ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

7 ឆ្នាំ មុន

អរុណ​រំកិល​ចូល​ទៅ​កៀក​ម្លិះ​មើល​មុខ​ម្លិះ​ធ្វើ​ភ្នែក​ស្រទន់​ញញឹម
អរុណ​៖ អរគុណ​ស្អី​ទៅ ! គ្រាន់តែ​រឿង​ប៉ុណ្ណឹង​នោះ ពុក​របស់​ម្លិះ​ក៏​ដូច​ជា​ពុក​របស់ខ្ញុំ​ដែរ​! រឿង​ប៉ុណ្ណឹង​មិនបាច់​គិត​ជា​គុណ​ជា​ស្រ័យ​អ្វី​ទេ ។

អរុណ​រំកិល​ចូល​ទៅ​កៀក​ម្លិះ​មើល​មុខ​ម្លិះ​ធ្វើ​ភ្នែក​ស្រទន់​ញញឹម
អរុណ​៖ អរគុណ​ស្អី​ទៅ ! គ្រាន់តែ​រឿង​ប៉ុណ្ណឹង​នោះ ពុក​របស់​ម្លិះ​ក៏​ដូច​ជា​ពុក​របស់ខ្ញុំ​ដែរ​! រឿង​ប៉ុណ្ណឹង​មិនបាច់​គិត​ជា​គុណ​ជា​ស្រ័យ​អ្វី​ទេ ។

ផៃ និង​សា​ម៉​ន​បើកភ្នែក​ធំ​ៗ​ទាំង​ពីរ​នាក់ សា​ម៉​ន​ស្ទុះ​ទៅ​ទាញ​អរុណ​ចេញ​ឆ្ងាយ​ពី​ម្លិះ ។ ផៃ​ស្ទុះ​ទៅ​ទាញ​ម្លិះ​ឲ្យ​មក​អង្គុយ​ក្បែរ​ឆ្ងាយ​ពី​អរុណ
ផៃ​៖ នែ៎​វ៉ើ​យ​ៗ !  និយាយ​តែ​មាត់​បាន​ហើយ កុំ​រំកិល​អរុណ​! មើល​ឲ្យ​ឃើញ​ក្បាល​អញ​នៅ​ទី​នេះ​ផង​វ៉ើ​យ​!
សា​ម៉​ន​៖ នែ៎ ! អា​ជ្រើម​គិត​ស្មានថា​ទៅ​ជួយ​អញ​ប៉ុណ្ណឹង​អាច​មក​ដៀង​ភ្នែក​បូញ​មាត់​ដាក់​កូនក្រមុំ​អញ​បាន​ហើយ​ហ្ហី ! កុំមក​លើក​សា​គុណ​ជាមួយ​អញ មាន​តែ​អញ​ប្តឹង​ឯង​ទៅ​វិញ​ទេ​! ឯង​ជា​ជនសង្ស័យ​អាច​ជា​ដៃជើង​ពួក​អាចោរ​ប្លន់​អស់នោះ​ផង​ក៏​មិនដឹង បើ​មិន​អ​ញ្ចឹ​ង​ទេ​ម៉េច​ក៏​ឯង​ដឹង​ថា​អញ​ជាប់​នៅ​ក្នុង​ចម្ការ​នោះ !

អរុណ​បើកភ្នែក​ធំ​ៗ​លាដៃ ម្លិះ និង​កែវ​មើលឃើញ​ដៃ​អរុណ​មាន​ស្នាម​របួស​ឆូត​នឹង​បន្លា​ច្រើន​កន្លែង
អរុណ​៖ អត់​ទេ​ៗ ! ពុក​មេ​ភូមិ កុំ​និយាយ​ឲ្យ​បាប​មាត់​អ​ញ្ចឹ​ង​។ ខ្ញុំ​មិនមែន​ដៃជើង​ចោរ​ទេ !

ម្លិះ​ធ្វើ​មុខស្ងួត​ចាប់ដៃ​ផៃ​អង្រួន​តិច​ៗ
ម្លិះ​៖ ម៉ែ ! ជួយ​និយាយ​ពុក​ផង​ទៅ ម៉េច​បានជា​ចោទប្រកាន់​បង​រុណ​ទៅ​វិញ0x017d7 ធ្វើ​    ​អ​ញ្ចឹ​ង​មិន​សម​ទេ ! ពុក​ចង់​យកទោស​សងគុណ​មែន​ទេ0x017d7 ធ្វើ​បែប​នេះ​អ្នកស្រុក​អ្នក​ភូមិ​គេ​និយាយដើម​ស្លាប់​ហើយ !
ផៃ​៖ អឺ ! មិន​ថា​តែ​ពុក​ឯង​ទេ ម៉ែ​ក៏​សង្ស័យ​ដែរ​! បើ​វា​មិនមែន​ជា​ដៃជើង​ចោរ ម៉េច​ក៏​វា​ដឹង​ថា​ពុក​ឯង​នៅ​ក្នុង​ចម្ការ​ភូមិ​នោះ ? មិនមែន​ទ្រង់​ញាណ​ដឹង​ឯណា !

