ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ខួបកំណើត​បេ​ប៊ី​ទម្លាយ​រឿង​ច្រានចោល​ស្នេហា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ពិធី​ការិនី​កញ្ញា​បេ​ប៊ី បាន​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​វ័យ​១៨​ឈាន​ចូល​១៩​ឆ្នាំ ។ ក្នុង​ពិធី​ខួបកំណើត​នោះ​បេ​ប៊ី​បួងសួង​សូម​សេចក្តីសុខ​ក្នុង​រង្វង់​គ្រួសារ ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ពិធី​ការិនី​កញ្ញា​បេ​ប៊ី បាន​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​វ័យ​១៨​ឈាន​ចូល​១៩​ឆ្នាំ ។ ក្នុង​ពិធី​ខួបកំណើត​នោះ​បេ​ប៊ី​បួងសួង​សូម​សេចក្តីសុខ​ក្នុង​រង្វង់​គ្រួសារ ។

កញ្ញា​បេ​ប៊ី រៀបចំ​ពិធី​ខួបកំណើត​កាលពី​រាត្រី​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០១៦ នៅ​ហាង​មួយ​របស់​តារា​សម្តែង​សា​រ៉ា​យ ស​ក្ខ​ណា ។ ពិធី​ខួបកំណើត​នា​រាត្រី​នោះ​ប្រជុំ​ដោយ​តារា​ល្បីឈ្មោះ​មួយ​ចំនួន ព្រមទាំង​សាច់ញាតិ និង​មិត្តភក្តិ​ជិតដិត ។ អ្នកសិល្បៈ​មាន​វត្តមាន​នា​ឱកាស​នោះ​មាន​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​, កញ្ញា​ពៅ លី​ដា​,  កញ្ញា​នី មុនីនាថ​, កញ្ញា​ដួង ម៉ា​និ​ច​, កញ្ញា​ផា​ភួង​, កញ្ញា​បាន មុនី​ល​ក្ខ័​ណ៍​, លោក​ម៉ា​ដូ​ណា​, លោក​សាយ សៀ​រ៉ា​, លោក​អ៊ុ​ន សុធា​, លោក​សុខ សេរី​វ​ឌ្ឍ​នា​, លោក​ចេក​, កញ្ញា​អេ​ន​ណា​, លោក​ប៉ែន ចំ​រ៉ុ​ង និង​លោក​ច​ន ច័ន្ទ​តារា​ជាដើម ។

ក្នុង​ឈុត​សម្លៀក​បំពាក់​សាមញ្ញ​កញ្ញា​បេ​ប៊ី រៀបរាប់​ថា នាង​រៀបចំ​ពិធី​ខួបកំណើត​វ័យ​១៩​ឆ្នាំ ដើម្បី​លើករាសី ព្រមទាំង​ប្រាថ្នា​បាន​ក្តី​សុខ​ក្នុង​រង្វង់​គ្រួសារ ។ ភ្ញៀវ​ប្រមាណ​១០០​នាក់​ប៉ុណ្ណោះ​អញ្ជើញ​ឱ្យ​ចូលរួម ដោយសារ​តែ​បេ​ប៊ី​មិន​ចង់​រំខាន​អ្នកសិល្បៈ​ព្រោះ​ជា​រដូវ​រវល់​ក្នុង​អាជីព ដូច្នេះ​អញ្ជើញ​តែ​អ្នក​ស្និទ្ធស្នាល ។

