ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អយ្យការ​កោះហៅ​លោក​អ៊ូ វី​រៈ ចូល​បំភ្លឺ​តុលាការ​ថ្ងៃ​12 ឧសភា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ដីកាកោះ​របស់​អយ្យការ​អម​សាលាដំបូង ដែល​ចុះហត្ថលេខា​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អញ្ជើញលោក អ៊ូ វី​រៈ ជា​ជនសង្ស័យ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១២

រាជធានី​ភ្នំពេញ ៖ យោង​តាម​ដីកាកោះ​របស់​អយ្យការ​អម​សាលាដំបូង ដែល​ចុះហត្ថលេខា​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អញ្ជើញលោក អ៊ូ វី​រៈ ជា​ជនសង្ស័យ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១២ ឧសភា វេលា​ម៉ោង​៩​ព្រឹក ដើម្បី​សាកសួរ​លោក​លើ​បណ្តឹង​របស់​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចោទ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារ​ណៈ ។

លោក អ៊ូ វី​រៈ គឺជា​ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ ។ បណ្តឹង​របស់​លោក សុខ ឥ​សាន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រតិកម្ម​ជា​ចំហ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​មន្ត្រី​បក្ស​គ្រប់​លំដាប់ថ្នាក់​ត្រូវ​តែ​ឆ្លើយ​តប​ចំពោះ​ការ​និយាយ​បង្ខូច​កិត្តិយស​បក្ស​ប្រជាជន​កម្ពុជា ។

បណ្តឹង​ប្រឆាំង​លោក អ៊ូ វី​រៈ នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​វិភាគ​ថា យុទ្ធសាស្ត្រ​របស់​បក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ព្យាយាម​គាបសង្កត់​លោក កឹ​ម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក ពាក់ព័ន្ធ​នឹង​សំណុំរឿង​សេ្ន​ហា​ជាមួយ​នាង ខុ​ម ចាន់​តា​រ៉ា​ទី ហៅ​ស្រី​មុំ ។

កាលពី​ថ្ងៃ​ទី​២៥ មេ​សា កន្លង​ទៅ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា មិន​អត់ឱន​ឲ្យ​នរណា​ដែល​បង្កាច់បង្ខូច​កិត្តិយស​បក្ស​ប្រជាជន​កម្ពុជា​ទៀត​ហើយ ។ ក្នុង​ពាក្យបណ្តឹង​របស់​លោក សុខ ឥ​សាន ក៏​បាន​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស និង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤០០​លាន​រៀល ។

អ្នក​តាមដាន​ស្ថានការណ៍​បាន​ធ្វើការ​កត់​សម្គាល់ថា សំណុំ​រឿងស្រី​មុំ​បាន​លាតសន្ធឹង​ដល់​លោក អ៊ូ វី​រៈហើយ បន្ទាប់​ពី​បុគ្គលិក​សមាគម​អា​ដ​ហុ​ក និង​មន្ត្រី គ​.​ជ​.​ប ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​មេឃុំ​ស្រក លោក ស៊ា​ង ចែត បាន​ជាប់​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​ព្រៃ​សរួច​ហើយ ។ មិន​ទាន់​ដឹង​ថា អានុភាព​ស្នេហា​លោក កឹ​ម សុខា និង​ស្រី​មុំ បន្ត​មហិទ្ធិឫទ្ធិ​ដល់​ពេល​ណា​នោះ​ទេ ។ តាម​អ្នក​តាមដាន​កំពុង​សម្លឹង​ទៅ​លោក​កឹ​ម សុខា ហើយ ៕