ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្ត្រ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ប្រទេស​តួ​ក​គី​វ៉ៃ​គ្នា​ជុំវិញ​រឿង​ដក​អភ័យ​ឯក​សិទ្ធ

7 ឆ្នាំ មុន

គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​តួ​ក​គី កាលពី​ថ្ងៃ​ទី​២ មេ​សា បាន​ឈាន​ដល់​ការ​ផ្ទុះ​ហិ.ង្សា​វាយតប់​គ្នា​បែប​ជា​ជនពាល​ពេញ​សភា ខណៈ​ពេល​កំពុង​ជជែក​ពិភាក្សា និង​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទាក់ទង

គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​តួ​ក​គី កាលពី​ថ្ងៃ​ទី​២ មេ​សា បាន​ឈាន​ដល់​ការ​ផ្ទុះ​ហិង្សា​វាយតប់​គ្នា​បែប​ជា​ជនពាល​ពេញ​សភា ខណៈ​ពេល​កំពុង​ជជែក​ពិភាក្សា និង​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទាក់ទង​នឹង​ការ​ដក​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ត្រ ។ ការ​ផ្ទុះ​ហិង្សា​នេះ​បង្ក​ឱ្យ​សមាជិក​សភា​មួយ​ចំនួន​រង​របួស ។

បក្ស​កាន់​អំណាច​តួ​ក​គី​បាន​ដាក់​សំណើ​លើ​មាត្រា​៨៣ នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ថា «​អ្នកតំណាង​រាស្ត្រ​ដែល​រង​នូវ​ការ​ចោទ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​មុន ឬ​ក្រោយ​នៃ​ការ​បោះ​ឆ្នោត មិន​ត្រូវ​បាន​ឃុំខ្លួន សាកសួរ​ចម្លើយ ឬ​ជំនុំជម្រះ​ឡើយ លុះត្រា​មានការ​សម្រេច​ពី​សភា » និង​មិន​ត្រូវ​អនុវត្ត​ចំពោះ​សំណុំរឿង​ទាក់ទង​នឹង​បណ្តឹង​ដែល​ចោទ​សមាជិក​សភា​បច្ចុប្បន្ន​នោះ ។

វិវាទ​បាន​ផ្ទុះ​ឡើង​ខណៈ​ពេល​ដែល​ការ​កែ ប្រែ​ច្បាប់​ដក​អភ័យឯកសិទ្ធិ​កើតឡើង ងាយ​ៗ ពេល​មាន​ពាក្យបណ្តឹង ។ ចំពោះ​នយោបាយ​នៅ​តួ​ក​គី​ពិតជា​បង្ក​ឱ្យ​មានការ​ស្មុគស្មាញ​មួយ​រហូត​លោក​អម្រិន្ទ វិស្ណុ បាន​សរសេរ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា «​គ្រឿងក្នុង​តួ​ក​គី​កំពុង​រង​ហានិភ័យ​» ។

សាធារណរដ្ឋ​តួ​ក​គី​ឬ​ហៅ​ខ្លី​ថា​ប្រទេស​តួ​ក​គី មាន​ទី​តាំ​ា​ង​ស្ថិត​នៅ​ភូមិសាស្ត្រ​ដ៏​ពិសេស​មួយ​នៅ​មជ្ឈិម​បូព៌ា ដែល​ជា​ចំណុចប្រសព្វ​រវាង​ទ្វីបអឺរ៉ុប​និង​អាស៊ី ។ ប្រទេស​នេះ​ធ្លាប់​ជា​អតីត​មហាអំណាច​មួយ​កាលពី​ចក្រភព​អូ​តូ​ម៉​ង់​នៅ​ឈរជើង​នៅឡើយ ។ តែ​មក​ដល់​ពេល​បច្ចុប្បន្ន ប្រទេស​តួ​ក​គី​រង​វិបត្តិ​ជា​ច្រើន​ទាំង​ក្រៅ​និង​ក្នុង​ប្រទេស​ជា​ពិសេស​បញ្ហា​ទាក់ទង​ទៅ​នឹង​ភាព​មិន​ចុះសម្រុង​គ្នា​ផ្នែ​នយោបាយ អំពើ​ភេរវកម្ម និង​ភាព​ចម្រូងចម្រាស​ផ្នែក​ជាតិ​សាសន៍​ផ្សេង​គ្នា ។

