ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ​! វីវរ​​ ​​ជន​រង​គ្រោះ​ផង​ ​ជាប់ចោទ​​ផង​ ព្រោះ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​ក្នុង​២​នាក់​ត្រូវ​ស្លា.ប់​ភ្លាម​ៗ បន្ទាប់​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​វាយ​​​ប្លន់​​យក​ម៉ូតូ​បាន​សម្រេច ខណៈ​​ទាំង​២​នាក់​​កំពុង​​ជិះ​ម៉ូតូ​ ត្រឡប់​ពី​ទិញ​គ្រឿងញៀ.ន​នៅ​ម្តុំ​ផ្លូវ​រថភ្លើង ដែល​ហេតុការណ៍​នេះ​កើត

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​ក្នុង​២​នាក់​ត្រូវ​ស្លាប់​ភ្លាម​ៗ បន្ទាប់​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​វាយ​​​ប្លន់​​យក​ម៉ូតូ​បាន​សម្រេច ខណៈ​​ទាំង​២​នាក់​​កំពុង​​ជិះ​ម៉ូតូ​ ត្រឡប់​ពី​ទិញ​គ្រឿងញៀន​នៅ​ម្តុំ​ផ្លូវ​រថភ្លើង ដែល​ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៣ ឧសភា ២០១៦ ស្ថិត​នៅ​គល់​ស្ពាន​អាកាស​៧​មក​រា កែង​ផ្លូវ​លេខ​២៣៣ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​តឹង សុភាព ហៅ​ស៊ឹង សុភាព អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​កោះ​ពេជ្រ (​ជា​អ្នក​ជិះ​ពីក្រោយ​) និង​ម្នាក់​ទៀត​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​លី សា​វុ​ធ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកល្អក់​១ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ​ភ្នំពេញ 1FD-1240 ត្រូវ​ជនសង្ស័យ​យក​ទៅ​បាត់ ។

ម្ចាស់​ម៉ូតូ​ខាងលើ​បាន​អះអាង​ថា មុន​ពេល​កើតហេតុ​ខ្លួន និង​ជន​រង​គ្រោះ​ដែល​ស្លាប់ រួម​ទាំង​មិត្តភក្តិ​៩​នាក់​ទៀត​បាន​ទៅ​ផឹកស៊ី​នៅ​ហាង​២​កន្លែង ។ បន្ទាប់​មក​ពេល​ស្រវឹង ខ្លួន​និង​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅរក​​ទិញ​គ្រឿងញៀន​ប្រើ លុះ​ពេល​ត្រឡប់​មក​វិញ​ ក៏​ត្រូវ​សង្ស័យ​មួយក្រុម​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​តែ​ម្តង ។

គួរ​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​​ទៅ​ រួច​ក៏​​នាំខ្លួន​​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ រួម​ទាំង​មិត្តភក្តិ​ម្នាក់​ទៀត​ចាប់​វាយ​ខ្នោះ ដើម្បី​យក​ទៅ​សាកសួរ​ផង​ដែរ ព្រោះ​ជាប់​ករណី​ប្រើប្រាស់​គ្រឿងញៀន ។