ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នក​វាយ​កូន​បាល់​ស៊ែ​ប៊ី​ធ្លាប់​មាន​សម្ព័ន្ធភាព​ជាមួយ​ម្ចាស់​ក្ស​ត្រី​Diana​ក្រោយ​ពី​រៀប​អភិសេក

7 ឆ្នាំ មុន

លោក Slobodan Zirojinovic អតីត​កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​១៩ នៅ​លើ​ពិភពលោក​ជនជាតិ​ស៊ែ​ប៊ី បាន​បញ្ជាក់​ពី​សម្ព័ន្ធភាព​ដ៏​អាថ៌​កំបាំង​ដែល​បាន​រក្សា​ទុក​អស់​រយៈ​ពេល​យ៉ាង​យូរ​ដោយ​បញ្ជាក់​ថា កាលពី​អតីតកាល​ខ្លួន​ធ្លាប់

លោក Slobodan Zirojinovic អតីត​កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​១៩ នៅ​លើ​ពិភពលោក​ជនជាតិ​ស៊ែ​ប៊ី បាន​បញ្ជាក់​ពី​សម្ព័ន្ធភាព​ដ៏​អាថ៌​កំបាំង​ដែល​បាន​រក្សា​ទុក​អស់​រយៈ​ពេល​យ៉ាង​យូរ​ដោយ​បញ្ជាក់​ថា កាលពី​អតីតកាល​ខ្លួន​ធ្លាប់​មាន​សម្ព័ន្ធភាព​ជាមួយ​ម្ចាស់​ក្ស​ត្រី​Diana នៃ​ប្រទេស​វែ​ល ក្រោយ​ពេល​ម្ចាស់​ក្ស​ត្រី​បាន​រៀប​អភិសេក​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ឆាល​នៅ​ឆ្នាំ​១៩៨១ ។

ម្ចាស់​ជើងឯក​ATP Tour​រូប​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​New Zealand Herald​ថា​៖«​រូបគេ​បាន​ស្គាល់​ម្ចាស់​ក្ស​ត្រី ខណៈ​ពេល​ព្រះ​អង្គ​យាង​ទត​ការ​ប្រកួត Grand Slam Wimbledon កាលពី​ឆ្នាំ​១៩៨៧ ក្រោយមក​ក៏​មានឱកាសបង្កើត​សម្ព័ន្ធភាព​ហៅ​ថា «​ជិតដិត​បំផុត​» ។

លោក​Zirojinovic បាន​រៀបរាប់​ពី​រឿង​នេះ​ថា ៖«​ប្រយោគ​នៃ​ការ​សន្ទនា​ដំបូង​ដែល​យើង​បាន​និយាយ​គ្នា គឺ​ព្រះ​នាង​សួរ​ថា តើ​ខ្ញុំ​ជា​កីឡាករ​វាយ​កូន​បាល់​បាន​លឿន​បំផុត​មែន​ទេ0x017d7 ខ្ញុំ​ឆ្លើយ​ថា មែន ហើយ​កាល​ណោះ ព្រះ​នាង​ក៏​ប្រាប់​ថា ខ្ញុំ​ក៏​អាច​ដណ្ដើម​គ្រាប់​បាល់​ល្អ​ដូច​គ្នា និង​ក្រោយមក​យើង​ក៏​ចាប់ផ្ដើម​សំណេះសំណាល​ក្នុង​ពេល​ជួប​មុខ​គ្នា​ជា​ញឹកញាប់​» ។ អតីត​អ្នក​វាយ​កូន​បាល់់​សញ្ជាតិ​សែ​៊​ប៊ី​រូប​នេះ​បាន​គូសបញ្ជាក់​បន្ត​ទៀត​ថា ក្រោយមក​សម្ព័ន្ធភាព​រវាង​រូបគេ​និង​ព្រះ​នាង​Diana បាន​ចាប់ផ្ដើម​អភិវឌ្ឍន៍​ជា​រឿយ​ៗ​ទោះបី​រូបគេ​មាន​ប្រពន្ធ​ក៏​ដោយ ចំណែក​ព្រះ​ម្ចាស់​ក្ស​ត្រី​ផ្ទាល់​ក៏​បាន​រៀប​អភិសេក​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ឆាល​ដែរ ។

លោក​ថ្លែង​ថា​៖«​ព្រះ​នាង​ជា​ស្ដ្រី​ដ៏​ស្រស់​ស្អាត ខ្ញុំ​អាច​និយាយ​ជាមួយ​ព្រះ​នាង​បាន​គ្រប់​រឿងរ៉ាវ​។ ខ្ញុំ​មិន​ចង់​រៀបរាប់​លម្អិត​នៅ​ពេល​នេះ​ទេ​ព្រោះ​ព្រះ​នាង​មិន​បាន​រួមរស់​ជាមួយ​យើង ប៉ុន្តែ​អាច​បញ្ជាក់​ថា ជា​រឿង​ដ៏​លេចធ្លោ​មួយ​ដែល​មាន​ព្រះ​នាង​ចូល​ទស្សនាការ​ប្រកួត​របស់ខ្ញុំ ខណៈ​ពេល​កន្លង​មក គ្មាន​សែ​រាជវង្ស​ណា​មក​គាំទ្រ​ដល់​ខ្ញុំ​ឡើយ​» ៕