ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅពេក​! អ្នក​ស្រុក​យកគោទៅចង​ក្នុង​រូងភ្នំ

7 ឆ្នាំ មុន

ខេត្តកំពត ៖ រមណីយដ្ឋាន​កំពង់ត្រាច​ បច្ចុប្បន្ន​​កំពុងមានការអភិវឌ្ឍន៍​​គួរ​ឱ្យកត់សម្គាល់ ប៉ុន្តែ​អ្វី​ដែលគេ​មើល​ឃើញ​មួយផ្នែក​ ​​​មន្ត្រី​​អ្នក​រៀបចំ​​នៅរមណីយដ្ឋាន​​នៅជុំវិញ​ភ្នំកំពង់ត្រាច មិនទាន់​មានសភាពរលូន​នៅឡើយទេ ហើយភ្ញៀវជាតិ​ និងអន្តរជាតិ​ ​នាំគ្នា​មក​កម្សាន្ត​​ឥតឈប់ឈរផងដែរ ។

​ខេត្តកំពត ៖ រមណីយដ្ឋាន​កំពង់ត្រាច​ បច្ចុប្បន្ន​​កំពុងមានការអភិវឌ្ឍន៍​​គួរ​ឱ្យកត់សម្គាល់ ប៉ុន្តែ​អ្វី​ដែលគេ​មើល​ឃើញ​មួយផ្នែក​ ​​​មន្ត្រី​​អ្នក​រៀបចំ​​នៅរមណីយដ្ឋាន​​នៅជុំវិញ​ភ្នំកំពង់ត្រាច មិនទាន់​មានសភាពរលូន​នៅឡើយទេ ហើយភ្ញៀវជាតិ​ និងអន្តរជាតិ​ ​នាំគ្នា​មក​កម្សាន្ត​​ឥតឈប់ឈរផងដែរ ។

ថ្មីៗនេះ ខាងមន្ទីរ​សាធារណ​ការ​​ខេត្ត​ បាន​ក្រាល​ក្រួសក្រហម​​រួចរាល់ហើយ ដោយតភ្ជាប់​ពីផ្លូវ​​ជាតិលេខ៣៣ ពីផ្សារ​កំពង់ត្រាច ​ចូល​ទៅ​​ដល់​ភ្នំ​ចម្ងាយជាង​​​មួយគីឡូម៉ែត្រ ។

នៅក្នុង​​រូង​ភ្នំ​ ភ្ញៀវ​ជាតិ​បើគេចូល​ទៅ​ដល់​តែងតែ​​ដុត​ធូប​​បែរបន់​ប្រាថ្នា​អ្វីៗ​ដែល​ខ្លួនគេចង់​បាន ។ ប៉ុន្តែ​នៅចុង​ខែ​មេសា​នេះ ដោយ​សារ​តែមានកម្តៅ​ថ្ងៃក្តៅខ្លាំងពេក​ ម្យ៉ាង​ហួតហែង​ខ្វះ​ទឹកផង អ្នកស្រុក​នៅជិតរមណីយដ្ឋាន​​ភ្នំកំពង់ត្រាច បានយកគោទៅ​ចង​​ក្នុង​រូង​ភ្នំ ជាប់​កន្លែងតូប​ភ្នាក់ងារ​ទេសចរ​ខេត្ត​ អង្គុយ​ចាំយក​លុយ​ពីភ្ញៀវ​​ទេសចរ ។

លោកសយ ​ស៊ីណុល ប្រធាន​​មន្ទីរ​ទេសចរណ៍​ខេត្ត​បានប្រាប់ឱ្យ​ដឹងថា ភ្ញៀវ​​ជាតិ​ និងអន្តរជាតិនៅក្នុងខែមេសា​​២០១៦នេះ មាន​ការថយ​ចុះ ​​ដោយសារតែ​នៅកន្លែងលេង​ទឹក​មួយចំនួន​ ត្រូវបានរីង​​ស្ងួត ។ លោកសយ ស៊ីណុល បាន​ប្រាប់ឱ្យ​ដឹងថា ​ប៉ុន្មាន​ថ្ងៃនេះ ពលរដ្ឋ​​បាន​នាំគ្នាយកគោ​ទៅ​ចង​ក្នុង​រូងភ្នំ ប៉ុន្តែ​ដូចជា​មិន​ប៉ះពាល់​អ្វីដល់​ភ្ញៀវទេសចរ​​ទេ ។ លោក​និយាយថា ប៉ុន្មាន​ថ្ងៃ​នេះ មាន​កម្តៅ​​ថ្ងៃក្តៅខ្លាំង​​ពេក ហើយពលរដ្ឋ​នៅជិត​​ភ្នំ​ ក៏យកគោ​ទៅចង​ក្នុង​រូងភ្នំ​នោះតែម្តងទៅ ។