តារា​វ័យក្មេង​បេ​ប៊ី​និយាយ​ថា «​ក្នុង​ថ្ងៃ​ខួបកំណើត​នេះ​នាង​ខ្ញុំ​បាន​សុំ​ពរ​ពី​ព្រះ និង​បួងសួង​សុំ​ឲ្យ​ក្រុម​គ្រួសារ​របស់​នាង​ខ្ញុំ​មាន​សេចក្តីសុខ​ហើយ​មុខរបរ​អាជីព​សិល្បៈ​របស់​នាង​ខ្ញុំ​កាន់តែ​រីក​ចម្រើន ប្រាក់​ហូរ​ចូល ។ ចំពោះ​រឿង​ស្នេហា​នាង​ខ្ញុំ​មិន​បាន​រំលេច​គិត​ក្នុង​ចិត្ត​ឡើយ ពោល​នាង​ខ្ញុំ​មិន​ផ្តោត​រឿង​ស្នេហា​សំខាន់​ជាង​ក្រុម​គ្រួសារ​ទេ ស្នេហា​គឺ​នៅ​ឆ្ងាយ ណាមួយ​នាង​ខ្ញុំ​អាយុ​តិច​ណាស់ មិន​អាច​គិត​រឿង​នេះ​បាន​ទេ​។ អ្វី​ដែល​សំខាន់​ចង់​បំពេញការងារ​ជួយ​អ្នក​ផ្ទះ ពិសេស​ជួយ​ម្តាយ​ដែល​ទើប​ក្លាយជា​ស្ត្រី​មេម៉ាយ ថ្មី​ៗ ។ អត់​ពី​ឪពុក​ទៅ​នាង​ខ្ញុំ​កាន់តែ​បន្ថែម​ល្បឿន​គិតគូរ​អ្នក​ផ្ទះ​ទ្វេ​ឡើង មិន​ចង់​ឲ្យ​ម្តាយ​ពិបាកចិត្ត​ទេ ។ ស្នេហា​ពិតជា​មាន​អ្នក​ស្រឡាញ់​មិន​អត់​ទេ តែ​នាង​ខ្ញុំ​សុំ​ច្រានចោល​តែ​ម្តង​អត់​ទទួល» ។

សព្វ​ថ្ងៃនេះ​ការងារ​របស់​បេ​ប៊ី​មមាញឹក​ថ្ងៃ​ណា​ក៏​រវល់​ដែរ គឺ​ប្លែក​ជាង​បណ្តា​ឆ្នាំ មុន​ៗ ពិសេស​ការ​ចេញ​ទៅ​ច្រៀង​ទាំង​តាម​ស្ថានីយទូរទស្សន៍ ទាំង​នៅ​ខេត្ត ផ្សេង​ៗ ។ ទាំង​អស់នេះ​ធ្វើ​ឱ្យ​បេ​ប៊ី​រំភើប​រីករាយ​ចិត្ត​ដែល​លទ្ធផល​សិល្បៈ​របស់​នាង​ហុច​ផ្លែផ្កា​ទោះជា​ហត់នឿយ​ក៏​មិន​អី​ដែរ ។ ក្នុង​នាម​ជា​អ្នកសិល្បៈ​កំពុង​លូតលាស់ បេ​ប៊ី​ខ្លាច​ទទួល​ការងារ​គេ​ហើយ​ស្រាប់តែ​ឈឺ​ធ្វើ​ឱ្យ​ខកខាន​នាំ​ឱ្យ​ខូច​ឈ្មោះ​។  ម្ល៉ោះហើយ​បើកាលណា​បេ​ប៊ី​ជិត​ដល​ល់​ថ្ងៃ​ទៅ​ធ្វើការ​ឱ្យ​គេ​ដោយ​ចុះ​កិច្ចសន្យា​ហើយ​ស្រាប់តែ​មិន​ស្រួលខ្លួន​នោះ នាង​ប្រញាប់​ហៅ​គ្រូពេទ្យ​ដាក់​សេរ៉ូម​ជំនួយ​កម្លាំង ចៀស​ឱ្យ​ផុត​ពី​ការ​មិន​ទទួលខុសត្រូវ​លើ​ការងារ គ្រា​ដែល​គេ​ផ្តល់​ទំនុកចិត្ត​មក​លើ​ខ្លួន ។

កញ្ញា​បេ​ប៊ី​មួយ​រយៈ​នេះ​ក្រៅពី​គ្រង​តំណែង​ជា​ពិធី​ការិនី​ប្រចាំ​កម្មវិធី​តន្ត្រី​អេ​វ័ន​របស់​ទូរទស្សន៍​ម៉ា​យ​ធី​វី នាង​ជាប់​តំណែង​ជា​ពិធី​ការិនី​ប្រចាំ​កម្មវិធី​ប្រគំ​តន្ត្រី​ស្រា​បៀរ​អិុច​បឺត​របស់​ទូរទស្សន៍​ស៊ី​ធី​អិន​ផ្សាយ​ផ្ទាល់​រាល់​រាត្រី​ថ្ងៃ​សុក្រ​ចាប់ពី​ម៉ោង​៨​យប់​ទៅ ដោយ​ចាប់​ដៃគូ​ជាមួយ​លោក​សាយ រតនៈ និង​អ្នក​នាង​កែវ នី​សា ។ ការងារ​ថ្មី​នេះ​ជួយ​ឲ្យ​បេ​ប៊ី​កាន់តែ​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ ៕