ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​ចក្រវាល​ថៃ ត្រូវ​គេ​ប្តឹង​ ដោយសារ​​រឿងបំពាន​​រូប​ទង់ជាតិ​

2 ឆ្នាំ មុន

ថៃ ៖ បវរកញ្ញា​ចក្រវាល​ថៃ កំពុង​រង​បណ្តឹង​ដោយសារ​ប្រើប្រាស់​រូប​ទង់ជាតិ​មិន​បាន​សមរម្យ​ក្នុង​ការ​ផ្សព្វផ្សាយ​។ នៅ​លើ​គេហទំព័រ​

ថៃ ៖ បវរកញ្ញា​ចក្រវាល​ថៃ កំពុង​រង​បណ្តឹង​ដោយសារ​ប្រើប្រាស់​រូប​ទង់ជាតិ​មិន​បាន​សមរម្យ​ក្នុង​ការ​ផ្សព្វផ្សាយ​។ នៅ​លើ​គេហទំព័រ​របស់​អ្នក​រៀបចំ​កម្មវិធី រូបភាព​ផ្សព្វផ្សាយ​របស់​បវរកញ្ញា Anchilee Scott-Kemmis បាន​បង្ហាញ​ថា នាង​ស្លៀកពាក់​ក្រហម មាន​ម្កុដ និង​ឈរ​កាន់​ទង់ជាតិ​ថៃ ព្រមទាំង​ឈរ​លើ​រូប​ទង់ជាតិ​។

កញ្ញា Anchilee Scott-Kemmis ដែល​មាន​វ័យ ២២​ឆ្នាំ គ្រោង​ទៅ​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាល​លើក​ទី ៧០ នៅ​ថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ ២០២១​ខាង​មុខ ប៉ុន្តែ​បច្ចុប្បន្ន នាង​ត្រូវ​ប្រឈម​នឹង​បណ្តឹង​ក្រោម​ច្បាប់​ទង់ជាតិ​ឆ្នាំ ១៩៧៩ និង​ការ​បំពា.ន​ប្រកាស​របស់​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ដែល​ហាមប្រាម​ការ​ប្រើប្រាស់​ទង់ជាតិ​សម្រាប់​គោលបំណង​ពាណិជ្ជកម្ម​។

នាង​ត្រូវ​បាន​ប្តឹង​ដោយ​លោក Sonthiya Sawasdee អតីត​ទីប្រឹក្សា​គណៈកម្មាធិការ​សភា​ផ្នែក​ច្បាប់ យុត្តិធម៌ និង​សិទ្ធិ​មនុស្ស​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Bangkok Post កាលពី​ថ្ងៃ​ទី ២៤ ខែ​វិ​ច្ឆ​ការ លោក Sonthiya Sawasdee បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ពី​ការ​ប្រើប្រាស់​ទង់ជាតិ​ក្នុង​រូបភាព​របស់​កញ្ញា ដោយ​មានការ​ព្រួយបារម្ភ​ថា រាជ​នី​សម្រស់​រូប​នេះ​ដែល​មាន​អ្នកគាំទ្រ​ច្រើន​លើ​បណ្តាញ​សង្គម អាច​ធ្វើ​ជា​គំរូ​អាក្រក់​ដល់​យុវជន​ថៃ​។ បើ​តាម​ការ​ចុះ​ផ្សាយ នាង​មាន​អ្នកគាំទ្រ​ជាង ៤១៦.០០០​នាក់​នៅ​លើ Instagram និង​ជាង ៤៦.០០០​នាក់​នៅ​លើ Facebook​។

ប្រធាន​បណ្តាញ​មេធាវី Thanai Klai Took បាន​ធ្វើការ​ព្រមាន​ថា បទល្មើស​ប្រឆាំង​នឹង​ទង់ជាតិ​អាច​ប្រឈម​នឹង​ការ​ជាប់គុក​រយៈពេល ២​ឆ្នាំ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា លោក​មិន​ជឿ​ថា កញ្ញា Anchilee Scott-Kemmis នឹង​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ឡើយ ពីព្រោះ​នាង​មិន​ទំនងជា​មាន​បំណង​ឡើយ​។

រូបភាព​នោះ​ក្រោយមក​ត្រូវ​បាន​លុប​ចេញ​វិញ​ពី​ទំព័រ​បណ្តាញ​សង្គម​របស់​បវរកញ្ញា​ចក្រវាល​ថៃ​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