ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ និង​ឡុ​ង សុ​ភី ជួប​កីឡាករ​ថៃ​លើក​នេះ​ស្ថិត​ក្នុង​ភាព​មន្ទិល​នៅឡើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍​ ទី​៧ ឧសភា ខាង​មុខ​នេះ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍​និង ឡុ​ង សុ​ភី

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍​ ទី​៧ ឧសភា ខាង​មុខ​នេះ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍​និង ឡុ​ង សុ​ភី មក​ពី​ក្លិប​សាលវ័​ន្ត​កីឡា ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​វគ្គ​សន្សំ​ពិន្ទុ​លើក​ចុង​ក្រោយ​នេះ ស្ថិត​ក្នុង​ភាព​មន្ទិល​នៅឡើយ​ទេ មិន​ទាន់​ដឹង​ថា បាន​ឡើង​ទៅ​វគ្គ​បន្ត​ទៀត ឬ​អត់ ។

រឿង សោ​ភ័​ណ្ឌ ទោះបី​ប្រកួត​បាន​៣​លើក ឈ្នះ​២​លើក ចាញ់​១​លើក ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​នោះ​ទេ​លើកលែងតែ​ឈ្នះ​លើក​នេះ​ទើប​មានឱកាស​១០០​ភាគរយ ។ ដូច្នេះ រឿង សោ​ភ័​ណ្ឌ ជួប​កីឡាករ​ថៃ​ឈ្មោះ​ផ្លាំ​ង​នុម លូក​ម៉ា​ខាម​វ៉ា​ន លើក​នេះ មិន​អាច​លេងសើច​បាន​ឡើយ ព្រោះ​កីឡាករ​ថៃ​រូប​នេះ​មិន​ត្រឹមតែ​មាន​ផ្លែ​ល្អ​ទាំង​ព្រម​ទេ ថែម​ទាំង​មាន​ជំហ​រឹង​មាំ និង​មាន​ប្រៀប​តាំងពី​កម្ពស់​ឡើង​ទៅ​ទៀត​ផង ។

ចំណែក ឡុ​ង សុ​ភី ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម លើក​នេះ ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​លំបាក​បំផុត ព្រោះ​កីឡាករ​រូប​នេះ​ប្រកួត​បាន​៣​លើក ចាញ់​២​លើក ឈ្នះ​១​លើក​។ ដូច្នេះ សម្រាប់​ការ​ប្រកួត​លើក​នេះ បើ​ទោះជា ឡុ​ង សុ​ភី ឈ្នះ​ក៏​មិន​ប្រាកដ​ថា អាច​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​បាន​ដែរ គឺ​ត្រូវ​រង់ចាំ​គណៈកម្មការ​បូក​សរុប​ពិន្ទុ​មើល​សិន ។

ចំណែក​គូប្រកួត​មិត្តភាព​វិញ មាន​កីឡាករ សល់ អា​ម៉ា មក​ពី​ក្លិប​កុសល​កីឡា ជួប​ប្រកួត​ជាមួយ​កីឡាករ ផៃ គឹ​ម​ហឿ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ និង​កីឡាករ វ៉ែន សុវត្ថិ មក​ពី​ក្លិប​កងកេង​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​កីឡាករ ឡ​ន លឿ​ប មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