ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច សមត្ថកិច្ច​បញ្ជូន​មន្ត្រី​អា​ដ​ហុ​ក​និង​គ​.​ជ​.​ប​ទៅ​ឃុំ​នៅ​ព​ន្ឋ​នាគារ​ព្រៃ​.​សនិងPJ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​មន្ត្រី​អង្គការ​សិ​ទ្ឋិ​មនុស្ស​អា​ដ​ហុ​ក​៤​រូប​និង​មន្ត្រី​គ​.​ជ​.​ប​០១​រូប បាន​ត្រូវ​លោក​ចៅក្រម​ស៊ើបសួរ ធា​ម ច័ន្ទ​ពិសិដ្ឋ បង្គាប់​ឲ្យ​កងកម្លាំង​នាំ​ទៅ​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ព្រៃ​.​ស (​ម​១) នៅ​វេលា​ម៉ោង​៥​និង​៤៨​នាទី​ល្ងាច​ថ្ងៃ​ទី​០២ ឧសភា ២០១៦

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​មន្ត្រី​អង្គការ​សិ​ទ្ឋិ​មនុស្ស​អា​ដ​ហុ​ក​៤​រូប​និង​មន្ត្រី​គ​.​ជ​.​ប​០១​រូប បាន​ត្រូវ​លោក​ចៅក្រម​ស៊ើបសួរ ធា​ម ច័ន្ទ​ពិសិដ្ឋ បង្គាប់​ឲ្យ​កងកម្លាំង​នាំ​ទៅ​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ព្រៃ​.​ស (​ម​១) និង ពន្ឋនាគាររាជធានីភ្នំពេញ (PJ) នៅ​វេលា​ម៉ោង​៥​និង​៤៨​នាទី​ល្ងាច​ថ្ងៃ​ទី​០២ ឧសភា ២០១៦ ។

មន្ត្រី​អង្គការ​អា​ដ​ហុ​ក​៤​រូប ត្រូវ​លោក​ព្រះរាជអាជ្ញា​រង គុ​ជ គឹ​ម​ឡុ​ង ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ចំណែក​លោក នី ចរិយា (ឃុំនៅPJ)អគ្គលេខាធិការ​រង​គ​.​ជ​.​ប និង​លោក សឺ​ន សាលី មន្ត្រី UN ដែល​កំពុង​រត់គេច​ខ្លួន ត្រូវ​ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​តាម​មាត្រា​២៩​នៃ​ក្រម នីតិវិធី​ព្រហ្មទណ្ឌ ។

មន្ត្រី​តុលាការ​បាន​បង្ហើប​ថា បើ​តាម​បទ​ចោទ​មន្ត្រី​ទាំង​៦​រូប​ខាងលើ​នឹង​អាច​ជាប់​ព​ន្ឋ​នាគារ​ពី​៥​ទៅ​១០​ឆ្នាំ ។

មន្ត្រី​ទាំង​៥​រូប​នោះ​រួម​មាន​៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ​.​ជ​.​ប ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក លោក នី សុខា​, លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក​, លោក ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត សមាគម​អា​ដ​ហុ​ក និង​លោកស្រី លឹ​ម មុនី  មន្ត្រី​អង្កេត​ជាន់ខ្ពស់​អា​ដ​ហុ​ក ។