ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​LG​ស្គែ​ន​ម្រាមដៃ​ថ្មី​ស្ថិត​ក្រោម​ផ្ទៃ​អេ​ក្រង់​ខាង​មុខ

7 ឆ្នាំ មុន

ស្គែ​ន​ម្រាមដៃ​គឺជា​បច្ចេកវិទ្យា​មាន​លើ​ស្មា​ត​ហ្វូ​ន រចនា​ឡើង​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​លើ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ ។ បច្ចេកវិទ្យា​នេះ​ត្រូវ​គេ​ដាក់​បញ្ចូល​លើ​ទូរស័ព្ទ​នៅ​ផ្ទៃ​ខាង​មុខ​អេ​ក្រង់ ឬ​ក្រោយ

ស្គែ​ន​ម្រាមដៃ​គឺជា​បច្ចេកវិទ្យា​មាន​លើ​ស្មា​ត​ហ្វូ​ន រចនា​ឡើង​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​លើ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ ។ បច្ចេកវិទ្យា​នេះ​ត្រូវ​គេ​ដាក់​បញ្ចូល​លើ​ទូរស័ព្ទ​នៅ​ផ្ទៃ​ខាង​មុខ​អេ​ក្រង់ ឬ​ក្រោយ អាស្រ័យ​លើ​ការ​រចនា​ទៅ​តាម​ក្រុមហ៊ុន ។ ដោយឡែក​ក្រុមហ៊ុន LG Innotek មានគំនិត​ថ្មី​ដោយ​ដាក់​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ ស្ថិត​ក្រោម​ផ្ទៃ​ខាង​មុខ​អេ​ក្រង់ ខណៈ​ធ្លាប់​ដាក់​នៅ​ពីក្រោយ​ទូរស័ព្ទ​លើ​ច្រើន​ម៉ូ​ដែល​មក​ហើយ ។ 

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នេះ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១ ឧសភា​ថា ខ្លួន​នឹង​អភិវឌ្ឍ​សេន​ស៊័រ​ស្គែ​ន​ម្រាមដៃ​ថ្មី ហើយ​វា​នឹង​ត្រូវ​បាន​ចូល​ទៅ​ក្នុង​អេ​ក្រង់​ទូរស័ព្ទ​នៅ​លើ​ផ្ទៃ​ខាង​មុខ ។ នេះ​គឺជា​ការ​រចនា​ថ្មី​មួយទៀត​សម្រាប់​ក្រុមហ៊ុន LG លើ​ផលិត​ស៊េរី ថ្មី​ៗ​ដែល​ខ្លួន​នឹង​ផ្លាស់​ប្តូរ​ការ​ផលិត​ពីក្រោយ​មក​ពី​ខាង​មុខ​វិញ ។

ម៉ូ​ដែល​ដែល​មាន​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​នៅ​ពី​ខាងក្រោយ​របស់​ក្រុមហ៊ុន LG រួម​មាន LG G5 SE, G5, G4, G4 Beat, K7,K8,K10, V10, និង​ម៉ូ​ដែល​ជា​ច្រើន​ទៀត ៕