ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​នារី​ខ្មែរ​នៅ​តែ​គ្មាន​ពន្លឺ ខណៈ​ឃាត់​មុខសញ្ញា​២​នាក់

7 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​បឋម​ដែល​ទើប​ទទួល​បាន​មុន​នេះ​ថា គិត​ត្រឹម​វេលា​ម៉ោង​០៣ និង​១១​នាទី​រសៀល​ថ្ងៃ​ទី​០៤ ឧសភា នេះ ខាង​សមត្ថកិច្ច​ថៃ​បាន​ចាប់​ជនសង្ស័យ​២​នាក់​យក​ទៅ​សួរនាំ​ហើយ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​បឋម​ដែល​ទើប​ទទួល​បាន​មុន​នេះ​ថា គិត​ត្រឹម​វេលា​ម៉ោង​០៣ និង​១១​នាទី​រសៀល​ថ្ងៃ​ទី​០៤ ឧសភា នេះ ខាង​សមត្ថកិច្ច​ថៃ​បាន​ចាប់​ជនសង្ស័យ​២​នាក់​យក​ទៅ​សួរនាំ​ហើយ ពាក់ព័ន្ធ​ករណី​ចាប់​ស្ត្រី​ខ្មែរ​ម្នាក់ រុញ​ចូល​រថយន្ត ។

ប្រភព​បន្ត​ថា ទោះបីជា​ខាង​ភាគី​ថៃ ឃាត់​បាន​ជនសង្ស័យ​ក៏​ដោយ តែ​នារី​រង​គ្រោះ​ខាងលើ​មិន​ទាន់​ដឹង​ថា កំពុង​នៅ​ទីណា​នោះ​ទេ​។ ក្នុង​ហេតុការណ៍​នោះ ក៏​មាន​ប្រភព​ខ្លះ​ថា ការ​បាត់​ខ្លួន​នារី​នេះ អាច​មានការ​ត្រូវរ៉ូវ​គ្នា ។

គួរ​រំលឹក​ថា កាល​ម៉ោង​ជិត​០៣​រសៀល​ថ្ងៃ​ទី​០៣ ឧសភា ២០១៦ ជនសង្ស័យ​ជា​ជនជាតិ​ថៃ បាន​បើករថយន្ត​មួយ​គ្រឿង​មក​ចាប់​ស្ត្រី​ខ្មែរ ជា​អាជីវករ​លក់​ភេសជ្ជៈ ពី​ម្តុំ​ផ្លូវ​សាលា​ដែង​ក្រោយ​ហាង​អឹ​ម​អឹ​ម ក្នុង​ផ្សារ​រុង​ក្លឿ​យក​ទៅ​បាត់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល បន្ទាប់​ពី​នាង​ដង្ហោយ​ស្រែ​កថា ជួយ​ផង​! ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ​ជ័យ សុ​ផ​ន អាយុ​២៧​ឆ្នាំ ជា​អ្នកលក់​ភេសជ្ជៈ​នៅ​ផ្សារ​រុង​ក្លឿ ស្រុក​អារ​ញ្ញា ខេត្ត​ស្រះ​កែវ មាន​ទីលំនៅ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ដំបូង​គេ​ឃើញ​ជនសង្ស័យ​២​នាក់ បើករថយន្ត​ម៉ាក​អ៊ី​ស្សុ​យ​ស្សុ​យ ពណ៌​ខៀវ មិន​ស្គាល់​ស្លាក​លេខ​មួយ​គ្រឿង​មក​ឈប់​ចត​ក្បែរ​ស្ត្រី​រង​គ្រោះ ហើយ​និយាយ​ជជែក​លេង បន្ទាប់​មក​នាំ​គ្នា​ឡើង​រថយន្ត​វិញ ហើយ​ហៅ​នាង​ឱ្យ​យក​ទឹក​១​ដប​ទៅឱ្យ​។ ឆ្លៀតឱកាស​នោះ ជនសង្ស័យ​បាន​ចាប់​អូស​ដៃ​នាងរង​គ្រោះ​ឡើង​រថយន្ត​ដឹក​ចេញ​ទៅ​បាត់ ។ ដំបូង​គ្រប់​គ្នា​ស្មានថា នាង​និង​ក្រុម​ជនសង្ស័យ​ធ្វើ​លេងសើច​ទេ ទាល់តែ​មាន​សំឡេង​ស្ត្រី​រង​គ្រោះ​ស្រែ​កថា «​ជួយ​ផង​ៗ» ទើប​មានការ​ភ្ញាក់ផ្អើល​ឈុ​ល តែ​ហួសពេល​ទៅ​ហើយ ព្រោះ​រថយន្ត​បាន​បើក​ចេញ​យ៉ាង​លឿន​ទៅ​បាត់ ។

