ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួន​​រថយន្តដឹក​ឈើ​ពី​ខេត្ត​ក្រចេះ​ទៅកាន់​ខេត្ត​បន្ទាយ​មាន​ជ័យ

15 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ ស្រប​ពេល​ដែល​អនុ​ប្រធាន​ទី​១នៃ​រដ្ឋសភា លោកងួ​ន ញ៉ិល គ្រោង​នឹង​ចាត់វិធានការ​ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ដែល​មាន​ព្រំប្រទល​់ជាប់​ខេត្ដ​ចំនួន៤ គឺ​ខេត្ដក្រចេះ ព្រះ​វិហារ ស្ទឹង​ត្រែង និង​ខេត្ដកំពង់ធំ ពី​សំណាក់​ក្រុមហ៊ុន​​ដីសម្ប​ទាន បែរ​ជា​មាន​សេចក្ដី​រាយ​ការណ៍​មក​ថា​ មាន​ក្បួន​រថយន្ដ​ធំ​ៗ​លំដាប់​យក្ស​ចំនួន៩គ្រឿង​បាន​ធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ខេត្ដក្រចេះ​ឆ្លងកាត់​ចម្ងាយផ្លូវ​ដ៏​សែន​វែង​អន្លាយ ទៅ​លក់​នៅ​ខេត្ដ បន្ទាយមានជ័យ ។ ប៉ុន្ដែ​សមត្ថកិច្ច​ជំនាញ​បាន​អះ​អាង​ថា​ ជា​ឈើ​របស់ក្រុមហ៊ុន​មួយ​ឈ្មោះ«កម្ពុជា​-​វៀត​ណាម» ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ដក្រចេះ និង​មានច្បាប់​ដឹក​ជញ្ជូនពី​រដ្ឋបាល​ព្រៃឈើ​ត្រឹមត្រូវ​។

សេចក្ដី​រាយ​ការ​ណ៍បានឱ្យ​ដឹង​ថា ព័ត៌មាន​អំពី​ការ​ដឹក​ជញ្ជូន​ឈើ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នោះ​ត្រូវ​បាន​លេចធ្លាយ​កាលពី​ព្រឹក​ថ្ងៃ​ទី១ មី​នា នៅ​ពេល​ដែល​ក្បួន​រថយន្ដ​ធុន​ធំ​លំដាប់​យក្សយី​ឌុ​ប​គ្រប​កៅស៊ូ​​តង់​ជិត​ៗចំនួន៥គ្រឿងក្នុង​ចំណោម៩​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ចំរុះ​រួម​មាន​រដ្ឋបាល​ព្រៃឈើសៀមរាប និង​ប៉ូលិស​ប្រឆាំង បទល្មើស​សេដ្ឋកិច្ចខេត្ដ​-​ក្រសួងធ្វើការ​ស្ទាក់​ត្រួត​ពិនិត្យ​រក​លិខិត​ស្នាម​នៅលើ​ផ្លូវ​ក្រ​វាត់​ក្រុង​សៀម​រាប​ ។ មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​សៀមរាប​មួយ​រូប​ដែល​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ឈើ​ដែល​ដឹក​តាម​ក្បួន​រថយន្ដ​ធុន​ធំ​​ទាំង៩​គ្រឿង នោះ​ជា​ឈើ​របស់​ក្រុមហ៊ុន​ឈ្មោះ «កម្ពុជា​-​វៀត​ណាម» មាន​មូលដ្ឋាន​នៅ​ខេត្ដក្រចេះ និង​មាន​លិខិត​ដឹក​ជញ្ជូន​ពី​រដ្ឋបាល​ព្រៃឈើ​ គឺ​ក្នុង​រថយន្ដ​មួយ​គ្រឿងៗ​ដឹក​ចាប់ពី​ជាង​២០​ទៅ​ជិត​៣០​ម៉ែត្រគូប ។ ​បើ​សរុប​ទៅ​ឃើញ​ថា​ឈើ​ទាំង​អស់​មាន​ចំនួន​ជាង២០០​ម៉ែត្រគូប​។
មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ដដែល​បានឱ្យ​ដឹង​ទៀត​​ថា ឈើ​ដែល​ដឹក​តាម​រថយន្ដ​យក្ស​ទាំង​នោះ​ជា​ប្រភេទ​ឈើលេខ២ លេខ៣ និង​ឈើ​ក្រៅ​លំដាប់ថ្នាក់​ដោយ​មានការ​ចុះហត្ថ​លេខា​ទទួល​ស្គាល់​លើ​លិខិត​ដឹក​ជញ្ជូន​ដោយលោក​នាយ​​ផ្នែក​រដ្ឋបាលព្រៃឈើ​ឆ្លូង ខេត្ដក្រចេះ គឺជា​ឈើ​មាន​ប្រភព​ចេញពី​ដីស​ម្ប​ទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន «កម្ពុជា​-​វៀតណាម» ដែល​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឱ្យ​ដាំ​ដើម​កៅស៊ូ​ ។

