ក្រសួង​ជំនាញ​ប្រកាស​ឲ្យ​ប្រយ័ត្ន​ខ្យល់​កន្ត្រាក់​និង​រន្ទះ​ចាប់ពី​ថ្ងៃ​ទី​០៤​ឧសភា


រាជធានី​ភ្នំពេញ ៖ សីតុណ្ហភាព​អតិបរមា​អាច​នឹង​កើនឡើង​បន្តិច​ចន្លោះ​ពី​៣៥​ទៅ​៤០​អង្សា​សេ​ចាប់ពី​ថ្ងៃ​ទី​០៣​ដល់​ថ្ងៃ​ទី​០៥ ឧសភា និង​ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​១១ ឧសភា ២០១៦ សីតុណ្ហភាព​អាច​នឹង​ថយ​ចុះ​បន្តិច​វិញ​ក្នុង​ចន្លោះ​ពី​៣៥​ទៅ​៣៩​អង្សា​សេ ។ ចំណែកឯ​ស្ថានភាព​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​០៤ ដល់​១១ ឧសភា នៅ​តាម​រាជធានី​-​ខេត្ត​នានា អាច​នឹង​មាន​ភ្លៀង​កក់ខែ​ធ្លាក់​ជា​បន្តបន្ទាប់ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នឹង​កើត​មាន​អំឡុង​ពេល​ពី​ថ្ងៃ​ទី​០៤​ដល់​ថ្ងៃ​ទី​១១ ឧសភា ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកា​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​ចេញផ្សាយ​​កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៦ ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