ក្រោយ​ហេតុការណ៍​កើតឡើង មាន​ប្រភព​ថា ប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ​សាន់ វិទូ អាយុ​២៧​ឆ្នាំ បានរ​ត់រក​ការ​អន្តរាគមន៍​ទៅ​សមត្ថកិច្ច​ថៃ​ដើម្បី​ឱ្យ​ជួយ​ប្រពន្ធ​ខ្លួន ។

យ៉ាងណា​ក៏​ដោយ បើ​តាម​ប្រភព​របាយការណ៍​ពី​ថៃ យោង​សម្តី​អ្នក​ឃើញ​ហេតុ​ការ​ប្រាប់​ថា មុន​ហេតុការណ៍​កើតឡើង​៥ ទៅ​៦​ថ្ងៃ​ជនសង្ស័យ​បាន​ព្យាយាម​មក​លេង​ជាមួយ​ស្ត្រី​រង​គ្រោះ តែ​នាង​មិន​បាន​គិតដល់​រឿង​ផ្សេង គ្រាន់តែ​លក់ដូរ​ធម្មតា ព្រោះ​នាង​មាន​ប្តី​និង​កូន​១ អាយុ​៦​ឆ្នាំទៅ​ហើយ ។ ករណី​ខាងលើ អ្នក​ឃើញ​ហេតុការណ៍​យល់​ថា ទំនងជា​ជនសង្ស័យ​ខឹង​ខំ​ញ៉ែ តែ​នាង​មិន​ព្រម​ស្រឡាញ់ ទើប​ហៅ​បក្សពួក​មក​ចាប់​ដាក់​រថយន្ត​យក​ទៅ​បាត់ ។

ប្រភព​ប្រាប់​ថា ប្តី​ស្ត្រី​រង​គ្រោះ​មិន​បានឃើញ​គេ​ចាប់​ប្រពន្ធ​ដាក់​រថយន្ត​យក​ទៅ​បាត់ នោះ​ទេ គេ​រវល់​ទៅ​ធ្វើ​ជា​កម្មករ​លើកដាក់​អីវ៉ាន់​ឱ្យ​គេ​នៅ​កន្លែង​ផ្សេង មួយទៀត ។ តែ​ក្រោយ​ពី​មាន​អ្នកដឹង​ហេតុការណ៍​ទូរស័ព្ទ​ប្រាប់​ថា មាន​គេ​ចាប់​ប្រពន្ធ​ខ្លួន ក៏​ប្រញាប់​ទៅ​ដល់​កន្លែង​កើតហេតុ​ដែរ តែ​ហួសពេល​បាត់​ទៅ​ហើយ ។

ប្រភព​ថា បុរស​ជា​ប្តី​បាន​អង្វរ​សមត្ថកិច្ច​ថៃ​ឱ្យ​ជួយ​ស្កាត់រក​រថយន្ត​ជនសង្ស័យ ដើម្បី​ជួយ​ប្រពន្ធ​ខ្លួន ហើយ​អង្វរ​សុំ​កុំឱ្យ​គេ​ធ្វើបាប​ប្រពន្ធ​ខ្លួន ។ ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ កោះសន្តិភាព​បាន​ទាក់​ទំនាក់ទំនង​ទៅ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ​ប្រចាំ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត តែ​មន្ត្រី​នៅ​ទីនោះ​ប្រាប់​ថា មិន​បានដឹង​ពី​បញ្ហា​ខាងលើ​ទេ ។