ប្រទេសចិន ៖ លោក David Mann អគ្គនាយកទូទៅ និងជាប្រធានក្រុមសេដ្ឋកិច្ច ប្រចាំតំបន់អាស៊ីនៃធនាគារ Standard Chartered បានឱ្យដឹងថា ទីផ្សារហិរញ្ញវត្ថុនៅឆ្នាំនេះ ត្រូវបានរងនូវការបោកបក់ដែលជាផ្នែកមួយគួរឲ្យព្រួយបារម្ភ ហើយចិនមានចេតនាទម្លាក់រូបិយប័ណ្ណរបស់ខ្លួន ។
លោកបានពន្យល់ថា ៖ « ការព្រួយបារម្ភនេះ គឺជាការយល់ច្រលំនៃគោលនយោបាយ ហើយទំនាក់ទំនងដែលល្អប្រសើរជាងនេះ គឺធនាគារកណ្តាលរបស់ចិន គួរតែបន្ធូរ-បន្ថយភាពភ័យខ្លាចនៃការទម្លាក់រូបិយប័ណ្ណនោះ » ។
លោកបន្ថែមថា ៖ « ធនាគារកណ្តាលមានវិធីសាស្ត្រផ្សេងទៀតក្នុងការលុបបំបាត់ការធ្លាក់ថ្លៃខ្លាំងនេះ ដែលវាមិនអាចកើតឡើងឡើយ ខណៈវិធានការនឹងធ្វើឲ្យមានអត្ថប្រយោជន៍ដ៏មានសក្តានុពល ។ អ្នកអង្កេតបានសង្កត់ធ្ងន់ទៅលើសេដ្ឋកិច្ចចាស់របស់ចិន ហើយមើលរំលងនូវភាពវិជ្ជមានដូចជា ការកើនឡើងខ្លាំងនៃប្រជាជនគ្រប់អាយុធ្វើការដែលមានសញ្ញាបត្របរិញ្ញាបត្រ ដែលត្រូវបានគេរំពឹងថា មានអត្រា២៧% នៅឆ្នាំ២០៣០ ។ កំណើននេះអាចនឹងជះឥទ្ធិពលដល់ការប្រែប្រួលយ៉ាងខ្លាំងលើតម្លៃទំនិញបន្ថែម » ។
ចំណែកលោក Ming Ming ប្រធានអ្នកវិភាគនៃប្រាក់ចំណូលថេរ រូបិយប័ណ្ណ និងទំនិញប្រើប្រាស់នៃក្រុមហ៊ុនមូលបត្រ Citic securities បានថ្លែងថា ៖ « សេដ្ឋកិច្ចចិនកំពុងតែរើបឡើងវិញនៅក្នុងរយៈពេលដ៏ខ្លី ដោយសំអាងទៅលើការកើនឡើងនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋាននៅក្នុងត្រីមាសទីមួយឆ្នាំនេះ បើធៀបនឹងឆ្នាំមុន » ។
ដូចគ្នានេះដែរ លោក David Mann បានគូសបញ្ជាក់ថា ៖ « អ្នកបង្កើតច្បាប់របស់ចិនបានផ្តោតទៅលើកំណើនសេដ្ឋកិច្ចក្នុងចន្លោះពី៦,៥% ទៅ៧%នៅឆ្នាំនេះ ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នលើគោលនយោបាយរូបិយប័ណ្ណ » ។
ដោយឡែក លោក Gordon Chang អ្នកនិពន្ធនៃសៀវភៅ The Coming Collapse Of China មិនបានយល់ស្របនឹងគំនិតខាងលើនេះទេ ដោយលោកលើកឡើងថា ៖ « កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ គឺបានមកពីអ្នកផ្តល់កម្ចីចិន និងការចំណាយដោយអាជ្ញាធរ ទៅវិញទេ » ៕
ចែករំលែកព័តមាននេះ