើលឃើញ ។ អ្វី​ដែល​សំខាន់​នោះ គឺ​អ្នក​ប្រើប្រាស់​អ្នក​ទាំង​គ្រាន់តែ​ព្រិច​ភ្នែក​ដើម្បី​ឱ្យ​វា​កត់ត្រា ឬ​មួយ​ក៏​អត់ ។

ក្នុង​កញ្ចក់​នេះ​មាន​បច្ចេកវិទ្យា​ដូច​ជា​បន្ទះ Sensor   ប្រភេទ Piezoelectric  ដែល​ផលិត​ថាមពល​អគ្គិសនី​គ្រាន់តែ​ដាក់​សម្ពាធ​លើ​ថ្ម​ប៉ុណ្ណោះ ។ លើស​ពី​នេះ​ទៅ​ទៀត​វា​នឹង​បំ​លែង​ថាមពល​មេកា​និក សម្ពាធ​កម្លាំង​ទៅ​ជា​ថាមពល​អគ្គិសនី ។ ទោះជា​យ៉ាងណា​ក៏​ដោយ ផលិត​នេះ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​នៅឡើយ​ទេ ពោល​គឺ​ក្រុមហ៊ុន​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ហើយ​វា​នឹង​លេច​រូបរាង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ៕