ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ទំនាស់​ដីធ្លី​អស់​រយៈពេល​ជាង​២០​ឆ្នាំ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ចម្រុះ សហ​ការណ៍​ជាមួយ​មន្ត្រី​សូ​រិ​យោ​ដី ក្រុង​សៀមរាប ដែល​ដឹកនាំ​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ចម្រុះ សហ​ការណ៍​ជាមួយ​មន្ត្រី​សូ​រិ​យោ​ដី ក្រុង​សៀមរាប ដែល​ដឹកនាំ​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​វាស់វែង និង​សម្រេច​បោះបង្គោល​ថ្ម​បិទផ្លូវ​ចេញចូល រហូត​ទៅ ក្នុងផ្ទះ​ភាគី​ចាញ់ក្តី ក្នុង​ការ​ចុះ​អនុវត្តន៍ សាលដីកា​របស់​តុលាការ​កំពូល​ផង​ដែរ​។ ការ​ចុះ​អនុវត្ត​តាម​សាលដីកា​របស់​តុលាការ​កំពូល​នោះ​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ជាប់​របង​ពី​ខាងលិច សណ្ឋាគារ​ស្មា​យ​លីង ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប នៅ​ក្នុងផ្ទះ​នៃ​ភាគី​ជម្លោះ ខណៈ​ម្ចាស់​ដី​ចាញ់ក្តី​បាន​រារាំង​សមត្ថកិច្ច​មិន​ឱ្យ​បោះបង្គោល​ព្រំ រហូត​ដល់​ម៉ោង​ប្រមាណ​ជា​៤​រសៀល​ថ្ងៃ​ដដែល​ទើប​ចប់​ជា​ស្ថា​ប័​ពរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាលដីកា​របស់​តុលាការ​កំពូល​លេខ​១០​ក ចុះ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៥ សម្រេច​ឱ្យ​អនុវត្ត ដោយ​តម្រូវ​ឱ្យ​កាត់​ដី​ទំហំ​១១,៣​ម៉ែត្រ​គុណ​៣៨,៥​ម៉ែត្រ ពី​ភាគី​ចាញ់ក្តី​ឈ្មោះ ថៃ ម៉េ​ង ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​បើកឡាន​ស្ទួ​ច មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ត្រូវ​ប្រគល់​ដី​ឱ្យ​ភាគី​ឈ្នះក្តី ឈ្មោះ​ផ្លោ​ក ភឿន ស្រី​អាយុ​៦៨​ឆ្នាំ ដែល​មានកូន​ប្រុស ឈ្មោះ ឡោ ប៉េង​លន់ មុខរបរ​លក់​កា​រ៉េ​ម ទីលំនៅ​ភូមិ​បន្ទាយ​ចាស់  សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ជា​អ្នក​ចេញ​មុខ​ក្នុង​រឿង​ក្តី​ជំនួស​ម្តាយ​។ លោក ថៃ ម៉េ​ង ជា​អ្នក​ចាញ់ក្តី​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ដី​នេះ​គាត់​បាន​ទិញ​ពី​គេ​យក​មក​គ្រប់គ្រង​តាំងពី​អំឡុង​ឆ្នាំ​១៩៨៧​មក ដែល​មាន​ទំហំ​៨០០​ម៉ែត្រការ៉េ​។

កាលនោះ​ភាគី​ដែល​ឈ្នះក្តី​ខ្ញុំ​នោះ បាន​ទិញ​កូន​ផ្ទះ​ដែល​សង់​នៅ​លើ​ដី​នេះ ហើយ​សុំ​នៅ​លើ​ដី​ជា​បណ្តោះអាសន្ន​។ ក្រោយ​ពី​រូប​គាត់​បាន​ធ្វើ​ប្លង់​កាន់កាប់ ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី នៅ​ឆ្នាំ​២០០៤ ក៏​ស្រាប់តែ​ភាគី​ដែល​ឈ្លោះ ជាមួយ​ខ្ញុំ​ប្តឹង​ទៅ​តុលាការ ដើម្បី​ទាមទារ​យក​ដី​នោះ​មក​កាន់កាប់​។ បន្ទាប់​ពី​មានការ​ប្តឹងផ្តល់​គ្នា​រួច​មក រឿង​រាវ​ទាំងនោះ​ក៏​បាន​អូស​បន្លាយ​ពី​តុលាការ​សៀមរាប​រហូត​តុលាការ​កំពូល ហើយ​បន្ត​មក​ទល់​ពេល​នេះ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។​លោក ថៃ ម៉េ​ង បាន​រៀបរាប់​ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៥ ក៏​ឃើញ​តុលាការ​កំពូល បាន​ចេញ​សាលដីការ​តម្រូវ​ឱ្យ​រូប​គាត់​កាត់​ដី​១១,៣​គុណ​៣៨,៥​ម៉ែត្រ ទៅ​ឱ្យ​ភាគី​ម្ខាង​ទៀត​ទៅ​វិញ ការ​សម្រេច​បែប​នេះ មិន​ត្រឹមតែ​កាត់​ដី​ទេ គឺ​ថែម​ទាំង​កាត់​ផ្ទះ​របស់​គាត់​អស់​ពាក់កណ្តាល​ទៀត​។ នេះ​ប្រហែលជា​តុលាការ​កំពូល មិន​បាន​ចុះ​មក​ពិនិត្យ និង​ស្រាវជ្រាវ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ ទើប​សម្រេច​កាត់​ដី​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ឱ្យទៅ​អ្នក​គ្មាន​ប្លង់​បែប​នេះ ។

