ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​អាច​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​5​មុន​ឬ​ក្រោយ​សមាជ​បក្ស

7 ឆ្នាំ មុន

យោង​តាម YONHAP ថា ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​អះអាង​នា​ថ្ងៃ​ទី​២ ឧសភា ពី​លទ្ធភាព​ដែល​កូរ៉េ​ខាងជើង​អាច​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥ មុន​ឬ​ក្រោយ​សមាជ​លើក​ទី​៧ របស់​បក្ស​ពលករ​កូរ៉េ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៦

យោង​តាម YONHAP ថា ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​អះអាង​នា​ថ្ងៃ​ទី​២ ឧសភា ពី​លទ្ធភាព​ដែល​កូរ៉េ​ខាងជើង​អាច​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥ មុន​ឬ​ក្រោយ​សមាជ​លើក​ទី​៧ របស់​បក្ស​ពលករ​កូរ៉េ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៦ ឧសភា ទៅ ។

លោក MOON SANG GYUN អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា ដោយសារ​ឆន្ទៈ និង​ឥរិយាបថ​របស់​កូរ៉េ​ខាងជើង យើង​យល់​ថា វា​មាន​លទ្ធភាព​ដែល​ប្រទេស​នេះ​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​មួយ ព្រមទាំង​បាញ់​មី​ស៊ី​ល​ថ្មី មុន​ឬ​ក្រោយ​សមាជ​បក្ស រួច​កងទ័ព​របស់​យើង​បន្ត​តាមដាន​ហើយ​ត្រៀម​ទប់ទល់ ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ក្រុង​ព្យុ​ង​យ៉ាង​បន្ត​បាញ់​សាកល្បង​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​អនុវត្ត​បទបញ្ជា​របស់​លោក​គី​ម ជុង​អ៊ុ​ន ឱ្យ​ធ្វើការ​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ព្រមទាំង​បាញ់​សាកល្បង​កាំជ្រួច​បាលី​ស្ទិ​ក​ច្រើន​ប្រភេទ​ដែល​អាច​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ។ ជា​ពិសេស​កូរ៉េ​ខាងជើង​លាតត្រដាង​ពី​ឆន្ទៈ​ជំរុញ​សមត្ថ​ភាព​នុយក្លេអ៊ែរ ដោយ​ធ្វើ​នា​ពេល​ថ្មី​ៗ​នេះ​នូវ​ការ​បាញ់​សាកល្បង​បណ្តា​មី​ស៊ី​ល​ធុន MUSUDAN ជា​បន្តបន្ទាប់ ព្រមទាំង​មី​ស៊ី​ល​សមុទ្រ​-​ដី​បាលី​ស្ទិ​ក​យុទ្ធសាស្ត្រ MSBS។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា យើង​វាយតម្លៃ​ថា កូរ៉េ​ខាងជើង​បាន​បង្ហើយការ​រៀបចំ​នានា​សម្រាប់​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ ។ លោក​គូសបញ្ជាក់​ថា ប្រសិនបើ​ក្រុង​ព្យុ​ង​យ៉ាង​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​មែន នោះ​វា​នឹង​ពុំ​ងាយស្រួល ឡើយ​ក្នុង​ការ​តាម​ចាប់​សញ្ញា​នានា​មុន​ពេល​ចាប់ផ្តើម ។

ចំណែក​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​ក៏​ថ្លែង​ដែរ​ថា ខ្លួន​កំពុង​តាមដាន​យ៉ាង​ប្រកិត​នូវ​សភា​សព​ការណ៍ ទោះបីជា​ពុំ​មាន​សញ្ញា​ពិសេស​ណាមួយ​ត្រូវ​ចាប់​បាន​ក្តី ។ រដ្ឋា​ភិបាល​​គ្រោង​រាល់​លទ្ធភាព​ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ហើយ​ពង្រឹង​ការ​ត្រួតពិនិត្យ ៕