ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សិលមិញ ស្លា.ប់​២ និងរបួសធ្ងន់-ស្រាល​២០

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាល​ពី​​ថ្ងៃ​ទី​២ ​ឧសភា ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស​​ បាន​កើតឡើង​ចំនួន១០​លើក ក្នុង​នោះ​យប់​៣​លើក បណ្តាល​ឱ្យ​​មនុស្ស​ស្លា.ប់​២​នាក់ រង​របួសធ្ងន់​១៣​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល​៧​នាក់ (​ប្រុស​) ។ ​​

រាជធានីភ្នំពេញ ៖ ​កាល​ពី​​ថ្ងៃ​ទី​២ ​ឧសភា ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស​​ បាន​កើតឡើង​ចំនួន១០​លើក ក្នុង​នោះ​យប់​៣​លើក បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​២​នាក់ រង​របួសធ្ងន់​១៣​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល​៧​នាក់ (​ប្រុស​) ។ ​​

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បណ្តាល​ឱ្យ​​ខូចខាត​យានយន្តសរុប​ចំនួន​២០​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​, រថយន្ត​ធុន​តូច៩​គ្រឿង រថយន្ត​ធុន​ធំ១​គ្រឿង , គោ​យន្ត១​គ្រឿង ។

ចំពោះ​មូលហេតុ​ ដែល​បណ្តាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​​នេះ រួម​មាន​ល្មើស​ល្បឿន​៤​លើក​ (​ស្លាប់​១​នាក់​)​, ស្រវឹង​១​លើក , មិន​ប្រកាន់​ស្តាំ​៣​លើក (​ស្លាប់​១​នាក់​), ប្រជែង​គ្រោះថ្នាក់២​លើក ក្នុង​នោះ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់៩​នាក់ យប់៤​នាក់ ។ គ្រោះ​ថ្នាក់​លើ​ដងផ្លូវ រួម​មាន ផ្លូវជាតិ​ចំនួន​៦​លើក, ផ្លូវ​ខេត្ត​ក្រុង២​លើក, ផ្លូវលំ២​លើក ។ យានយន្ត​បង្កហេតុ រួម​មានម៉ូតូ៤​លើក, រថយន្ត​ធុន​តូច៤​គ្រឿង​, រថយន្ត​ធុន​ធំ១​គ្រឿង និងគោ​យន្ត១​គ្រឿង ។​