ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថន តារា បងស្រី​កញ្ញា​ថន ល​ក្ខិ​ណា ភ្ជាប់ពាក្យ​ជាមួយ​បុរស​ពោះម៉ាយ​មន្ត្រី​ថៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា​ជា​លើក​ទី​១​ហើយ​ដែល​ពិធី​ការិនី​កម្ពុជា​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ថៃ នោះ​គឺ​កញ្ញា​ថន តារា ។ អ្នក​ទាំង​ពីរ​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ កញ្ញា​ថន តារា

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា​ជា​លើក​ទី​១​ហើយ​ដែល​ពិធី​ការិនី​កម្ពុជា​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ថៃ នោះ​គឺ​កញ្ញា​ថន តារា ។ អ្នក​ទាំង​ពីរ​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ កញ្ញា​ថន តារា ជា​បងស្រី​របស់​កញ្ញា​ថន ល​ក្ខិ​ណា ។

កញ្ញា​ថន តារា ឱ្យ​ដឹង​ថា បុរស​ជា​អនាគត​ស្វាមី​របស់​នាង​គឺ​លោក​ណា​វៈ​រ៉ាត់ យូ​ហំ​រ៉ុ​ង វ័យ​៥២​ឆ្នាំ ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ស្ថាប័នរដ្ឋ​របស់​ថៃ និង​ជា​បុរស​ពោះម៉ាយ​កូន​១  ។
ប្រវត្តិ​នៃ​ការ​ស្គាល់គ្នា​រហូត​ឈាន​ដល់​ភ្ជាប់ពាក្យ​នោះ គឺ​ពេល​លោក​ណា​វៈ​រ៉ាត់ មក​លេង​ស្រុក​ខ្មែរ ហើយ​កញ្ញា​ថន តារា ធ្វើ​ជា​អ្នកបកប្រែ​ជូន ។ «​តាំងពី​ពេល​នោះ​មក​គាត់​សុំ​ស្គាល់​នាង​ខ្ញុំ ហើយ​ចូល​ស្តី​តែ​ម្តង មុន​ពេល​ដែល​ខ្ញុំ​នាំ​គ្រួសារ​របស់ខ្ញុំ​ទៅ​ដល់​ផ្ទះ​គាត់​នៅ​បាងកក ។ គាត់​បាន​ប្រកាស​ថា នាង​ខ្ញុំ​ជា​អនាគត​ភរិយា​គ្រា​ដែល​គាត់​បាន​ទទួល​មេដាយ​ពី​ស្ថាប័ន​កំពូល​របស់​ថៃ ។ ខ្ញុំ​រំភើប​ដែល​បានឃើញ​ពី​សភាព​ពិត​របស់​គាត់ បែរជា​ស្រឡាញ់ និង​លើក​កិត្តិយស​ដល់​ខ្ញុំ​រហូត​ប្រកាស​ឱ្យ​គេ​បាន​ស្គាល់ » ។

ពិធី​មង្គលការ​របស់​កញ្ញា​ថន តារា គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១៦ ដោយ​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ប្រមាណ​៥០០​ទៅ​៦០០​នាក់​។ បន្ទាប់​ពី​នោះ​ខាង​ប្រុស​នឹង​រៀបចំ​ពិធីជប់លៀង​នៅ​ប្រទេស​ថៃ ដើម្បី​ឱ្យ​មានការ​ដឹង​ឮ ។ «​ពី​ដំបូង​ស្មានថា​លេងសើច ដល់​គាត់​មក​ស្តីដណ្តឹង​ខ្ញុំ​ដល់​ក្រុម​គ្រួសារ បាន​ទាំង​កំណត់​ថ្ងៃ​រៀប​ការ ហើយ​គាត់​ហ៊ាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​ទៀត ទើប​ខ្ញុំ​ស្រឡាំងកាំង​និយាយ​មិន​ចេញ​» ។ កញ្ញា​ថន តារា និយាយ​បែប​នេះ ។

កញ្ញា​ថន ល​ក្ខិ​ណា បាន​បង្ហោះ​រូប​ពិធី​ភ្ជាប់ពាក្យ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ព្រមទាំង​សម្តែង​ការ​អបអរ​សារ​ទរ​ចំពោះ​បងស្រី ។

គេ​រំពឹង​ថា ពិធី​រៀប​មង្គលការ​បងស្រី​របស់​កញ្ញា​ថន ល​ក្ខិ​ណា នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សាធារណជន ។

កញ្ញា​ថន តារា ក៏​ជា​ពិធី​ការិនី​ម្នាក់​ដែរ ប៉ុន្តែ​នាង​ហាក់​មិនសូវ​ចាប់​អាជីព​ពេញលេញ​ដូច​ប្អូនស្រី​របស់​នាង​ទេ ។ កញ្ញា​ថន តារា មាន​ទឹកដម​សំឡេង​ពីរោះ ហើយ​ធ្លាប់​គ្រង​ការងារ​ជា​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ និង​ស្ថានីយទូរទស្សន៍​អប្សរា ។

សាច់ញាតិ និង​កូនប្រុស​របស់​លោក​ណា​វៈ​រ៉ាត់ យូ​ហំ​រ៉ុ​ង ពេញចិត្ត​កញ្ញា​ថន តារា​ណាស់ ដោយ​មិន​ប្រកាន់​ថា នាង​ជា​ពិធី​ការិនី​ឡើយ​។ បុរស​រូប​នោះ​ធ្លាប់​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ក្រុង​បាងកក​ដោយ​គ្រង​តំណែង​អស់​ជា​ច្រើន​អាណត្តិ​។ ភូមិ​គ្រឹះ​ដ៏​ធំ​របស់​លោក​ណា​វៈ​រ៉ាត់ យូ​ហំ​រ៉ុ​ង នៅ​ក្រុង​បាងកក មាន​អ្នកបម្រើ​ការងារ​ជា​ច្រើន ៕