ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ធាតុ​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុ​ន​ឈឿ​ន នឹង​មក​ដល់​ពេល​ណា?

7 ឆ្នាំ មុន

ធាតុ​​របស់​​កវី​​គ​​ង្គ ប៊ុ​ន​ឈឿ​ន នឹង​​យក​​មក​​ដល់​ប្រទេស​វិញនៅ​ថ្ងៃ​ទី​២១ ​ឧសភា ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ ។ បើ​​តាម​​​គម្រោង​​របស់​​ក្រុម​​គ្រួសារ​របស់​​លោក ​នឹងធ្វើការ​​តម្កល់​ទុក​នៅ​គេហដ្ឋាន​របស់​​លោក​មុត ថា​រី ​នៅ​​ភ្នំពេញ​ថ្មី​ រហូត​ដល់​គម្រប់​​១០០​​ថ្ងៃ ដើម្បី​ផ្តល់​ឱកាស​​ដល់​​សាច់ញាតិ និង​មហាជន​ ដែល​មាន​បំណង​មក​អុជ​​ធូប​ ។

ធាតុ​​របស់​​កវី​​គ​​ង្គ ប៊ុ​ន​ឈឿ​ន នឹង​​យក​​មក​​ដល់​ប្រទេស​វិញនៅ​ថ្ងៃ​ទី​២១ ​ឧសភា ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ ។ បើ​​តាម​​​គម្រោង​​របស់​​ក្រុម​​គ្រួសារ​របស់​​លោក ​នឹងធ្វើការ​​តម្កល់​ទុក​នៅ​គេហដ្ឋាន​របស់​​លោក​មុត ថា​រី ​នៅ​​ភ្នំពេញ​ថ្មី​ រហូត​ដល់​គម្រប់​​១០០​​ថ្ងៃ ដើម្បី​ផ្តល់​ឱកាស​​ដល់​​សាច់ញាតិ និង​មហាជន​ ដែល​មាន​បំណង​មក​អុជ​​ធូប​ ។

ចំណែក​រឿង​ដង្ហែ​ធាតុ​របស់​លោក​ទៅកាន់​ស្ទឹង​សង្កែ​ខេត្តបាត់ដំបង​នោះ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជាក់​​ថា នៅ​មិន​ទាន់​កំណត់​ពេល​វេលា​ច្បាស់លាស់​នៅឡើយ​ទេ​ ​។ គួររំលឹកថា កវី​ម្ចាស់​ស្ទឹង​សង្កែ លោក​ព្រឹទ្ធាចារ្យ​គ​ង្គ ប៊ុ​ន​ឈឿ​ន បន្ទាប់​ពី​លាចាក​លោក​បន្សល់​បណ្តាំ​ផ្ញើ​ដល់​យុវជន​ខ្មែរ​ឱ្យ​រក្សា​វប្បធម៌ ប្រពៃណី​ជាតិ​របស់​ខ្លួន ។

វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​នេះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​បញ្ជាក់​ថា «​សរុប​មក​ក្នុង​នាម​កវី​ម្ចាស់​ស្ទឹង​សង្កែ ខ្ញុំ​ក៏​ឃើញ​ថា ជីវិត​របស់ខ្ញុំ​ហាក់ដូចជា​មាន​ន័យ​ខ្លះ​ដែរ​ហើយ​មុន​នឹង​លាចាក​លោក​នេះ​ទៅ ។ ព្រោះ​អី​ខ្ញុំ​គ្មាន​អី​ជា​គួរ​ឲ្យ​សោកស្តាយ​នោះ​ទេ ដោយ​គ្មាន មរតក​គ្មាន អ្វី​ៗ​ដែល​ជា​កម្មសិទ្ធិ​ដែល​គួរ​ឲ្យ​សោកស្តាយ អត់​មាន​ទេ តែ​សំខាន់​អ្វី​ដែល​ខ្ញុំ​សោកស្តាយ​ត្រង់​ថា បើ​សិន​ណា​ពេលវេលា​អាច​ឲ្យ​ខ្ញុំ​នៅ​យូរ​តទៅ​ខ្ញុំ​នឹង​ធ្វើ​ស្នាដៃ​ពី​នេះ ពី​នោះ​ដើម្បី​បំរើ​ជាតិ​ខាង​វប្បធម៌ ស្តាយ​តែ​ប៉ុណ្ណឹង​ទេ ។

