ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហា​ផ្ទៃ​​​ស្វែងរកមន្ត្រីដែល​ខិលខូច

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អាច​ចាត់ទុកជា​ការ​ចាប់ផ្តើម​ដំបូង​ សម្រាប់​ឆ្នាំ​២០១៦ ​នៃ​ការ​ចេញដំណើរ​លើ​ការងារ​ចុះ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​មហាផ្ទៃ គឺ​នៅ​រាជធានី​ភ្នំពេញ មុន​ខេត្ត​ក្រុង​​នានា​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ ​​បំណង​ជួយ​ពង្រឹង​ប្រសិទ្ធិ​ភាព​

រាជធានីភ្នំពេញ ៖ អាច​ចាត់ទុកជា​ការ​ចាប់ផ្តើម​ដំបូង​សម្រាប់​ឆ្នាំ​២០១៦ ​នៃ​ការ​ចេញដំណើរ​លើ​ការងារ​ចុះ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​មហាផ្ទៃគឺ​នៅ​រាជធានី​ភ្នំពេញ មុន​ខេត្ត​ក្រុង​​នានា​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ ​​បំណង​ជួយ​ពង្រឹង​ប្រសិទ្ធិ​ភាព​ការងារ ហើយ​ក៏​ជា​ការ​ស្វែងរក​មន្ត្រី​ណា​​ដែល​ខិលខូច បង្ក​ភាព​អសកម្ម និង​រាំងស្ទះ​ដល់​ការងារ​អភិវឌ្ឍ​ន៍​​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ។

ក្នុង​កិច្ចប្រជុំ​ការងារ​អធិការកិច្ច និង​រដ្ឋបាល​រវាង​ក្រសួងមហាផ្ទៃ និង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ​មីនា​ ២០១៦​ កន្លង​មកនេះ លោកកុ​ល វី​រក្ស អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​លើក​​ឡើង​ថា ការ​ចុះ​ធ្វើ​អធិ​ការ​កិច្ច​នេះ​ សូមកុំ​ឱ្យ​មានការ​យល់​ថា ក្រុម​អធិការកិច្ច​ពី​ក្រសួងមហាផ្ទៃ​ ចុះ​ទៅ​ឆ្គឹះ​​ឆ្គៀ​ល​​ការងារ​របស់​អស់លោក ។

​ផ្ទុយ​ទៅ​វិញ ​ការ​ចុះ​នេះ ដើម្បី​សហការ​ជាមួយ​ក្រុម​ប្រតិបត្តិ​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ពេល​កំពុង​ជិះ​លើ​ទូក​នៃ​រដ្ឋបាល​ឯកភាព​តែ​មួយ បំពេញការងារ​ បម្រើ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ បម្រើឱ្យ​​ការ​អភិវឌ្ឍ​ន៏ និង​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព ។

​លោក​បន្ត​ថា គោលដៅ​នៃ​ការងារ​អធិការកិច្ច គឺ​ជួយ​បំពេញបន្ថែម​ឋា​ម​ពល​ដែល​នៅ​ខ្វះខាត និង​ការងារ​នៅ​សេស​សល់​ក្នុង​នោះ​មានការ​ងារ​បំរើសេវា​សាធារណៈ សេវា​រដ្ឋបាល សំណូមពរ​របស់​ពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​,​មាន​ប្រសិទ្ធភាព និង​ស្រប​តាម​ច្បាប់ ស្វែង​យល់​ពី​បញ្ហា​ប្រឈម​នឹង​រក​ឲ្យ​ឃើញ​ភាព​អសកម្ម​របស់​មន្ត្រី​ដែល​ធ្វើ​ឲ្យ​ស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ន៏ និង​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។

លោកកុ​ល វី​រក្ស បាន​ឱ្យ​ដឹង​ទៀត​ថា ជាមួយ​គ្នា​នេះ ​ត្រូវ​រក​ឱ្យ​ឃើញ​កំហុស ​ដែល​មន្ត្រី​ប្រព្រឹត្ត​ខុស​ម្តង​ហើយ​ម្តងទៀត ខុស​មិន​ព្រម​កែ និង​ខុស​ដោយ​អ​ចេតនា ត្រូ​ត​ពិនិត្យ​ការងារ​ពាក់​ព​ន្ធ័​នឹង​ចរាចរ​រដ្ឋបាល​, លិខិត​ស្នាម​ឯកសារ​ផ្សេង​ៗ​ បើ​ធ្វើ​មិន​បាន​ម៉ត់ចត់​ទេ វា​នឹង​ក្លាយជា​ការ​បែកបាក់​ផ្ទៃក្នុង និងប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់​ការងារ​ណា​ត្រូវធ្វើ​មុន ការងារ​ណា​ត្រូវធ្វើ​បន្ទាប់ ទោះបី​មន្ត្រី​នោះ​មក​ពី​បក្សនយោបាយ​ណា​ក៏​ដោយ ក៏​ស្ថិត​នៅ​ក្នុង​រដ្ឋបាល​ឯកភាព​តែ​មួយ ។

លោក​កុ​ល វី​រក្ស បាន​សំណូមពរ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​,​ ខណ្ឌ​,​ សង្កាត់ និង​ផ្នែកពាក់​ព​ន្ធ័​ទាំងអស់ ​សុំ​ផ្តល់​កិច្ចសហការ​ជាមួយ​​​មន្ត្រី​អធិការកិច្ច​ដែល​ចុះ​អនុវត្ត​ភារកិច្ច​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ផង ។