ប្រទេស​តួ​ក​គី​បាន​ដាក់​ពាក្យ​ចូល​ធ្វើ​សមាជិក​របស់​សហភាព​អឺរ៉ុប​តាំងពី​ឆ្នាំ​១៩៨៧​មក តែ​មក​ដល់​ពេល​នេះ​ពុំ​ទាន់​បាន​សម្រេច​នៅឡើយ​ទេ ។ ដើម្បី​ធ្វើ​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន ប្រទេស​តួ​ក​គី​ត្រូវធ្វើ​កំណែទម្រង់​ជា​ច្រើន ។ ចំណុច​ដែល​ត្រូវ​កែប្រែ​នោះ​រួម​មាន ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ការ​ផ្តល់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សេរីភាព​ក្នុង​ការ​ជួបជុំ​គ្នា និង​ការ​គោរព​សិទ្ធិ​មនុស្ស ។

តែ​ជា​អកុសល កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​បាន​ជួប​ប្រទះ​នូវ​ឧបសគ្គ​ជា​ច្រើន ។ សន្តិសុខ​ជាតិ​ទាំងមូល​រង​ការ​គំរាមកំហែង​ពី​សំណាក់​ក្រុម​ភេរវកម្ម​ឃឺ​ដ ដែល​ហៅ​ខ្លួនឯង​ថា គណបក្ស​កម្មករ​ឃឺ​ដ​(PKK) ។ តែ​នេះ​មិនមែន​ជា​បញ្ហា​ធំ​នោះ​ទេ ។ ក្រុម​ជ្រុលនិយម​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​ទៅ​វិញ​ទេ ដែល​ជា​អ្នក​នាំ​យក​វិបត្តិ​មក​ឲ្យ​តំបន់​មជ្ឈិម​បូព៌ ា​ទាំងមូល​នោះ ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ត្រង់នេះ​គឺថា សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាងលិច​ជា​ច្រើន​បាន​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជ្រុលនិយម​មួយ​នេះ ខណៈ​ដែល​ប្រទេស​តួ​ក​គី ហាក់​មិនសូវ​អើពើ​ជាមួយនឹង​បញ្ហា​ប្រឈម​នេះ​ទៅ​វិញ ។ ដោយសារ​តែ​ប្រទេស​តួ​ក​គី ស្ថិត​នៅ​ជាប់​នឹង​ប្រទេស​ស៊ី​រី​ដែល​កំពុង​រង​ការ​វាយប្រហារ​ពី​សំណាក់​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាងលិច បាន​បង្ហាញ​ជំហរ​គាំទ្រ​តួ​ក​គី​យ៉ាង​ពេញទំហឹង​ក្នុង​ការ​ចូលរួម​ដោះស្រាយ​វិបត្តិ​មួយ​នេះ ។ ទោះជា​បែប​នេះ​ក៏​ដោយ រដ្ឋាភិបាល​តួ​ក​គី គិតតែ​ប្រយុទ្ធ​ប្រឆាំង​តែ​ជាមួយនឹង​ពួក​ឃឺ​ដ និង​វាយ​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ិ​ស្លា​ម​ដោយ​ប្រើ​កណ្តាប់ដៃ​ដ៏​ទន់ ។ ទ​ង្វើ​បែប​នេះ បាន​ធ្វើ​ឲ្យ​មហាជន​មានការ​សង្ស័យ​ពី​ទំនាក់ទំនង​ពីក្រោយ​ខ្នង​រវាង​រដ្ឋាភិបាល​តួ​ក​គី និង​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ិ​ស្លា​ម ។ ជាមួយ​គ្នា​នេះ​ដែរ សន្តិសុខ​ជាតិ​មានការ​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត ដោយ​សារ​មានការ​វាយ​ប្រទេស​ផ្ទួន​គ្នា​កាលពី​ខែតុលា ឆ្នាំ​២០១៥ ទៅ​លើ​ក្រុម​បាតុករ​អហិង្សា​មួយ​នៅ​រដ្ឋធានី​អង់កា​រា​៉ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​១០២​នាក់ ស្លាប់​និង​ជាង​៤០០​នាក់​ផ្សេង​ទៀត​រង​របួស ។

