ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ថ្នាំញៀននៅជនបទ ប្រមូល​មនុស្សមួយផ្ទះ​

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៍​ត្រី​ ម៉ៅ ពៅ ស្នងការ​នគរ​បាល​ខេត្ត ​និង​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​​ខេត្ត​នោះ កម្លាំង​នគរបាល​ជា​ច្រើន​នាក់​បាន​បើក​ប្រ​តិ​ប​ត្តិ​ការ​បង្ក្រាប​គ្រឿងញៀ.ន ដោយ​​​ធ្វើ​ឡើង​កាលពី​​វេលា​

ខេត្ត​ត្បូងឃ្មុំ​ ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៍​ត្រី​ ម៉ៅ ពៅ ស្នងការ​នគរ​បាល​ខេត្ត ​និង​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​​ខេត្ត​នោះ កម្លាំង​នគរបាល​ជា​ច្រើន​នាក់​បាន​បើក​ប្រ​តិ​ប​ត្តិ​ការ​បង្ក្រាប​គ្រឿងញៀន ដោយ​​​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង០​៤ ​និង​៥០​នាទីរសៀលថ្ងៃ​ទី​៣ ​ឧសភា ២០១៦ ស្ថិត​ត្រង់​ចំណុច​​ភូមិ​ទ្រា​ទី​៤ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ដោយ​ឃាត់​​បាន​ជន​សង្ស័យ​៣​នាក់ ​និង​ថ្នាំ​ញៀន៥​កញ្ចប់, ជញ្ជីង​អេ​ឡិច​ត្រូ​និ​ក​១​គ្រឿង តែ​មេ​ខ្លោង​​ជួញដូរ​ថ្នាំ​ញៀន​​ដ៏​សកម្មនោះ​បាន​រត់គេច​ខ្លួន​បាត់ ។

​​តាម​របាយ​ការ​ណ៍​របស់​លោក​អនុ​សេនី​យ៍​ឯក វ៉ា សម្បត្តិ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ​ឱ្យដឹង​ថា​ តំបូង​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល លោក​វរ​សេនី​យ៏​ទោ សាំ ហេង អធិការ​នគ​របាល​ស្រុក​ក្រូចឆ្មារ បាន​ប្រើប្រាស់​កម្លាំង​មូលដ្ឋានឱ្យ​ទៅ​ទិញ​ថ្នាំ​ញៀន​នៅផ្ទះ​ឈ្មោះគ្រី ម៉ា​ហៀ​ត ហៅ​ទិ​ត្យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ខ្មែរ​អ៊ិស្លាម​ រស់នៅ​ភូមិ​ទ្រា​ទី​៤ ខាងលើ​ចំនួន​៤០​ម៉ឺន​រៀល ​និង​១០០ដុល្លារ​ ហើយ​សមត្ថកិច្ច​បាន​រង់ចាំ​ឃ្លាំមើល​ពី​ចម្ងាយ ។ របាយ​ការ​ណ៍​​ដដែល​បន្ត​​ថា ក្នុង​ពេល​ដែល​ប្រគល់​លុយ ​និង​ថ្នាំ​ហើយ​នោះ សមត្ថកិច្ច​បាន​សំរុកចូល ដើម្បី​ចាប់​ជន​នេះ​ គ្រាន់តែ​ឃើញ​កម្លាំង​នគរបាល​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀនសកម្ម​នោះ​បាន​រត់គេច ចូល​ទៅ​ព្រៃ​ឫស្សី​ដែល​ដុះ​ទ្រុប​ទ្រុល គេចខ្លួន​បាត់​ដោយ​តាម​រក​មិនឃើញ​​ ។

បន្ទាប់​មក​ទៀត លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​សុំ​គោល​ការ​ណ៍​​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​លោកព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ឆែកឆេរ​លំនៅ​ឋាន​ គឺ​សមត្ថកិច្ចបាន​ប្រើប្រាស់​កម្លាំង​ច្រើនហ៊ុម​​ព័ទ្ធ​ ដោយ​មានការ​ប្រុង​ប្រយ័ត្ន ​ព្រម​ទាំង​​បាន​ឃាត់​មនុស្ស​៣​នាក់​ ក្នុង​នោះ​​១-​ឈ្មោះសុខ អាំ​ណៈ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ត្រូវជា​ម្តាយ​របស់​ឈ្មោះទិ​ត្យ ២-​ឈ្មោះគ្រី ណូរី​យៈ ភេទ​ស្រី អាយុ​១៩ឆ្នាំ ៣-​ឈ្មោះម៉ាត់ រំ​លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ដោយ​បាន​ដកហូត​ថ្នាំ​ញៀន​ សរុប​ទាំងអស់​៥​កញ្ចប់។