ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​ការ​រស់នៅ​ក្បែរ​ដើមឈើ​មាន​សុខភាព​ល្អ

7 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​បាន​បង្ហាញ​ពី​ករណី​ពិសេស​ដែល​អ្នក​រស់នៅ​កន្លែង​មាន​ដើមឈើ​នៅ​ព័ទ្ធ​ជុំវិញ​មាន​សុខភាព​រាង​កាយ​ល្អ ។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ក្នុង​ព្រឹ​តិ្ត​ប​ត្រ​របាយការណ៍​វិទ្យាសាស្ត្រ ។

អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​បាន​បង្ហាញ​ពី​ករណី​ពិសេស​ដែល​អ្នក​រស់នៅ​កន្លែង​មាន​ដើមឈើ​នៅ​ព័ទ្ធ​ជុំវិញ​មាន​សុខភាព​រាង​កាយ​ល្អ ។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ក្នុង​ព្រឹ​តិ្ត​ប​ត្រ​របាយការណ៍​វិទ្យាសាស្ត្រ ។ 

ការ​សិក្សា​ដ៏​ធំ​មួយ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សិក្សារ​ពី មុន​ៗ​បង្ហាញ​ពី​ការ​យល់​ដឹង និង​អត្ថប្រយោជន៍​ផ្លូវចិត្ត​ពី​ទេសភាព​ធម្មជាតិ ប៉ុន្តែ​វា​ផ្តល់​ការ​យល់​ដឹង​បន្ថែម​ទៀត ចំពោះ​ការ​ចាប់ផ្តើម​ដំបូង​ដើម្បី​ដឹង​ពី​បរិមាណ​ដើមឈើ​ប៉ុន្មាន​ដើម​ដែល​នឹង​ផ្តល់​ឱ្យ​សុខភាព​រាង​កាយ​ល្អ ។

ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​ចិត្តវិទូ​លោក  Omid Kardan ប្រចាំ​សាកលវិទ្យាល័យ University of Chicago មាន​លទ្ធភាព​ធ្វើ​ដូច្នេះ​ពីព្រោះ​តែ​ពួក​គេ​កំពុងធ្វើការ​ជាមួយ​សំណុំ​ទិន្នន័យ​យ៉ាងច្រើន​ជា​សាធារណៈ ។ ដើមឈើ​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ​ប្រទេស​កា​ណា​ដា​ដែល​មួយ​ចំនួន​នៃ​ដើមឈើ​សរុប​៥៣០.០០០​ដើម​ត្រូវ​បាន​កំណត់​ប្រភេទ​ពូជ ទីតាំង និង​អង្កត់ផ្ចិត ។

មាន​កំណត់​ត្រា​សុខភាព​របស់​ប្រជាជន​រស់នៅ​ក្រុង​តូ​រ៉ុ​ន​តូ​ជាង ៣០.០០​នាក់ ដោយ​រាយការណ៍​ថា មិន​ត្រឹមតែ​បង្ហាញ​សារសំខាន់​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ល័ក្ខខ័ណ្ឌ​បេះដូង អត្រា​ប្រេ​វ៉ាឡង់​នៃ​មហារីក ជំងឺ​ទឹកនោមផ្អែម បញ្ហា​សុខភាព​ផ្លូវចិត្ត និង​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ។

លោក Marc Berman ជាស​ហក​វិក​នៃ​ការ​សិក្សា និង​ជា​ចិត្តវិទូ​ប្រចាំ​សាកលវិទ្យាល័យ University of Chicago និយាយ​ថា «​ការ​គ្រប់គ្រង​ប្រាក់​ចំណូល អាយុ និង​ការ​អប់រំ យើង​បាន​រក​ឃើញ​ថា​ឥទ្ធិពល​យ៉ាង​សំខាន់​នៃ​ដើមឈើ​លើ​សុខភាព ។ វា​ហាក់បីដូចជា​ឥទ្ធិពល​មាន​សភាព​ខ្លាំង​បំផុត​សម្រាប់​ដើមឈើ​សាធារណៈ  ប៉ុន្តែ​អ្នក​មិន​គួរ​និយាយ​ថា​ដើមឈើ​ផ្សេង​ទៀត​មិន​មាន​ឥទ្ធិពល​នោះ​ទេ តែ​យើង​រក​ឃើញ​ថា​ឥទ្ធិពល​ខ្លាំង​បំផុត​គឺ​ដើមឈើ​នៅ​តាម​ដងផ្លូវ​តែ​ម្តង​» ៕