ពិត​ណាស់ រដ្ឋាភិបាល​កំពុង​ដោះស្រាយ​បញ្ហា​ដែល​ប្រទេស​ជាតិ​ខ្លួន​កំពុង​ប្រឈម ។ តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​មិន​អាច​ឈាន​ដល់​កម្រិត​ពេញលេញ​បាន​ឡើយ ដោយសារ​ខ្លួន​កំពុង​ប្រយុទ្ធ​ប្រ​ឆាំ​​ង​នឹង​អ្វី​ដែល​ពួក​គេ​ហៅ​ថា «​រដ្ឋ​ក្នុង​រដ្ឋ​» ។ ការ​ពិត គឺ​រដ្ឋាភិបាល​កំពុង​ព្យាយាម​បំបិទមាត់​នរណា​ដែល​មាន​មតិ​មិន​គាំទ្រ​និង​រិះគន់​ខ្លួន និង​នរណា​ដែល​អាច​បង្ហាញផ្លូវ​មួយ​ទៅ​កាន់​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​ជា​អ្វី​ដែល​ចលនា Hizmet បាន​ព្យាបាល​ជួយ​ដល់​ប្រទេស​តួ​ក​គី​ទាំងមូល​នោះ ។ សកម្មភាព​ដំបូង​ក្នុង​រឿង​នេះ គឺ​រដ្ឋាភិបាល​ចូល​ជ្រៀតជ្រែក​ក្នុង​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ ។ ជា​ឧទាហរណ៍ កន្លង​មក​ហើយ ចៅក្រម​និង​ព្រះរាជអាជ្ញា​ជា​ច្រើន​នាក់​ដែល​ដោះស្រាយ​រឿង​ក្ដី​ទាក់ទង នឹង​អ្នក​មានមុខ​តំណែង​ធំ​ៗ​ត្រូវ​បញ្ឈប់​ពី​ការងារ ដកហូត​មុខ​តំណែង និង​ក្នុង​ករណី​ខ្លះ​ត្រូវ​ជាប់​ឃុំឃាំង​ទៀត​ផង បើសិន​ពួក​គេ​ត្រូវ​បាន​ចោទប្រកាន់​ថា មាន​ទំនាក់​ទំនង​ជាមួយនឹង​ចលនា Hizmet ។ របាយការណ៍​ស្ដី​ពី​បញ្ហា​ក្នុង​ប្រទេស​តួ​ក​គី ដែល​រៀបចំ​ដោយ​គណៈកម្មការ​អឺរ៉ុប កាលពី​ឆ្នាំ​២០១៥​បាន​លើក​ឡើង​ថា «​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា រដ្ឋ​ក្នុង​រដ្ឋ ត្រូវ​បាន​ដាក់​ចូល​ក្នុង​របៀបវារៈ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ ។ ការ​ផ្លាស់​ប្ដូរ​មុខ​តំណែង និង​ការ​ដកហូត​ឋានៈ​របស់​មន្ដ្រី​សមត្ថកិច្ច និង​តុលាការ​កំពុង​បន្ដ​ទៅ​មុខ​ទៀត​» ។ ជាក់ស្ដែង​ណាស់ កាលពី​ឆ្នាំ​មុន មាន​ចៅក្រម​និង​ព្រះរាជអាជ្ញា​ចំនួន​៦​រូប ត្រូវ​ដកហូត​តំណែង​ដោយសារ​ពួក​គេ​ដោះស្រាយ​រឿង​ក្ដី​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​របស់​អ្នកមាន​មួយ​ចំនួន ។

បញ្ហា​ធំ​មួយទៀត​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ គឺ​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ​ដល់​បណ្ដាញសារព័ត៌មាន​ដែល​មិន​គាំទ្រ ហ៊ាន​បកស្រាយ​ពី​ការ​ពិត​របស់​រដ្ឋា​ភិបាល ឬ​ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​ខ្សែបណ្ដាញ​របស់​ចលនា Hizmet ។ អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​រង​ការ​គំរាមកំហែង​ពី​ការ​ចាប់​និង​ឃុំឃាំង​ខ្លួន ខណៈ​ដែល​ប៉ុស្ដិ៍​ទូរទស្សន៍​មួយ​ចំនួន​ត្រូវ​បាន​បិទ​ទៅ​ហើយ ។ របាយការណ៍​ស្ដី​អំពី​សិទ្ធិ​មនុស្ស​ដែល​រៀបចំ​ដោយ​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា «​មក​ដល់​ខែវិច្ឆិកា​នេះ អាជ្ញាធរ​បាន​ធ្វើការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​ចំនួន​៣០​នាក់ ដោយ​ចោទប្រកាន់​ថា ទាក់ទង​នឹង​អង្គការ​មិន​ស្របច្បាប់​មួ​ួ​យ​» ។ បន្ថែម​ពី​នេះ​ទៀត ខណៈ​ពេល​រដ្ឋាភិបាល​បន្ដ​ការ​ប្រយុទ្ធ​ប្រឆាំង និង​ចលនា Hizmet កាន់តែ​ខ្លាំង​ជាង​មុន សកម្មភាព​អាក្រក់​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​របាយការណ៍​ដដែល​លើក​មក​ដែរ​ថា «​បណ្ដាញសារព័ត៌មាន​មួយ​ចំនួន​ធំ ដែល​មាន​ទំនាក់ទំនង​នឹង​ចលនា Hizmet ត្រូវ​បាន​រារាំង​ពុំ​ឱ្យធ្វើ​ការ​ផ្សព្វផ្សាយ និង​មាន​៥​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា​របស់​រដ្ឋាភិបាល ។ អ្នកតំណាង​ឱ្យ​ចលនា Hizmet និង​បណ្ដាញ​ផ្សព្វផ្សាយ​សេរី ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឱ្យ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ផ្លូវការ​ផ្សេង​ៗ ហើយ​នៅ​ក្នុង​ករណី​ខ្លះ​ទៀត​ពួក​គេ​ត្រូវ​បាត់បង់​ការ​ទទួលស្គាល់​ជា​ផ្លូវការ​» ។

