ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់ម៉ូតូ​យប់​មិញ ​មានចោរស្រីទៀត?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មួយ​ក្រុម​​​ចំនួន​ជិត​១០​នាក់​ ​​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​២​នាក់​​តែមិន​បាន​សម្រេច ​ត្រូវ​ជាប់​ខ្នោះ​​៣​នាក់ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣ ​ឧសភា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​​២០០ ​ក្នុង​​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ប្រភព​​ពី​កន្លែង​កើតហេតុ​​ឱ្យ​​ដឹង​ថា ​គេ​បានឃើញ​ជន​សង្ស័យ​មួយ​ក្រុម​​ជិះ​ម៉ូតូ​៤​គ្រឿង ក្នុង​នោះ​មាន​ស្រី​២​នាក់ ចំណែក​ជន​រង​គ្រោះ​មាន​គ្នា​២​នាក់​ បាន​ចេញ​មក​ពី​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​លជិះ​ទៅ​ផ្លូវ​២០០ លុះ​មក​ដល់​ចំណុច​ខាងលើ​ ក៏​ស្រាប់តែ​ជនសង្ស័យ​ បាន​ជិះ​ទៅ​បុក​​ម៉ូតូ​ជន​រង​គ្រោះ​ ថែម​ទាំង​ហូត​ខ្សែក្រវាត់​វាយ​ក្បាល​ជន​រង​គ្រោះ​២​នាក់​នោះ ។

ភ្លាម​ៗ​នោះ ​​ជន​រង​គ្រោះភ័យ​ពេក​ ក៏​រត់​ចោល​ម៉ូតូ​ធ្វើ​ឱ្យ​​ជនសង្ស័យ​លើក​ម៉ូតូ​យក​ជិះ​រត់គេច​ខ្លួន តែ​សំណាងល្អ​ មាន​សមត្ថកិច្ច​ចេញ​មក​​ជួយ​អន្តរាគមន៍​ន​ទាន់​ពេលវេលា​ និងបាន​យក​ម៉ូតូ​មក​វិញ​ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​​៣​នាក់ ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ។ ​