ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei Mate 9 នឹង​មាន​កាមេរ៉ា​ភ្លោះ​20​ម៉េ

7 ឆ្នាំ មុន

ត្រកូល​ស្មា​ត​ហ្វូ​ន Mate គឺ Huawei Mate 9 របស់​ក្រុមហ៊ុន​ចិន Huawei នឹង​មាន​កាមេរ៉ា​ភ្លោះ​ដល់​ទៅ​២០​ម៉េ និង​ទំហំ RAM ៦​ជី ។ អេ​ក្រង់​របស់ Mate 9 ទំហំ​៦​អីុង ។ អេ​ក្រង់​ប្រភេទ IPS-NEO LCD កម្រិត​ភ្លឺ​ច្បាស់ ១៤៤០

ត្រកូល​ស្មា​ត​ហ្វូ​ន Mate គឺ Huawei Mate 9 របស់​ក្រុមហ៊ុន​ចិន Huawei នឹង​មាន​កាមេរ៉ា​ភ្លោះ​ដល់​ទៅ​២០​ម៉េ និង​ទំហំ RAM ៦​ជី ។ អេ​ក្រង់​របស់ Mate 9 ទំហំ​៦​អីុង ។ អេ​ក្រង់​ប្រភេទ IPS-NEO LCD កម្រិត​ភ្លឺ​ច្បាស់ ១៤៤០ គុណ​នឹង​២៥៦០​ភិ​ច​ស៊ែ​ល ។ អេ​ក្រង់​របស់ Mate 9 ការពារ​ដោយ Corning Gorilla Glass ជំនាន់​ទី​៤ ធុន​នឹង​ការ​ធ្លាក់​បែក​និង​ជ្រាប​ទឹក​ផង​ដែរ ។

Huawei Mate 9 នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 6.0 និង​បំពាក់​ដោយ​បន្ទះ Chip ប្រភេទ HiSilicon Kirin 960 ។ ទំហំ RAM របស់​វា​មាន​ពីរ​ប្រភេទ​គឺ​៤​ជី និង​៦​ជី ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ Huawei Mate 9 នឹង​មាន​កាមេរ៉ា​ភ្លោះ ២០​ម៉េ ខណៈ​កាមេរ៉ា​មុខ​មិន​ប្រកាស​ឱ្យ​ដឹង​នៅឡើយ​ទេ ។ រូបរាង​របស់​វា​មិន​ខុស​ពី Mate 8 ប៉ុន្មាន​ទេ តែ​សង្វា​ក់​ផលិតកម្ម​ខាងក្នុង​វិញ​កាន់តែ​ពិសេស​លើស​ពី Mate 8 ទៅ​ទៀត​ ៕