កែវ​ធ្វើ​មុខ​អេះ​អុញ
កែវ​៖ អ៊ុំ​និយាយ​អ​ញ្ចឹ​ង​មិន​ត្រូវ​ទេ​! ក្នុង​ស្រុកភូមិ​នេះ​អ្នក​មិនដឹង​ថា​បង​រុណ​ជា​មនុស្ស​ល្អ​ចូល​ចិត្ត​ជួយ​ទុក្ខ​ធុរៈ​គេឯង​គ្រប់​គ្នា​នោះ ធ្វើ​ម៉េច​ក្លាយជា​ដៃជើង​ចោរ​កើត ?
ម៉ា​ប់​៖ អេ ! ថា​មិន​ត្រូវ​ដែរ មនុស្ស​យើង​ស្គាល់​មុខ​ស្គាល់​មាត់​មិន​ស្គាល់ចិត្ត​ទេ ជួនកាល​គេ​ថា​ចិត្តជា​ទេវទត្ត​មាត់​ជា​ទេវតា​នោះ​អី !
សា​ម៉​ន​៖ អឺ ! អា​ម៉ា​ប់ ឯង​និយាយ​នេះ​បាន​ត្រូវចិត្ត​អញ ។ ពេល​នេះ​កុំ​ទាន់​ប្រើ​ពាក្យ​ថា​អរគុណ​ឲ្យ​សោះ​កូន​ម្លិះ នៅ​មើល​មិន​ទាន់​ដឹង​ទេ​ថា​អរុណ​វា​ជា​មនុស្ស​ល្អ ឬ​អាក្រក់​នោះ ទុក​ឲ្យ​ប៉ូលិស​ស៊ើបអង្កេត​សិន​ទៅ បើ​វា​មិនមែន​ជា​ដៃជើង​ចោរ​ទេ ចាំ​អរគុណ​វា​ពេល​ក្រោយ​ក៏​មិន​ទាន់​ហួសពេល​ដែរ ! ទៅ ! យើង​អនុញ្ញាត​ឲ្យ​ឯង​ទៅ​ផ្ទះ​វិញ​សិន​ចុះ​អរុណ តែ​កុំ​រត់គេច​ឲ្យ​សោះ​ចាំ​ស្តាប់​លទ្ធផល​ប៉ូលិស​គេ​ស៊ើបអង្កេត​សិន​ទើប​ឯង​រួចខ្លួន ។

កែវ និង​ម្លិះ​ងាក​មើល​មុខ​គ្នា​ធ្វើ​មុខស្ងួត​របៀប​ហួសចិត្ត​។
ក្នុង​បន្ទប់​ឆៃ ឆៃ​ដេក​លើ​គ្រែ​យក​ជើង​ធាក់​ជញ្ជាំង​ននៀល​ពេញ​គ្រែ ទ្រើ​ក និង​ត្រុយ​នាំ​គ្នា​ចាប់​មិន​ចង់​ឈ្នះ ឆែម​នៅ​ឈរ​ច្រត់​ចង្កេះ​នៅ​ក្បែរ​នោះ ឆៃ​យំ​ផង ធាក់​ជើង​ផង ។ ឆែម

គ្រវីក្បាល​ធ្វើ​មុខ​ហួសចិត្ត
ឆែម​៖ បាន​ហើយ​អា​ឆៃ ! ឯង​ស្រែក​ទួញ​ដល់​ណា​ទៀត បើ​វា​ភ្លាត់ស្នៀត​ទៅ​ហើយ ចាំ​ពុក​រៀបចំ​ផែនការ​ថ្មី លើក​នេះ​ធានា​ថា​មិន​ភ្នា​ត់​ទៀត​ទេ​។ យ៉ាងណា​ក៏​ដោយ​ឯង​ត្រូវ​តែ​បាន​រៀប​ការ​ជាមួយ​ភួង​ម្លិះ ឈប់​យំ​ស្រែក​ទៀត​ទៅ អញ​ថ្លង់​ណាស់ !

ឆៃ​យំ​ពេប​ដូច​កូន​ក្មេង យកដៃ​តប់​ទ្រូង​ខ្លួនឯង​ខ្លាំង​ៗ
ឆៃ​៖ ខ្ញុំ​ឈឺចិត្ត​ណាស់​ពុក ! ឈឺ​ណាស់​ៗ! រឿង​អី​យើង​អ្នក​ឡើង​បាន​ត្រឹមតែ​បេះ ចំណែក​អ្នក​ប្រលេះ​វា​បាន​ស៊ី​ទៅ​វិញ ។ ឥឡូវនេះ​គុណសម្បត្តិ​បាន​ទៅ​លើ​អរុណ​អស់​ទៅ​ហើយ ពុក​ឯង​ខំ​ទៅ​ជួល​គេ​ហត់​អត់​ប្រយោជន៍​អស់ទាំង​លុយ​ទៀត ខ្ញុំ​ឈឺចាប់​ណាស់​ពុក !

