ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី រតនា ពី​មុន​ជិះ​ម៉ូតូ ឥឡូវ​មាន​រថយន្តប្រាថ្នា​ទិញ​ផ្ទះ​ស្នាក់​នៅ​នា​ពេល​ខាង​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំពុង​ចែងចាំង​ពន្លឺ​ក្នុង​ពិភព​សិល្បៈ តែ​ជីវភាព​លោក​នី រតនា លំបាក​នៅឡើយ ។ តារាចម្រៀង​រះ​ថ្មី​រូប​នេះ​កំពុង​ព្យាយាម​សន្សំ​ប្រាក់​ទិញ​ផ្ទះ​នា​ពេល​ខាង​មុខ។

ទោះជា​នៅ​មិន​ទាន់​មានផ្ទះ​ផ្ទាល់ខ្លួន​

រាជធានី​ភ្នំពេញ ៖ កំពុង​ចែងចាំង​ពន្លឺ​ក្នុង​ពិភព​សិល្បៈ តែ​ជីវភាព​លោក​នី រតនា លំបាក​នៅឡើយ ។ តារាចម្រៀង​រះ​ថ្មី​រូប​នេះ​កំពុង​ព្យាយាម​សន្សំ​ប្រាក់​ទិញ​ផ្ទះ​នា​ពេល​ខាង​មុខ។

ទោះជា​នៅ​មិន​ទាន់​មានផ្ទះ​ផ្ទាល់ខ្លួន​ដោយ​ស្នាក់​នៅផ្ទះ​ជួល​គេ​ក៏​ដោយ នី រតនា ហាក់​មិន​ពិបាកចិត្ត​ដូច​គ្រា​មិន​ទាន់​ល្បីឈ្មោះ​ឡើយ ព្រោះ​មានការ​ងារ​ធ្វើ​ច្រើន ។ នី រតនា កំពុង​សន្សំ​ប្រាក់​ដោយ​ប្រាថ្នា​ទិញ​ផ្ទះ​ថ្មី​មួយ​នា​ពេល​ខាង​មុខ​។ ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក នី រតនា ឱ្យ​ដឹង​ថា ឥឡូវនេះ​លោក​មាន​ការងារ​ច្រើន​ជាង​មុន​ស្ទើរតែ​រក​កម្លាំង​ទៅ​សម្តែង​មិន​បាន ។ ក្រោយ​ជាប់​ជ័យ​លា​ភី​មក លោក​នី រតនា បាន​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស រយៈពេល​១០​ឆ្នាំ។ ដ្បិតតែ​រយៈពេល​វែង ប៉ុន្តែ​លោក​រតនា​អត់​ខ្វល់​ទេ ព្រោះ​ជា​បំណង​របស់​លោក​ចង់បាន​កន្លែងធ្វើការ​ត្រឹមត្រូវ​ច្បាស់លាស់​តាម​ជំនាញ ។

នៅ​ផលិតកម្ម​ហង្ស​មាស លោក​នី រតនា បាន​ថត​បទ​ចម្រៀង​ចំនួន​ជាង​១០​បទ ក្នុង​នោះ​បទ​ចម្រៀង​លេចធ្លោ​មាន​ដូច​ជា​បទ «​អា​ណែ​ត​មាសបង​» «​ថ្នម​» និង​បទ «​ចិញ្ចើម​ស្លុយ​» ជាដើម ។ «​យ៉ាងណា​ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​ថា​ប្រជាប្រិយភាព​យើង​កើនឡើង​កម្រិត​ណា​ឡើយ វា​ស្ថិត​នៅ​លើ​ទស្សនិកជន​គាត់​ជា​អ្នក​ឱ្យ​តម្លៃ ។ បើ​និយាយ​ពីក្រោយ​ពេល​មានឈ្មោះ គឺ​ប្លែក​ពី​មុន​ដោយ​ពី​មុន​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​រកស៊ី ហើយ​ដើរ​ច្រៀង​តាម​ហាង​មួយ​ចំនួន​យក​ប្រាក់​កម្រៃ​តិចតួច​ដោយ​ផ្គត់ផ្គង់​ជីវភាព​ពិបាក​ណាស់ ។ ប៉ុន្តែ​ក្រោយ​ជាប់​កម្មវិធី​ប្រឡង​មក គឺ​មានការ​ងារ​ច្រើន​ចេញ​សម្តែង​តាម​ខេត្ត ដោយ​អាច​មាន​លទ្ធភាព​ទប់ទល់​ជីវភាព​គ្រួសារ​ក៏​ដូច​ជា​ជីវភាព​ខ្លួនឯង​បាន ។ ពី​មុន​វិញ​ច្រៀង​បាន​ក្នុង​តម្លៃ​តែ​៧​ដុល្លារ​ក្នុង​មួយ​យប់​ប៉ុណ្ណោះ ពេល​នេះ​ហក់​ឡើង​ជាង​មុន ប៉ុន្តែ​ខ្ញុំ​សុំ​មិន​បញ្ជាក់​ជូន​ឡើយ​» ។

តារា​វ័យ​២៣​ឆ្នាំ​នេះ និយាយ​ថា ពេល​នេះ​លោក​ជួយ​ផ្គត់ផ្គង់ ប្អូន​ៗ​សិក្សា​រៀនសូត្រ​ចំនួន​៣​នាក់ និង​ជួយ​ឪពុក​ម្តាយ​មួយ​ចំណែក​ទៀត​។   ដ្បិតតែ​រតនា រីក​លូតលាស់​ក្នុង​ពិភព​សិល្បៈ ប៉ុន្តែ​លោក​ស្នាក់​នៅផ្ទះ​ជួល​គេ​នៅឡើយ ដោយ​មិន​ទាន់់​ទិញ​ផ្ទះ​បាន​ទេ ។ ទោះជា​យ៉ាងណា​ក្តី នី រតនា ជួល​ខុន​ដូ​ស្នាក់​នៅ​ខុស​ពី​មុន​ជួល​ផ្ទះ​សាមញ្ញ ។ ក្រុមហ៊ុន​ណែនាំ​ឱ្យ​រតនា​រស់នៅ​សមរម្យ​ជាង​មុន​បន្តិច​ទៅ ព្រោះ​មានឈ្មោះ​ល្បី​មិន​ដូច​ពី​មុន​ទេ ។

នី រតនា រំពឹង​ថា រយៈពេល​១​ឆ្នាំ ឬ​២​ឆ្នាំ​ទៀត​អាច​មានឱកាស​ទិញ​ផ្ទះ​មិន​ខាន​គ្រា​ដែល​លោក​កំពុង​ខិតខំ​សន្សំ​ប្រាក់ ហើយ​ស៊ូទ្រាំ​ជាមួយ​ការងារ ។ ពី​មុន​រតនា​ជិះ​ម៉ូតូ​វ៉េវ ប៉ុន្តែ​អាជីព​សិល្បៈ​រីក​ចម្រើន​បាន​ទិញ​រថយន្ត​ជិះ​ម្តង ៕