ជុំវិញ​ករណី​នេះ​ដែរ លោក សេក សោភ័ណ មេធាវី​ការពារ​ក្តី​ឱ្យ​ភាគី​ចាញ់ក្តី បាន​និយាយ​ថា តុលាការ​ចុះ​មក​អនុវត្ត​ដីកា​រលើ​ដី​ដែល​មាន​ប្លង់​កម្មសិទ្ធិ​នេះ វា​ហាក់ដូចជា​មិន​ត្រឹមត្រូវ បើ​ធ្វើ​អ​ញ្ចឹ​ង​ម្តេច​មិន​រំលាយ​ប្លង់​នោះ​ចោល​សិន តែ​សម្រាប់​រូប​លោក ក៏​មិន​រារាំង​ការ​អនុវត្ត​នោះ​ដែរ​។ ប៉ុន្តែ​លោក ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​សៀមរាប​ផង​ដែរ ដើម្បី​ឱ្យ​តុលាការ​វិនិច្ឆ័យ​រឿង​ប្លង់​ដែល​កំពុង​នៅ​មាន​សុពលភាព​នៅឡើយ​។ លោក​បន្ត​ថា ដោយឡែក​រឿង សមត្ថកិច្ច​ដែល​ទម្លាយ​ទ្វារ ចូល​ទៅ​ក្នុង​លំនៅ​ស្ថាន នោះ​ដើម្បី​ចូល​ទៅ​បោះបង្គោល​ព្រំ ជា​រឿង​មួយ​ផ្សេង ដែល​រូប​លោក​ចាំបាច់​ត្រូវ​តែ​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។

ជុំវិញ​ករណី​ខាងលើ​នេះ លោក ឡោ ប៉េង​លន់ អាយុ មុខរបរ​លក់​កា​រ៉េ​ម ទីលំនៅ​ភូមិ​បន្ទាយ​ចាស់  សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ជា​អ្នក​ចេញ​មុខ​ក្នុង​រឿង​ក្តី​ជំនួស​ម្តាយ ដែល​ជា​ភាគី​ឈ្នះក្តី​នោះ មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ នៅ​វេលា​ម៉ោង ៧​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៦​នេះ ដោយសារ​ទូរស័ព្ទ​របស់​លោក ហៅ​ចូល តែ​គ្មាន​អ្នក​ទទួល​ដើម្បី​សួរ​ថា ដី​នេះ​បាន​ប្តឹងផ្តល់​គ្នា​ជា​ច្រើន​ឆ្នាំ រហូត​ទទួល​បាន​ជោគជ័យ តើ​គាត់​មិន​មាន​ប្លង់​កាន់កាប់​ដូច​ការ​អះអាង របស់​ភាគី​ចាញ់ក្តី ឬ​យ៉ាងណា​។​មជ្ឈដ្ឋាន​នានា បាន​ឈរ​មើល នាំ​គ្នា​និយាយ​ត​ៗ​គ្នា​ថា ការ​សម្រេច​របស់​តុលាការ​សៀមរាប ដែល​ឱ្យ​សមត្ថកិច្ច ចុះ​បោះបង្គោល​ថ្ម​បិទផ្លូវ ចេញ ចូល រហូត​ទៅ​បោះបង្គោល​ព្រំ​ដល់​ក្នុងផ្ទះ​ភាគី​ចាញ់ក្តី​នោះ គេ​ឃើញ​ក្រុម​គ្រួសារ​ភាគី ដែល​ចាញ់ក្តី​នាំ​គ្នា​ស្រែក​ទ្រហោយំ ពេញ​ដងផ្លូវ រហូត​អ្នក​ធ្វើ​ចរាចរ​ណ៏​តាម​ដងផ្លូវ​ជាតិ​លេខ​៦​រាប់រយ​នាក់ នាំ​គ្នា​ឈប់​មើល​យ៉ាង​កកកុញ បណ្តាល​ឱ្យ​មានការ​កកស្ទះ​រយៈពេល​១​ម៉ោង ប្រៀប​បីដូច​ជា​មាន​ករណី​ចោរប្លន់​អ​ញ្ចឹ​ង