ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះ​​តែ​ហ៊ាន​ជាមួយ​​ឃ្មុំ​​ ​អាចស្លា.ប់ណា​កូនប្រុស​ម្តាយ

7 ឆ្នាំ មុន

ខេត្តកំពត ៖ មាន​ការណ៍​ភ្ញាក់ផ្អើល​ពេញ​ភូមិ ខណៈ​ក្មេង​ជំទង់​ៗ៥​នាក់ បាន​នាំ​គ្នា​ទៅ​យក​ឃ្មុំ​សំបុក​ធំ​មួយ​លើ​ដើម​អំពិល​មួយ​ដើម​ក្បែរ​របង​ផ្ទះ ស្ថិត​ក្នុងភូមិ​ដើម​ចំរៀក ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ប៉ុន្តែ​ដោយ​ក្មេង​ៗ​ទាំងនោះ មិនដឹង​ពី​របៀប​យក ក៏​

ខេត្តកំពត ៖ មាន​ការណ៍​ភ្ញាក់ផ្អើល​ពេញ​ភូមិ ខណៈ​ក្មេង​ជំទង់​ៗ៥​នាក់ បាន​នាំ​គ្នា​ទៅ​យក​ឃ្មុំ​សំបុក​ធំ​មួយ​លើ​ដើម​អំពិល​មួយ​ដើម​ក្បែរ​របង​ផ្ទះ ស្ថិត​ក្នុងភូមិ​ដើម​ចំរៀក ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ប៉ុន្តែ​ដោយ​ក្មេង​ៗ​ទាំងនោះ មិនដឹង​ពី​របៀប​យក ក៏​មាន​​ក្មេង​ម្នាក់​ឈ្មោះ​នឹម ញ៉ អាយុ​១៤​ឆ្នាំ យក​ឈើ​វែង​ទៅ​បុក​សំបុក​ឃ្មុំ​នោះ​ទម្លាយ ក៏​ត្រូវ​មេ​ឃ្មុំ​ទម្លាក់​ខ្លួន​រាប់​ពាន់​មេ បាន​វាយ​ប្រហារ​​​ទៅ​លើ​ក្មេង​ប្រុស​នោះ រហូត​ដល់​សន្លប់ កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ឧសភា ២០១៦​។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​តូច​ៗ​ដទៃ​ទៀត​បាន​រត់​ប្រះ​អាយុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ  ។ ចំណែក​ក្មេង​ប្រុស​សន្លប់​នោះ ត្រូវ​អ្នក​ភូមិ​ជួយ​សែង​យក​ទៅ​ដាក់​កន្លែង​មាន​សុវត្ថិភាព ហើយ​គ្រូពេទ្យ​នៅ​ជិត​នោះ​មក​ឱ្យ​បន្តោង​ស៊ី​រ៉ូ​ម​ឱ្យ ទំ​រាំ​ឪពុក​-​ម្តា​យមក​ដល់ ។

ក្នុង​ហេតុការណ៍​ណេះ ត្រូវ​ក្រុម​សាច់ញាតិ ក៏​ដូច​ជា​អ្នក​ភូមិ​បាន​ស្តីបន្ទោស​ទៅ​ដល់​ក្មេង​ៗ​ទាំង​៥​នាក់​នោះ​ថា ចេះ​តែ​ហ៊ាន​ទៅ​យក​ឃ្មុំ​នោះ ទំ​រាំ​ចាស់​ៗ​មិន​ហ៊ាន​ផង ។