ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​មេព្រៃ​ទៅ​ចាប់​ឈើ ដូច​ហៅ​ឱ្យទៅ​ចាប់ដៃ​គ្នា

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជា​និច្ចកាល​គេ​តែង​សង្កេត​ឃើញ​ថា ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ក្នុង​ខេត្តកំពង់ស្ពឺ នៅ​តែ​មាន​សកម្មភាព​យ៉ាង​ងងើល ដោយ​គ្មាន​ញញើត​ច្បាប់​បន្តិច​ណា​ទាល់តែ​សោះ ខណៈ​ប្រមុខ​រដ្ឋាភិបាល

ខេត្តកំពង់ស្ពឺ ៖ ជា​និច្ចកាល​គេ​តែង​សង្កេត​ឃើញ​ថា ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ក្នុង​ខេត្តកំពង់ស្ពឺ នៅ​តែ​មាន​សកម្មភាព​យ៉ាង​ងងើល ដោយ​គ្មាន​ញញើត​ច្បាប់​បន្តិច​ណា​ទាល់តែ​សោះ ខណៈ​ប្រមុខ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ចំរុះ ដើម្បី​បង្ក្រាប​នៅ​ភាគ​ខាងកើត​ប្រទេស​ក្តី​។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ឧសភា ២០១៦ នៅ​ភូមិ​ខ្ទុំ​ក្រាំង សង្កាត់​ច្បារមន ក្រុង​ច្បារមន មាន​មនុស្ស​មួយ​ក្រុម​ដែល​សុទ្ធ​សឹង​ជា​អ្នក​រកស៊ី​ឈើ​ខុសច្បាប់ បាន​ណាត់គ្នា​ជួបជុំ​នៅ​ទីនោះ ដើម្បី​មើល​ឈើ និង​ប្រុង​ដឹក​ចេញ​ទៅ​លក់​បន្ត​។ ឈ្មួញ​ឈើ​ទាំងនោះ មាន​ម្នាក់​ត្រូវ​បាន​ស្គាល់​ជា​ទាហាន​ភូមិភាគ​៣​។

យោង​តាម​សេចក្តីរាយការណ៍​បាន​ប្រាប់​ថា មានការ​ណាត់ជួប​គ្នា ដើម្បី​ដោះ​ដូរ​ឈើ​ពី​រថយន្ត​មួយ​ទៅ​រថយន្ត​មួយទៀត​។ ដោយ​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​នេះ​ហើយ អ្នក​ព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់ទី​នោះ​ឃើញ​ថា ដូច​អ្វី​ដែល​ជា​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​មែន​។ ពេល​ទៅ​ដល់​យើង​បាន​ទំនាក់ទំនង​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឱ្យ​ចុះ​មក​ពិនិត្យ តែ​ក្រោយ​ពេល​មក​ដល់​គេ​ជួប​និយាយ​គ្នា​ជាមួយ​ទាហាន​ឈ្នួ​ញ​ឈើ ហើយ​ក៏​បែក​គ្នា​វិញ​ទៅ​។ ដោយ​មន្ត្រី​ម្នាក់​និយាយ​ថា ឈើ​ទាំងនោះ​គឺ​ដឹក​យក​ទៅ​ឱ្យ​មេ តែ​គេ​មិន​បានដឹង​ថា ជា​មេ​មួយ​ណា​ឡើយ​។ អ្វី​ដែល​ជា​ការ​កត់សម្គាល់ គឺ​ត្រង់​ថា អស់លោក​ជំនាញ​ចុះ​ទៅ​ដល់​ហើយ មិន​ត្រឹមតែ​មិន​បង្ក្រាប​នោះ​ទេ ថែម​ទាំង​និយាយ​ថា ឈើ​តិច​ពេក ហើយ​ក៏​បើកឡាន​ចេញ​ទៅ​។