ទោះបីជា​ខ្ញុំ​បាត់បង់​ជីវិត​ទៅ​ក្តី​ខ្ញុំ​ផ្តាំផ្ញើ​ដល់​យុវជន យុវនារី​ខ្មែរ​ទាំងអស់​ត្រូវ​តែ​ស្រឡាញ់​អត្តសញ្ញាណ​ជាតិខ្មែរ ទោះបី​ទៅ​ដល់​ទីណា​ក៏​ដោយ ថែ​ព្រលឹង​ជាតិ​របស់​យើង​។ អ្នក​នៅ​ទីណា​ក៏​ដោយ​ត្រូវ​តែ​ចេះ​ស្រឡាញ់​គ្នា សាមគ្គីភាព​គ្នា ។

សូមកុំ​ភ្លេច​ថា​ត្រូវ​រួបរួមសាមគ្គី​គ្នា បាន​ប្រទេស​យើង ជនជាតិ​យើងរ​ស់បាន​រុងរឿង ។ ផ្ទុយ​ទៅ​វិញ​បើកាលណា​មានការ​បែកបាក់​គ្នា ទោះបីជា​ខិតខំ​យ៉ាងណា​ក៏​ទៅ​មិន​រួច​ដែរ​។  អាហ្នឹង​ដែល​ជា​ប្រវត្តិ​របស់​ជាតិ​យើង តាំងពី​ដើម​មក​ហើយ ប៉ុន្តែ​នៅ​ពេល​ណា​យើង​រួបរួម​គ្នា​ជា​ធ្លុង​មួយ​នោះ ប្រទេស​យើង​នឹង​រុងរឿង​រីក​ចម្រើន តែ​នៅ​ពេល​ណា មានការ​បែកបាក់​ទៅ​ឆ្វេង ទៅ​ស្តាំ នោះ​នឹង​ហិន​ហោច​ហើយ អាហ្នឹង​ត្រូវ​តែ​ចាំ ។

ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​ចែង​យ៉ាង​ច្បាស់លាស់​ណាស់ ។ សម្រាប់​យុវជន​យុវនារី​ដែល​ស្រឡាញ់​មាតុភូមិ អក្សរសាស្ត្រ ត្រូវ​ខំប្រឹង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ភ្លេចខ្លួន​ឲ្យ​សោះ​ក្នុង​ការ​ចង​ចាំ​អត្តសញ្ញាណ​ជាតិ​យើង​ទោះបី​បាន​ធ្វើ​អ្វី​ក៏​ដោយ ។

ខ្ញុំ​វា​ស្តាយ​ដែល​មិន​បាន​រស់នៅ​ជួយ ដោយសារ​មានតម្រិះ​បន្តិច​បន្តូច​បន្ត​ទៅ​ទៀត ប៉ុន្តែ​ខ្ញុំ​សុំ​ផ្តាំ​ថា ធ្វើ​អ្វី​ត្រូវ​ស្ថិត​ក្នុង​ស្មារតី​ជា​ខ្មែរ ស្រឡាញ់​ខ្មែរ និង​រួបរួម​គ្នា​» ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​ជា​កវី​ជើង​ចាស់​មាន​រហស្សនាម «​កវី​ម្ចាស់​ស្ទឹង​សង្កែ​» បាន​ទទួលមរណភាព ដោយ​រោគាពាធ កាលពី​ថ្ងៃអាទិត្យ​ទី​១៧ មេ​សា ២០១៦ នៅ​មន្ទីរពេទ្យ​នៃ​ប្រទេស​ន័​រ​វ៉េ​ស ។ លោក​ជា​អ្នកនិពន្ធ​ឆ្នើម​ដែល​បាន​កសាង​ស្នាដៃ​ផ្នែក​និពន្ធ​ច្រើន​ទាំង​ផ្នែក ប្រលោមលោក បទ​ចម្រៀង និង​ភាពយន្ត ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ចាក​ចេញពី​កម្ពុជា ទៅ​រស់នៅ​ប្រទេស​ន័​រ​វ៉េ​ស អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ លោក​កើត​នៅ​
ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​១៩៣៩ នៅ​ភូមិ​ចម្ការ​សំរោង ឃុំ​ចម្ការ​សំរោង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុក​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ឈ្មោះ​គង់ ឈិ​ន មានស្រុក​កំណើត​នៅ​ខេត្តតាកែវ និង​ម្តាយ​ឈ្មោះ​ម៉​រ ភឹង មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ៕