ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ម្សិលមិញ ស្លា.ប់​៤ របួសធ្ងន់​-​ស្រាល​៧

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ ​កាលពី​ថ្ងៃ​ទី​៤ ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស បាន​​កើតឡើង​ចំនួន៨
​លើក ក្នុង​នោះ​ យប់៤​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់៤​នាក់ (ប្រុស ) រង​របួសធ្ងន់៤​នាក់ (ប្រុស ) និង​របួសស្រាល៣​នាក់ ( ស្រី​២​នាក់) ។

រាជធានី​ភ្នំពេញ ៖​ ​កាលពី​ថ្ងៃ​ទី​៤ ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស បាន​​កើតឡើង​ចំនួន៨
​លើក ក្នុង​នោះ​យប់៤​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់៤​នាក់ (ប្រុស ) រង​របួសធ្ងន់៤​នាក់ (ប្រុស ) និង​របួសស្រាល៣​នាក់ ( ស្រី​២​នាក់) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍៨​លើក​នេះ បណ្តាលឱ្យ​​ខូចខាត​យានយន្តសរុបចំនួន១៤​គ្រឿង រួម​មានម៉ូតូ​ចំនួន៨​គ្រឿង រថយន្ត​ធុន​តូចចំនួន១​គ្រឿង រថយន្ត​ធុន​ធំចំនួន៤គ្រឿង យាន​ផ្សេង​ៗចំនួន១​គ្រឿង និង​អ្នក​ថ្មើរជើង១​នាក់ ។ ​

មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មានល្មើស​ល្បឿន៣​លើក (ស្លាប់២​នាក់ ),​ បត់​គ្រោះថ្នាក់៣​លើក និង​ប្រជែង​គ្រោះថ្នាក់២​លើក (ស្លាប់​២​នាក់) ក្នុង​នោះ ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៨​នាក់ (យប់៤​នាក់) ។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មានផ្លូវជាតិចំនួន៦​លើក ផ្លូវ​ខេត្ត-ក្រុងចំនួន១​លើក និង​ផ្លូវលំ​ចំនួន១​លើក ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ រួម​មានម៉ូតូ៣​លើក រថយន្ត​ធុន​តូច២​លើក និង​រថយន្ត​ធុន​ធំ៣​លើក ។