ឆែម​ស្ទុះ​មក​ចាប់ដៃ​ឆៃ​មិន​ឲ្យ​គក់​ទ្រូង​ខ្លួនឯង ធ្វើ​មុខ​បារម្ភ
ឆែម​៖ សម្រួល​អារម្មណ៍​ទៅ​កូន ! កុំ​ខឹង​ខ្លាំង​ពេក តិច​ឈឺ​ទៀត​ឥឡូវ​ហើយ​! រឿង​នេះ​ទុក​ឲ្យ​ពុក​ជា​អ្នក​ចាត់ចែង ឯង​ត្រៀមខ្លួន​ចាំតែ​ធ្វើ​ប្តី​ភួង​ម្លិះ​ទៅ​បាន​ហើយ !

ឆៃ​ទធាក់ជើង​គោះ​គ្រែ​ខ្លាំង​ៗ​មុខ​ខឹង
ឆៃ​៖ ពុក​ធានា​តែ​អ​ញ្ចឹ​ង ប៉ុន្តែ​គ្មាន​បានការ​អី​ទេ ! ខ្ញុំ​ក្តៅចិត្ត​ណាស់​ពុក ក្តៅចិត្ត !

ឆៃ​ស្រែក​ខ្លាំង​ៗ រួច​ហើយ​ក៏​ប្រកាច់​បែកពពុះមាត់​កន្ត្រាក់ដៃ​កន្ត្រាក់ជើង​ខាំធ្មេញ​របៀប​ជា​មនុស្ស​ស្ក​ន់​ជាន់ ។ ទ្រើ​ក​ភ័យ​ដាក់​កំភួនដៃ​ទៅ​ចំ​មាត់​ឆៃ​ស្រែក
ទ្រើ​ក ៖ លោក​បង​ៗ! ខាំ​ដៃ​ខ្ញុំ​ទៅ ខាំ​ដៃ​ខ្ញុំ​!
ឆៃ​ខាំ​កំភួនដៃ​ទ្រើ​ក​ជាប់ ទ្រើ​ក​ឈឺ​ហាមាត់​ធំ​ស្រែក​យ៉ាង​ខ្លាំង ។

ណាត​កំពុង​ជូត​សំអាត​តុ ច័​ន្ទ្រ​រៀបចំ​កៅអី​ដាក់​តាម​តុ​និយាយ​បណ្តើរ
ច័​ន្ទ្រ ៖ ខ្ញុំ​ដូច​ជា​ឆ្ងល់​អ៊ុំ​មេ​ភូមិ​ដល់​ហើយ គាត់​គិត​ឃើញ​ផ្តេះផ្តាស​ទៅ​កើត ! បង​រុណ​ខំ​ជួយ​គាត់​មក​ដល់​ផ្ទះ​ហើយ បែរជា​ចោត​ប្រកាន់​បង​រុណ​ថា​ដៃជើង​ចោរ​ទៅ​វិញ បើ​កុំ​គាត់​ជា​ពុក​របស់​ម្លិះ​កុំ​អី​ស្តី​ឲ្យ​បោល​មុខ​ទៅ​ហើយ !
ណាត​៖ អឺ​! កុំ​រវល់​តែ​ខ្វល់​រឿង​គេ ខ្វល់​ពី​រឿង​ឯង​ម្តង​។ ម៉ែ​ឲ្យ​ទៅ​ជួយ​មើល​វ៉ា​ន់​នោះ​យ៉ាងម៉េច​ទៅ​ហើយ ? ឯង​ចោត​លោក​បង​មេ​ភូមិ​ថា រមិលគុណ​គេ​តែ​ខ្លួនឯង​វិញ​ធ្វើ​ខុស​ស្អី​ខ្លះ​មិន​ទាំង​ដឹងខ្លួន​ផង ! ព្រឹក​មិ​ញ​ម៉ែ​ទៅ​ផ្សារ​ជួប​អា​នឿ​ន វា​ប្រាប់​ថា​អាវ៉ា​ន់​វា​ដេក​ស្ដូក​លែង​ដឹងខ្លួន​ទៅ​ហើយ ។ ឥឡូវ​រៀប​កៅអី​រួច​ឆាប់​យក​បបរ​ទៅ​ឲ្យ​វា​ស៊ី​ផង​ទៅ បើ​វា​យ៉ាងម៉េច​ៗ​ទៅ ឯង​ហ្នឹងហើយ​ជាប់ចោទ​សម្លាប់​មនុស្ស​នោះ ។

(​នៅ​មាន​ត​)