ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ធី សុវណ្ណ​ថា ប្រកាស​ធ្វើ​បាតុកម្ម​ទម្លាក់​លោក កឹ​ម សុខា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា ធី សុវណ្ណ​ថា បាន​ប្រកាស​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា កញ្ញា​នឹង​ធ្វើ​យុទ្ធនាការ​ទាមទារ​ទម្លាក់​លោក កឹ​ម សុខា ពី​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ឆាប់​ៗ​នេះ

រាជធានី​ភ្នំពេញ ៖ កញ្ញា ធី សុវណ្ណ​ថា បាន​ប្រកាស​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា កញ្ញា​នឹង​ធ្វើ​យុទ្ធនាការ​ទាមទារ​ទម្លាក់​លោក កឹ​ម សុខា ពី​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

នៅ​លើ Facebook  ធី សុវណ្ណ​ថា បាន​សរសេរ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​លី​សុំ​ទោស បងប្អូន​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ខ្ញុំ​មិន​ចង់​ប្តឹង​លោក កឹ​ម សុខា ទេ ប៉ុន្តែ​គាត់​ជ្រុល​ខ្លាំង​ពេក​៣​ឆ្នាំ​ហើយ គាត់​តែង និយាយ​បរិហារ ចោទ​លាប​ពណ៌​ខ្ញុំ ប្រាប់​ទៅ​តំណាងរាស្ត្រ សមាជិក​បក្ស និង​ម្ចាស់​ជំនួយ​…​គាត់​បាន​ចេញ​លិខិត​បដិសេធ​ខ្ញុំ ឲ្យ​អង្គរក្ស​បណ្តេញ​ខ្ញុំ​ចេញ​ពីលើ​ឆាក​វេទិការ បណ្តេញ​ខ្ញុំ​ចេញពី​ក្បួន​ហែរ​បក្ស​និង​រារាំង​សកម្មភាព​ខ្ញុំ​ជា​ច្រើន​ទៀត ។ ខ្ញុំ​បាន​អត់ធ្មត់ ខាំមាត់​ស្រក់​ទឹកភ្នែក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ខ្ញុំ​មិន​អាច​ទ្រាំ​ឲ្យ កឹ​ម សុខា មើលងាយ​ជាន់​ឈ្លឺ​ខ្ញុំ​ទៀត​ទេ ខ្ញុំ​នឹង​ធ្វើ​យុទ្ធនាការ ទាមទារ​ទម្លាក់​លោក កឹ​ម សុខា​ឆាប់​ៗ​នេះ​….»​។ យ៉ាងណា​ក៍ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ ធី សុវណ្ណ​ថា បាន​លើក​ឡើង​ថា កញ្ញា​នៅ​តែ​ស្រឡាញ់​គណបក្ស​សង្គ្រោះ​ជាតិ ។

មក​ដល់​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ថ្ង​ទី​០៣ ឧសភា​ដដែល​នេះ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​លោក កឹ​ម សុខា ជុំវិញ​ការ​លើក​ឡើង​របស់​កញ្ញា ធី សុវណ្ណ​ថា ខាងលើ​នេះ ៕