ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្មែរម្នាក់ ត្រូវក្រុមអាជ្ញាធរថៃ ដោះលែង​មកវិញ ក្រោយជាប់ពន្ធនាគារជាង ៨ឆ្នាំ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុម​អាជ្ញាធរ​ថៃ បាន​ដោះលែង​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ជាប់ទោស​អស់​ជាង ៨​ឆ្នាំ​។ បុរស​នោះ ត្រូវបាន​ថៃ បញ្ជូន​មកដល់​ទឹកដី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា…

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុម​អាជ្ញាធរ​ថៃ បាន​ដោះលែង​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ជាប់ទោស​អស់​ជាង ៨​ឆ្នាំ​។ បុរស​នោះ ត្រូវបាន​ថៃ បញ្ជូន​មកដល់​ទឹកដី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​ប្រគល់ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា បម្រើ​ការងារ នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ពលរដ្ឋ​ខ្មែរ ដែល​ក្រុម​អាជ្ញាធរ​ថៃ ដោះលែង​នោះ ឈ្មោះ ថេ​ង យូ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង​។ បុរស​នោះ បាន​រៀបរាប់ថា មុនពេល​ក្រុម​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន គឺ​រូបគេ ត្រូវបាន​ពលរដ្ឋ​ថៃ​ម្នាក់ ជួល​ឱ្យ​កាន់​គ្រឿង​ញៀន​ពី​កម្ពុជា ដើ​ចូល ទៅក្នុង​ទឹកដី​ថៃ ហើយក៏​ត្រូវ​ក្រុម​អាជ្ញាធរ​ថៃ ឃាត់ខ្លួន ឆែក​រកឃើញ​ថ្នាំញៀន កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣​។ រូបគេ​ត្រូវ​ជាប់ពន្ធនាគារ នៅ​ខេត្ត​អ៊ូ​ប៊ុន ប្រទេស​ថៃ រហូតមកទល់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ ក៏ត្រូវ​បាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​។

​មន្ត្រី​ដែល​បម្រើ​ការងារ នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ បានឱ្យដឹងថា ក្រោយពី​បានទទួល​ពលរដ្ឋ​ខ្មែរ ក្រុម​អាជ្ញាធរ​កម្ពុជា បានធ្វើ​កំណត់ហេតុ និង​ធ្វើ​កិច្ចសន្យា ឈប់​ប្រព្រឹត្ត​បទល្មើស​បន្តទៀត និង​ប្រគល់​ទៅ​ជំនាញ​គ្រូពេទ្យ ប្រចាំ​ច្រកទ្វារ នាំយកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