ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្លិប​At.Madrid ទទួល​បម្រាម​3​លើក​មិន​ឱ្យ​ចូល​ក្បែរ​ទីលាន

7 ឆ្នាំ មុន

លោក Diego Simeone គ្រូបង្វឹក​ក្លិប​At.Madrid ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញចេញ​មិន​ឱ្យ​ឈរ​ក្បែរ​ទីលាន បន្ទាប់​ពី​បញ្ជា​ឱ្យ​អ្នក​រើស​បាល់បោះ​ចូល​ទីលាន ខណៈ​កីឡាករ
Malaga កំពុង​បណ្ដើរ​បាល់​ក្នុងអំឡុងពេល​ប្រកួត​

លោក Diego Simeone គ្រូបង្វឹក​ក្លិប​At.Madrid ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញចេញ​មិន​ឱ្យ​ឈរ​ក្បែរ​ទីលាន បន្ទាប់​ពី​បញ្ជា​ឱ្យ​អ្នក​រើស​បាល់បោះ​ចូល​ទីលាន ខណៈ​កីឡាករ
Malaga កំពុង​បណ្ដើរ​បាល់​ក្នុងអំឡុងពេល​ប្រកួត​ថែម​ម៉ោង​នៅ​តង់​ទី​១​ក្នុង​ក្របខ័​ណ្ឌ​អេ​ស្ប៉ា​ញ​ព្រី​មេ​រ៉ា​លី​ហ្គា កាលពី​ថ្ងៃ​ទី​២៣ មេ​សា ។

ជា​ចុង​ក្រោយ សមាគម​បាល់ទាត់​អេ​ស្ប៉ា​ញ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក​Simeone​ឈរ​បញ្ជា​នៅ​ក្បែរ​ទីលាន​ប្រកួត​ចំនួន​៣​លើក​ទៀត​ដែល​At.Madrid ត្រូវ​បើកទ្វារ​ទទួលភ្ញៀវ​ក្លិប​Vallecano នៅ​យប់​ថ្ងៃ​ទី​៣០ មេ​សា ទៅ​សួរសុខទុក្ខ​ក្លិប​Levante នៅ​ថ្ងៃ​ទី​៨ ឧសភា និង​លើក​ចុង​ក្រោយ​ទទួលភ្ញៀវ​Celta Vigo នៅ​ថ្ងៃ​ទី​១៥ ឧសភា​៕