ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោញី១ក្បាល ត្រូវអាឈ្មោលជល់រហូតដល់ងាប់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មេគោ១ក្បាល ដែលដើរស៊ីកាកសំណល់ នៅលើគំនរសំរាម នៅទីលានចាក់សំរាម ក្រុមហ៊ុន សារុំត្រេឌីង រាល់ថ្ងៃនោះបានដួលងាប់ភ្លាមៗ

រាជធានីភ្នំពេញ ៖ មេគោ១ក្បាល ដែលដើរស៊ីកាកសំណល់ នៅលើគំនរសំរាម នៅទីលានចាក់សំរាម ក្រុមហ៊ុន សារុំត្រេឌីង រាល់ថ្ងៃនោះបានដួលងាប់ភ្លាមៗដោយសារគោឈ្មោល១ក្បាលទៀត ដែលដើរស៊ីជាមួយគ្នា ជល់ទាំងកំរោល ក្នុងខណៈពេលដែលពួកវា ដណ្ដើមកាកសំណល់ឆ្ងាញ់ត្រូវមាត់គ្នាស៊ី នេះគឺជារឿងដែលកម្រកើតមានមួយ ហើយចំណែកម្ចាស់គោនោះ គឺស្រីមេម៉ាយ ម្នាក់ បានត្រឹមអស់សង្ឃឹមប៉ុណ្ណោះ។ ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅលើទីលានចាក់សំរាម ក្រុមហ៊ុន សារុំ ត្រេឌីង ស្ថិតនៅក្នុងភូមិ កប់អំបិល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រហូតដល់វេលាល្ងាច ថ្ងៃដដែលទើបមានការភ្ញាក់ផ្អើលដល់ម្ចាស់និងអាជ្ញាធរ ។ ប្រជាពលរដ្ឋបាននិយាយថា មេគោ១ក្បាល នោះ  មានទម្ងន់ប្រហែល១០០គីឡូក្រាម វាជាក្ដីសង្ឃឹម របស់ស្រ្តីមេម៉ាយម្នាក់ ដែលត្រូវប្ដីស្លាប់ចោល ដែលសព្វថ្ងៃគាត់មានទីលំនៅក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ ជារៀងរាល់ថ្ងៃគេសង្កេតឃើញ មេគោ១ក្បាលនោះ រួមជាមួយគោមួយហ្វូងទៀត មានញីមានឈ្មោល តែងតែនាំគ្នាឡើងលើភ្នំសំរាម ទីលានចាក់សំរាមក្រុមហ៊ុន សារុំ ត្រេឌីងនោះ ដើម្បីស៊ីកាកសំណល់នៅក្នុងសំរាមនោះ។

ប្រភពដដែលបានបន្តថា ដោយឡែកនៅថ្ងៃកើតហេតុ ហ្វូងគោខាងលើបានទៅស៊ីកាកសំណល់នៅចំណុចដដែលនោះទៀត ហើយស៊ីកន្លែងដែលគេទើបចាក់សំរាមចោល មានបាយ កាកអំពៅ ចុងអំពៅ និងបន្លែជាដើម។ ខណៈនោះទំនងឆ្ងាញ់ត្រូវមាត់វា ពួកវាបានដណ្ដើមគ្នាស៊ី ហើយមានគោឈ្មោលធំ១ក្បាល បានចូលទៅដណ្ដើមស៊ីដែរ ក៏បានជល់មេគោ១ក្បាលនេះ បណ្ដាលឲ្យដួលងាប់ ទាំងកណ្ដាលថ្ងៃក្ដៅតែម្ដង ភ្លាមៗនោះមិនបានឃើញម្ចាស់ ទៅយកទេព្រោះគាត់អត់ដឹង ដោយពីកន្លែងដែលគោងាប់ទៅផ្ទះគាត់មាន ចម្ងាយប្រមាណ៣គីឡូម៉ែត្រ ។

លុះដល់វេលាល្ងាចថ្ងៃដដែល ទើបម្ចាស់ទទួលបានដំណឹងថាគោងាប់ និងមានការភ្ញាក់ផ្អើល ហើយបានត្រឹមអស់សង្ឃឹមប៉ុណ្ណោះ ព្រោះគាត់គ្មានទ្រព្យសម្បត្តិអ្វីដែលជាទីពឹងពាក់ សំរាប់លក់ដូរក្រៅពីចិញ្ចឹមមេគោដើម្បី កើតកូនលក់នោះឡើយ បន្ទាប់មកគាត់បានដឹកខ្មោចមេគោទៅផ្ទះ ពន្លះយកសាច់លក់បានប្រាក់តិចតួចតែប៉ុណ្ណោះ៕