ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្កើន​ការ​វិនិយោគ​នៅ​ក្រៅប្រទេស​លើ​វិស័យ​អចលនទ្រព្យ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន​បាន​បង្កើន​ការ​វិនិយោគ​ទ្វេ​ដង​លើ​វិស័យ​អចលនទ្រព្យ​ក្រៅប្រទេស​កាលពី​ឆ្នាំ​២០១៥ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ មាន​ទឹកប្រាក់​ជិត​៣០​ប៊ី​លាន​ដុល្លារ ដោយសារ​តែ​តម្រូវការ​អចលនទ្រព្យ​ក្រៅប្រទេស​បាន​កើនឡើង​ខ្លាំង

ប្រទេស​ចិន ៖ ចិន​បាន​បង្កើន​ការ​វិនិយោគ​ទ្វេ​ដង​លើ​វិស័យ​អចលនទ្រព្យ​ក្រៅប្រទេស​កាលពី​ឆ្នាំ​២០១៥ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ មាន​ទឹកប្រាក់​ជិត​៣០​ប៊ី​លាន​ដុល្លារ ដោយសារ​តែ​តម្រូវការ​អចលនទ្រព្យ​ក្រៅប្រទេស​បាន​កើនឡើង​ខ្លាំង ខណៈ​ដែល​សេដ្ឋកិច្ច​ក្នុងស្រុក​ធ្លាក់​ចុះ​ខ្សោយ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ទីប្រឹក្សា​ផ្នែក​អចលនទ្រព្យ​សកល Knight Frank ។

យោង​តាម​របាយការណ៍​វិនិយោគ​របស់​ចិន​នៅ​ក្រៅប្រទេស​បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​របស់​ចិន​នៅ Manhattan ទីក្រុង​ញូ​វ​យ៉​ក បាន​ក្លាយជា​ទីកន្លែង​វិនិយោគ​នាំមុខ​គេ​ជាមួយនឹង​ទឹកប្រាក់​៥,៧៨​ប៊ី​លាន​ដុល្លារ ។ បន្ទាប់​មក គឺ​ទីក្រុង​ស៊ី​ដ​នី ជាប់​លេខ​រៀង​ទី​២ ដែល​មាន​ទឹកប្រាក់​វិនិយោគ​៣,៨​ប៊ី​លាន​ដុល្លារ កើនឡើង​២០% ជា​ប្រចាំឆ្នាំ ។ ចំណែក​ទីក្រុង​ឡុ​ង​ដ៍ ជាប់​លេខ​រៀង​ទី​៣ ជាមួយនឹង​ទឹកប្រាក់​២​ប៊ី​លាន​ដុល្លារ ពោល​គឺ​គ្មាន​ការ​កើនឡើង​អ្វី​ទាំងអស់ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ កន្លង​មក ។

លោក Paul Hart អគ្គនាយក​ទូទៅ​របស់ Knight Frank បាន​មាន​ប្រសាសន៍​ថា ៖ « វិនិយោគិន​ចិន​នឹង​បន្ត​ចាប់អារម្មណ៍​ទៅ​លើ​ទីផ្សារ​លក្ខណៈ​បែប​ប្រពៃណី ។ ទោះជា​យ៉ាងណា គោលនយោបាយ ‘Belt and Road’ នឹង​ផ្តោត​លើ​វិនិយោគិន​ក្នុងស្រុក​ដែល​មាន​ភូមិសាស្ត្រ​នៅ​ជិត និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន រួម​មាន ហុងកុង ឥណ្ឌា និង​បណ្តា​ប្រទេស​អាស៊ាន » ។

ក្រុមហ៊ុន​បាន​ព្យាករ​ថា កំណើន​វិនិយោគ​ក្រៅប្រទេស​របស់​ចិន​នៅ​តែ​ខ្លាំង​ក្នុងឆ្នាំនេះ បើ​ទោះបីជា​សេដ្ឋកិច្ច​ក្នុងស្រុក​ធ្លាក់​ចុះ​ក្តី ។ លំហូរ​ទុន​វិនិយោគ​របស់​ចិន​នឹង​កើនឡើង​ជាមួយនឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល ៕