ក្រៅពី​សកម្មភាព​ដូច​ខាងលើ រដ្ឋាភិបាល​តួ​ក​គី​អាច​ធ្វើការ​បិទ​ដំណើរការ​បណ្ដាញ​សង្គម​ដែល​ជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​តាមតែ​ចិត្ដ​ផង​ដែរ ។ ក្នុង​ពេល​តែ​មួយ​នេះ​ដែរ ប្រទេស​តួ​ក​គី​ជា​ប្រទេស​ដែល​មាន​ធ្វើការ​ស្នើ​ឱ្យ​ក្រុមហ៊ុន Twitter លុប​ចោល​សាច់​រឿង​ដែល​មាននៅ​លើ​ទំព័រ​ច្រើន​ជា​គេ​នៅ​លើ​លោក​រហូត​ដល់​៤៤៧​ដង នៅ​រយៈពេល​ត្រឹមតែ​៥​ខែ​ក្នុង​ឆ្នាំ​២០១៤ ។ បន្ថែម​ពីលើ​ការ​គ្រប់គ្រង​បណ្ដាញ​សង្គម រដ្ឋាភិបាល​តួ​ក​គី​អាច​បំប្លែង​ព័ត៌មាន​ពិត​ឲ្យ​ទៅ​ជា​មិន​ពិត​បាន​ថែម​ទៀត ។ ស្រ​ដៀង​នឹង​ករណី​ដូច​ខាងលើ​នោះ​ដែរ រដ្ឋាភិបាល​បាន​គ្រប់គ្រង​លើ​ក្រុមហ៊ុន​សារព័ត៌មាន​ភាគច្រើន​នៅ​តួ​ក​គី ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​ធំ​មួយ​ហៅ​ថា Koza Ipek Holding​។

របាយការណ៍​ស្តី​ពី​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋអាមេរិក​ក៏​បាន​បន្ថែម​ថា «​ក្រុមហ៊ុន Koza Ipek Holding មាន​បណ្តាញសារព័ត៌មាន​ចំនួន ៥ ហើយ​បាន​បើក​ដំណើរការ​ឡើង​វិញ​ក្រោយ​ពី​ក្រុម​បណ្ណាធិការ​ដែល​គាំទ្រ​រដ្ឋាភិបាល​ចូល​មក​គ្រប់គ្រង​» ។ ទ​ង្វើ​នេះ​សបញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​ព្យាយាម​កម្ចាត់​បណ្តាញសារព័ត៌មាន​ណា​ដែល​ហ៊ាន​ចាប់​យក​រូបភាព​អាក្រក់​របស់​ខ្លួន ។

ជាក់ច្បាស់​ណាស់ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ តួ​ក​គី​កំពុង​ឈាន​ចូល​កាន់តែ​ជិត​ទៅ​ដល់​លទ្ធិ​មួយ​ដែល​ផ្ទុយ​ទាំងស្រុង​ពី​លទ្ធិប្រជាធិបតេយ្យ គឺ​អំណាច​ប្រមូលផ្តុំ និង​អំណាច​ផ្តាច់​ការ ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​រដ្ឋាភិបាល​បាន​ព្យាយាម​បំផ្លិចបំផ្លាញ​ដល់​ចលនា  Hizmet ដោយសារ​ចលនា​នេះ​ដឹង​យ៉ាង​ច្បាស់​ពី​ដំណើរ​របស់​រដ្ឋា​ភិបាល ព្រម​ទាំ​​ង​បាន​ព្យាយាម​ផ្តល់​ឱកាស​ដល់​មហាជន ដើម្បី​ឲ្យ​ពួក​គេ​បាន​មាន​សិទ្ធិ​សេរីភាព​អាច​ទទួល​ដឹង​ឮ​ពី​ការ​ពិត និង​គេច​ផុត​ពី​ក្រញាំ​របស់​អំណាច​ផ្តាច់​ការ​បាន៕