ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវិក​ឥណ្ឌូ​នេ​ស៊ី​ថា ​ក្រុម​អា​ប៊ូ​សា​យ៉ា​ហ្វ​គំរាម​កាត់​ក្បាល​មុន​ពេល​ដោះ​លែង

7 ឆ្នាំ មុន

រដ្ឋធានី​ហ្សា​កា​តា ៖ នាវិក​ឥ​ណ្ដូ​នេ​ស៊ី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ទី​០២ ឧសភា​ម្សិលមិញ​ថា ពួក​សកម្មប្រយុទ្ធ​អីុ​ស្លា​ម​អា​ប៊ូ​សា​យ៉ា​ហ្វ​របស់​ប្រទេស​ហ្វី​លី​ពី​ន បាន​គំរាម​សម្លា.ប់​ដោយ​វះ​ទម្លុះ​បំពង់ក​របស់​គាត់ ពេល​ចាប់ជំរិត​ភ្លាម​ៗ

រដ្ឋធានី​ហ្សា​កា​តា  ៖ នាវិក​ឥ​ណ្ដូ​នេ​ស៊ី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ទី​០២ ឧសភា​ម្សិលមិញ​ថា ពួក​សកម្មប្រយុទ្ធ​អីុ​ស្លា​ម​អា​ប៊ូ​សា​យ៉ា​ហ្វ​របស់​ប្រទេស​ហ្វី​លី​ពី​ន បាន​គំរាម​សម្លាប់​ដោយ​វះ​ទម្លុះ​បំពង់ក​របស់​គាត់ ពេល​ចាប់ជំរិត​ភ្លាម​ៗ ពោល​គឺ មួយ​ថ្ងៃ មុន​ពេល​លោក​និង​សមាជិក​នាវិក​ចំនួន​ប្រាំបួន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដោះ​លែង​។

សមាជិក​នាវិក​, លោក ជូ​លៀន ភី​លី​ព ពណ៌នា​ពី​របៀប​ដែល​ពួក​គេ​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ចំនួន​៨​នាក់​ក្លែង​ឯកសណ្ឋាន​ជា​ប៉ូលិស​ហ្វី​លី​ពី​ន ដោយ​ជិះ នាវា​សណ្ដោង​មួយ​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​ក្រុម​នាវិក​របស់​ខ្លួន រួច​វាប់​ចង​ជា​ចំណាប់ខ្មាំង​តែ​ម្តង​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក​ភី​លី​ព​បាន​បន្ថែម​ទៀត​ថា ពួក​សកម្មប្រយុទ្ធ​អ៊ី​ស្លា​ម​និយម​របស់​ហ្វី​លី​ពី​ន មិន​បាន​ប៉ះពាល់​រៀង​កាយ​និង​អាយុជីវិត​ចំណាប់ខ្មាំង​ទាំង​១០​នាក់​នោះ​ទេ ដោយ​គ្រាន់តែ​ចាប់​ដើម្បី​ជំរិត​ទារប្រាក់​ប៉ុណ្ណោះ ៕