ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពិការ​មាន​ប្រពន្ធ​២ បាន​ទទួល​អំណោយ​សម្រាប់​រស់​បន្ត

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ មិន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​អមដំណើរ​ដោយ​លោក កឹ​ម បូ​រី អគ្គនាយក​សាធារណការ រួម​និង​ក្រុមការងារ កាលពី​រសៀល​ថ្ងៃ​ទី​២៩ មេ​សា​ ២០១៦

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ មិន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​អមដំណើរ​ដោយ​លោក កឹ​ម បូ​រី អគ្គនាយក​សាធារណការ រួម​និង​ក្រុមការងារ កាលពី​រសៀល​ថ្ងៃ​ទី​២៩ មេ​សា​ ២០១៦ បាន​នាំ​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​ទៅ​ផ្តល់​ជូន​គ្រួសារ​ប្តី​១​ប្រពន្ធ​២ និង​មានកូន​សរុប​១១​នាក់ ទីទ័ល​ក្រ ហើយ​ប្តី​ធ្លាក់ខ្លួន​ឈឺ​គ្មាន​ប្រាក់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ គ្រួសារ​ខាងលើ​មាន​ទីលំនៅ​ភូមិ​ចំណុច​សម្ល​សាប ក្នុងភូមិ​ស្រែ​អុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​។

លោក​ជំទាវ មិន មាណវី បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​អំពី​ទុក្ខ​លំបាក​របស់​គ្រួសារ​បុរស​ឈ្មោះ អឿ​ន វឿ​ន អាយុ​៤៦​ឆ្នាំ ជា​ជន​ពិការ​ជើង​ម្ខាង និង​ភ្នែក​ម្ខាង កំពុង​រស់នៅ​លំបាក​វេទនា​ជាមួយ​ប្រពន្ធ​២ និង​កូន​១១​នាក់ រួច​មក លោក​ជំទាវ និង​ក្រុមការងារ ក៏​បាន​នាំ​យក​នូវ​អំណោយ​មក​ផ្តល់​ជូន​គ្រួសារ​ខាងលើ រួម​មាន​កង់​ចំនួន​២​គ្រឿង អង្ករ​១​បេ ស្មើនឹង​៥០​គីឡូក្រាម ទឹកត្រី​១​យួរ ទឹក​ស៊ី​អីុ​វ​១​យួរ ក្រមា​ចំនួន​៥ ស្ករស អំបិល និង​ថវិកា​ចំនួន​៧០​ម៉ឺន​រៀល ។