ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​មេម៉ាយ​កូន​៣​ត្រូវ​ប្អូនប្រុស​ដុត​ផ្ទះ​ទទួល​អំណោយ​ពី​អាជ្ញាធរនិង​សមត្ថកិច្ច

14 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ ទី​២០ កុម្ភៈ ស្ដ្រី​មេម៉ាយ​កូន​៣ដែល​មាន​ជីវភាព​ក្រីក្រ ហើយ​ត្រូវ​ប្អូនប្រុស​ចិត្ដ​អប្រិយញៀន​ថ្នាំ​ដុត​ផ្ទះ​ចោលបាន​ទទួល​អំណោយ​ ពីលោក​អធិការ​នគរបាល​ស្រុក​មង្គលបុរី និងអាជ្ញាធរ​ឃុំ​ចំណោម ។លោក​វរសេនីយ៍ត្រី ជុន សាលី​ម អធិការនគរបាល​ស្រុក​មង្គលបុរីបានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​លោកនាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ចំណោមស្រុក​ មង្គលបុរីប្រាប់​ថា មាន​ស្ដ្រី​មេម៉ាយ​កូន​៣​ត្រូវ​ប្អូនប្រុស

ខេត្ដបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ ទី​២០ កុម្ភៈ ស្ដ្រី​មេម៉ាយ​កូន​៣ដែល​មាន​ជីវភាព​ក្រីក្រ ហើយ​ត្រូវ​ប្អូនប្រុស​ចិត្ដ​អប្រិយញៀន​ថ្នាំ​ដុត​ផ្ទះ​ចោលបាន​ទទួល​អំណោយ​ពីលោក​អធិការ​នគរបាល​ស្រុក​មង្គលបុរី និងអាជ្ញាធរ​ឃុំ​ចំណោម ។លោក​វរសេនីយ៍ត្រី ជុន សាលី​ម អធិការនគរបាល​ស្រុក​មង្គលបុរីបានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​លោកនាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ចំណោមស្រុក​មង្គលបុរីប្រាប់​ថា មាន​ស្ដ្រី​មេម៉ាយ​កូន​៣​ត្រូវ​ប្អូនប្រុស ចិត្ដ​អប្រិយ​លួច​ដុត​ផ្ទះ​កាលពី​វេលា​ម៉ោង​១០ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១០ រួច​មកលោក​ឧត្ដមសេនីយ៍ ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ដបន្ទាយមានជ័យបាន​ចាត់​ឱ្យ​រូបលោក​នាំ​យក​អំណោយ​មួយ​ចំនួន​យក​ទៅប្រគល់​ជូន​ស្ដ្រី​រង​គ្រោះក្នុង​នោះ​មាន​អង្ករ៥០​គីឡូក្រាមទឹកស៊ីអ៊ីវ​១​យួរទឹកត្រី​១​យួរប្រេងឆា​១​ដបអំបិល​១​គីឡូក្រាមស្ករស​១គីឡូក្រាមខ្ទឹមស​កន្លះ​គីឡូកៅស៊ូ​តង់​១​ផ្ទាំង និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ។ ដោយឡែកអាជ្ញាធរ​ឃុំ​ចំណោម​មាន​មី​២​កេស ទឹកត្រី​១យួរទឹកស៊ីអ៊ីវ​១​យួរថវិកា​៥​ម៉ឺន​រៀលសប្បុរសជនរួម​មាន លោក​ភឿ​ក ប៊ុ​ន​ឈឿ​ន ថវិកា​១​ម៉ឺនរៀល លោក​ចៅ ម៉ី ៥​ម៉ឺន​រៀល លោក​អៀន ហូ​យ ៥​ម៉ឺន​រៀល ។

ស្ដ្រី​ម្ចាស់ផ្ទះ​ដែល​អគ្គី​ភ័យ​លេប​ត្របាក់បាន​និយាយ​ថា រូប​នាង​ឈ្មោះ​ហែល ព​លា អាយុ​៣១​ឆ្នាំនៅ​ភូមិ​រោង​គោ​ចុង ឃុំ ចំណោមមានកូន​៣​នាក់ស្រី​២​នាក់ពេលដែល​រូប​នាង​សំរាល​កូនស្រី​ចុង​ក្រោយ​បាន​៥ថ្ងៃប្ដី​របស់​នាង​ឈ្មោះ​អន ឈាន អាយុ​២៨ ឆ្នាំមាន​ប្រពន្ធ​ថ្មី​ពង្រត់​គ្នា​ទៅ​ធ្វើការ​នៅប្រទេស​ថៃដោយ​មិន​បាន​ជួយ​ចិញ្ចឹម​កូន​អ្វីសោះឡើយ ។ រូប​នាង​រកស៊ី​ចិញ្ចឹម​កូន​ទាំងលំបាក គឺ​ទិញ​ត្រី​-​លក់​ត្រីរក​ចំណូល​បាន​តិចតួច​គ្រាន់​ចិញ្ចឹម​កូន​តូច​ៗ​ទាំង​៣​នាក់ ។ នាង​បាន​និយាយ​បន្ដ​ទាំង​ទឹកភ្នែក​ថា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១០ កន្លង​ទៅ​នេះប្អូនប្រុស​របស់​នាងដែល​ញៀន​ថ្នាំ​នោះគឺ​ឈ្មោះ​ហែល សម្បត្ដិ អាយុ​២១​ឆ្នាំ បាន​មក​លួច​ដុត​ផ្ទះ​របស់​នាងចោល ខណៈ​ពេល​ដែល​នាង​ត្រូវ​បាន​អ្នក​ជិតខាង​ពឹងពាក់​ឱ្យទៅ​ជួយ​ធ្វើ​ម្ហូប​សែន​ចូល​ឆ្នាំចិន ហើយ​ទម្រាំ​តែ​ដឹងគឺ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះបំផ្លាញ​អស់​ទៅ​ហើយ បណ្ដាល​ឱ្យ​នាង​គ្មានទីជំរក​ស្នាក់​នៅ សូ​ម្បី​តែ​សំភារ​សំលៀកបំពាក់​នៅ​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន​ត្រូវ​ភ្លើង​ឆេះ​ខ្ទេចខ្ទី​អស់​គ្មាន​សល់ សព្វ​ថ្ងៃនេះ​នាង​ធ្វើ​រោង​តូចមួយ​ដេក​ជាមួយ​ម្ដាយនិង​កូន ។

ស្ដ្រី​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​ប្អូនប្រុស​តិរច្ឆាន​ដុត​ផ្ទះ​នាង​នោះ ដោយសារ​តែ​វា​ខឹង​នឹង​នាង​ពេល​វា​មក​សុំលុយ​ពី​នាង​ចំនួន​១​ម៉ឺន​រៀល​យក​ទៅ​ទិញ​ថ្នាំញៀន​ជក់ នាង​ឱ្យ​វា​៥​ពាន់​រៀល ពីព្រោះ​គ្មានលុយ​ឱ្យទៅ​វា​តាម​ចំនួន​ដែល​វា​សុំ​នោះ​ទេ ។

លោក​វរសេនីយ៍ត្រី ជុន សាលី​ម បានឱ្យដឹង​ទៀត​ថា ឈ្មោះ​ហែល សម្បត្ដិ ដែល​ធ្វើសកម្មភាព​ដុត​ផ្ទះ​នោះ​ត្រូវ​បាន​កំលាំង​របស់លោក​ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ និងបាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូងខេត្ដ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ហើយ​ដែរ។