ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ជួយ​អ្នក​ស្លា.ប់​ដោយ​រន្ទះបា.ញ់ និង​មន្ត្រី​មានជំងឺ​

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ​​លោកថង​ សា​វុន ​ប្រធាន​​សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា​ខេត្ត​ និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី នា​​ព្រឹក​​ថ្ងៃ​ទី​០២ ​ឧសភា ​២០១៦ លោក​ជំទាវកែវ​ សា​វឿ​ន ​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ​បាន​ដឹកនាំ​ក្រុមការងារ​

ខេត្តរតនគិរី ៖ ​​លោកថង​ សា​វុន ​ប្រធាន​​សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា​ខេត្ត​ និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី នា​​ព្រឹក​​ថ្ងៃ​ទី​០២ ​ឧសភា ​២០១៦ លោក​ជំទាវកែវ​ សា​វឿ​ន ​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ​បាន​ដឹកនាំ​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តរតនគិរី​ ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ​ដែល​រង​គ្រោះ​ដោយសារ​​បា​តុ​ភូ​ត​រន្ទះបាញ់​ស្លាប់​ កាលពី​ថ្ងៃ​ទី​២៩ មេ​សា កន្លង​ទៅ ស្ថិតនៅ​ភូមិ​តាំង​សេ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ។

ក្នុង​នាម​អភិបាលខេត្ត​ ក៏​ដូច​ជា​ក្នុង​នាម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ លោក​ជំទាវបាន​​សម្តែង​នូវ​ការ​​សោកស្តាយ​ជាមួយ​ក្រុម​គ្រួសារ​ សាច់ញាតិ​នៃ​សព​ ដែល​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​មួយ​ប៉​ព្រិច​ភ្នែក។

ក្នុង​ឱកាស​នោះ​ដែរ ​លោក​ជំទាវ​បាន​ប្រគល់​ជូន​នូវ​ថវិការ​ផ្ទាល់​របស់​​លោក​​អភិបាលខេត្ត និង​លោក​ជំទាវ ព្រមទាំង​ថវិកា​ទទួល​បាន​ពី​ការ​បរិ​ច្ចាគធនធាន​ផ្ទាល់ខ្លួន​​របស់​សមាជិក ​សមាជិកា​​សភាព​សហព័ន្ធ​យុវជន​ខេត្ត ​រួម​និង​សប្បុរសជន​នានា​ដល់​គ្រួសារ​សព​សរុប​​ចំនួន​៦០០.០០០​រៀល, អង្ករ​៦០​គីឡូ​ក្រាម, មី ត្រីខ ភួយ មុង និង​ក្រ​ម៉ាជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព​​ ​និង​បាន​អញ្ជើញ​បន្ត​ចុះ​សួរ​សុខទុក្ខ​ជូន​ថវិការ​ចំនួន​១.០០០.០០០​រៀល ​ដល់​លោកស្រី​ក្លា​ន លៀម  អភិបាលរង​ស្រុក​អណ្តូង​មាស ​ដែល​កំពុង​សម្រាក​ព្យា​បាលជំងឺ នៅផ្ទះ ។