ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​កម្ពុជា​2​រូប​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​1​ពី​ការ​ប្រកួតប្រណាំង​កង់​គក់​នៅ​ម៉ា​ឡេ​ស៊ី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២ ឧសភា កន្លង​មកនេះ ប្រតិភូ​កីឡា​ប្រណាំង​កង់់​កម្ពុជា​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​របស់​ខ្លួន​វិញ ហើយដោយ​បាន​នាំ​មក​ជាមួយ​នូវ​កិត្តិ​យស​​យ៉ាង​ធំធេង​មក​ជូន​ជាតិ​ទៀត​ផង ។

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២ ឧសភា កន្លង​មកនេះ ប្រតិភូ​កីឡា​ប្រណាំង​កង់់​កម្ពុជា​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​របស់​ខ្លួន​វិញ  ហើយដោយ​បាន​នាំ​មក​ជាមួយ​នូវ​កិត្តិ​យស​​យ៉ាង​ធំធេង​មក​ជូន​ជាតិ​ទៀត​ផង ។

លោក ព្យែ​រ អីុ​វ​កា​ទ្រី ជា​អ្នកដឹកនាំ​ប្រតិភូ​កីឡា​ប្រណាំង​កង់​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹ​តិ្ត​ការណ៍ RHB Shimono High Way Ride​លើក​ទី​១​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៩ មេ​សា កន្លង​មកនេះ បានឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា​ដណ្ដើម​បាន​ចំណាត់ថ្នាក់​យ៉ាង​ល្អ​បំផុត និង​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ ពី​ការ​ប្រកួត​កីឡា​ប្រណាំង​កង់​គក់​ជា​លក្ខណៈ​អន្តរជាតិ ។ សម្រាប់​ការ​ប្រកួត​នេះ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ចំនួន​៣​រូប ទៅ​ចូលរួម​ប្រកួត ហើយ​អ្វី​ដែល​ជា​មោទនភាព​បំផុត​នោះ គឺ​អត្ត​ព​លិ​ក​កម្ពុជា​ទាំង​៣​រូប​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១​ចំនួន​២​រូប និង​ចំណាត់ថ្នាក់​លេខ​៣​ចំនួន​១​រូប ។

តាម​ការ​ឱ្យ​ដឹង​បន្ថែម ការ​ប្រកួត​នេះ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​នឹង​ការ​ប្រកួត​ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​សៀមរាប​អង្គរ​កម្ពុជា​យើង គ្រាន់តែ​ខុស​គ្នា​ត្រង់ គេ​ប្រកួត​ពេល​យប់​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃ​ទី​៣០ មេ​សា ហើយ​អ្នកចូលរួម​ប្រកួត​មាន​ចំនួន​ជិត​៤.០០០​នាក់ មក​ពី​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ទាំង​នៅ​អា​ស៊ី និង​អឺរ៉ុប ។ កីឡាការិនី​កម្ពុជា ហេង ស៊ីវ​ឡា​ង ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ពី​ការ​ប្រកួត​ជិះ​កង់​ក្នុង​រយៈ​ចម្ងាយ​១០៥​គីឡូម៉ែត្រ និង​កីឡាករ យឿ​ន ភី​យុទ្ធ ជាប់​ចំណាត់ថ្នាក់​លេខ​១​ពី​ការ​ប្រកួត​ជិះ​កង់​ក្នុង​រយៈ​ចម្ងាយ​៧៨​គីឡូម៉ែត្រ ។ ដោយឡែក កីឡាការិនី​ហេង ស៊ីវ​ហ្គេ​ច ជាប់ ចំណាត់ថ្នាក់​លេខ​៣​ជិះ​ក្នុង​រយៈ​ចម្ងាយ​១០៥​គីឡូម៉ែត្រ ។

កីឡាការិនី​ហេង ស៊ីវ​ឡា​ង បានឱ្យ​ដឹង​ថា ពី​ដំបូង​ឡើយ​នាង​ក៏​មានការ​បារម្ភ​ខ្លះ​ដែរ ព្រោះថា ពួក​គេ​ទាំងអស់​សុទ្ធតែ​ជា​ជើង​ខ្លាំង  មក​ពី​អឺរ៉ុប និង​អាស៊ី តែ​ទីបំផុត​នាង​អាច​យកឈ្នះ​ពួក​គេ មិន​គួរ​ឱ្យ​ជឿ ។

គួរ​រំលឹក​ផង​ដែរ​ថា ថ្វី​ដ្បិតតែ​ការ​ទៅ​ចូលរួម​ប្រកួត​នេះ មិន​តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​មែន ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ជ័យជម្នះ​នេះ​ក៏​ជា​មោទនភាព​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​ជាតិ​យើង​ដែរ ដោយ​យើង​ដណ្ដើម​បាន​កេរ្ដិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ ។ ម្យ៉ាងវិញទៀត ពេល​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កំពុង​តែ​ស្វែងរក​អត្ត​ព​លិ​ក​ឆ្នើម និង​មាន​ជំនាញ​ច្បាស់ លាស់ មានបទពិសោធន៍​គ្រប់គ្រាន់​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទៀត​ផង ៕