គួរ​កត់សំគាល់​ផង​ដែរ​ថា ​កន្លង​មក​មាន​ក្រុម​ហ៊ុន​វិយោគ​មួយ​ចំនួន​បាន​ទទួល​ដីស​ម្បទាន​សេដ្ឋកិច្ច​ពីរ​ដ្ឋា​ភិបាល​ដើម្បី​ធ្វើការ​ដាំ​ដំណាំ​កសិឧស្សាហកម្ម «កៅស៊ូ» ។ ក៏ប៉ុន្ដែ​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ​មាន​ក្រុមហ៊ុន​ខ្លះ មិន​បាន​អនុវត្ដទៅ​តាម​ផែនការមេ​ដែល​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និងនេសាទ និង​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឍន៍​កម្ពុជា​នៅ​ឡើយ​​ទេ ​ខ្លះ​បាន​ឆ្លៀត​យក​ឱកាស​នោះ​ទៅ​ធ្វើ​អាជីវកម្មឈើ​ព្រៃ​ទៅ​វិញដែល​បញ្ហា​ទាំង​នេះ​មិនមែន​ជា​ការ​អភិ​វ​ឌ្ឍ​ទេ ​តែ​វា​ជា​ការ​បំផ្លាញ​ធនធានធម្មជាតិ​ទៅ​វិញ ​គឺ​គិត​តែ​ពី​កាប់​ឈើ​អារ​លក់​ធ្វើ​ដើម​ទុន​ប្រៀប​ដូច​ធ្វើនំ​អត់​មានម្សៅ។

សម្ដេច​អគ្គមហាសេនា​ប​តីតេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ​យើង​មិន​អាច​កាប់​ព្រៃ​ស្រោង​ដាំ​កៅស៊ូបាន​ទេ ការធ្វើ​កសិកម្ម​បែប​ហ្នឹង​អត់​លេង​ចូល​ទេ ។ តំបន់​ណា​ដែល​អាច​ធ្វើ​កសិ​កម្ម​បាន​យើង​ធ្វើ​ ប៉ុន្ដែ​យើង​មិន​អាច​ទៅ​កាប់​​ឈើ​ហ៊ុ​ប​ធំ​ៗ រួច​ហើយ​ដាំ​ដើមកៅស៊ូ​ទេ​។ សម្ដេច​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​កាលពី​ថ្ងៃ​ទី១០ កុម្ភៈ ​កន្លង​ទៅ នៅ​ក្នុង​ឱកាស​ចែកសញ្ញា​បត្រ​ដល់​និស្សិត​កសិកម្ម​។ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​​យ៉ាង​គគ្រឹក​គគ្រេង​ដែល​ខាង​ជំនាញ​​រដ្ឋបាល​ព្រៃឈើ​អះអាង​ថា​មាន​ច្បាប់​​នោះ នា​ពេល​បច្ចុប្បន្ន​សំរាប់​ខេត្ដសៀមរាប​ត្រូវ​បាន​គេ​មើលឃើញ​ថា​ វា​បាន​កើត​ឡើងជា​ហូរហែ​ដែរ ។ ប៉ុន្ដែ​ក​រណីកា​រដឹក​ជ​ញ្ជូន​ឈើ​របស់​ក្រុមហ៊ុន​ «កម្ពុជា​-​វៀតណាម» មក​ពី​ខេត្ដ ក្រចេះ​នេះ​អាច​ចាត់​ទុក​ថា​ ជា​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​គួរ​ឱ្យ​ព្រួយ​បារ​ម្ម​បំផុត​​ចំពោះ​ធនធានធម្មជាតិ​ដែល​ជា​រតនៈ​សម្បត្ដិ​ដ៏មាន​តម្លៃរបស់​ជាតិយើង ៕